គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​​ព្រមាន​អ្នក​បើក​ម៉ូតូ​អត់​បណ្ណ​បើកបរ​ពិន័យ​៦​ម៉ឺន​រៀល​

1/25/2014 0 Comments A+ a-

ភ្នំពេញ​ ៖​ លោក​ ព្រាប​ ច័ន្ទ​វិបុល​ ប្រធាន​ផ្នែក​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវ​ គោក​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​និង​ជា​ប្រធាន​ នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​បានឱ្យ​ដឹង​ថា​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ ផ្លូវគោក​បាន​ព្រមាន​ចំពោះ​អ្នកបើកបរ​ម៉ូតូ​គ្មាន​បណ្ណ​បើកបរ​នឹង​ត្រូវ​ ពិន័យ​ប្រាក់​ចំនួន​៦​ម៉ឺន​រៀល​ ខណៈ​ អ្នកបើកបរ​ម៉ូតូ​ ដែល​មាន​បណ្ណ​បើកបរ​មាន​ចំនួន​តែ​ ១៦​ម៉ឺន​នាក់​ ក្នុង​ពេល​ដែល​មាន​ម៉ូតូ​ កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​សាធារណៈ​ រហូត​ដល់​ទៅ​២០៥​ម៉ឺន​គ្រឿង​ ។​
​គណៈកម្មាធិការ​ជាតិ​មួយ​នេះ​ក៏​អះ​ អាង​ថា​ អ្នកបើកបរ​ភាគច្រើន​គ្មាន​បណ្ណ​ បើកបរ​បាន​ន័យ​ថា​ មិន​បាន​ឆ្លងកាត់​ សាលារៀន​បើកបរ​មិន​ចេះ​ច្បាប់​ចរាចរណ៍​ គឺ​ចេះ​តែ​បើកបរ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ ច្រើន​រាល់ថ្ងៃ​ ។​ គណៈកម្មាធិការ​ជាតិ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កំពុង​តែ​ រៀបចំ​វិធានការ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នកបើកបរ​ ដែល​មិន​ទាន់​មាន​បណ្ណ​បើកបរ​នោះ​ ទៅ​ប្រឡង​យក​បណ្ណ​បើកបរ​បន្ទាប់​ពី​គេ​ បាន​រៀន​ច្បាប់​ចរាចរណ៍​រួច​នោះ​ ។​
​លោក​ព្រាប​ ច័ន្ទ​វិបុល​ បានឱ្យ​ដឹង​ ទៀត​ថា​ តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ អ្នកបើកបរ​ដែល​គ្មាន​បណ្ណ​បើកបរ​ត្រូវ​ ទទួល​រង​ការ​ផាកពិន័យ​ជា​ប្រាក់​ឬ​ជាប់​ ពន្ធនាគារ​ ។​ តែ​ដោយសារ​អ្នកបើកបរ​ ម៉ូតូ​ភាគច្រើន​មិន​ទាន់​មាន​បណ្ណ​បើកបរ​យើង​បាន​ស្នើ​ឱ្យ​អនុវត្ដ​ត្រឹមតែ​ ផាក​ ពិន័យ​តាម​ច្បាប់​ថ្មី​សិន​ចាំ​ដល់​អ្នកបើកបរ​ម៉ូតូ​ភាគច្រើន​មាន​បណ្ណ​សិន​ ចាំ​អនុ​ វត្ដ​ការ​បញ្ជូន​ទៅ​តុលាការ​ ។​
​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ព្រាប​ ច័ន្ទ​ វិបុល​ គឺ​ម៉ូតូ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​លើ​ ផ្លូវ​សាធារណៈ​សព្វ​ថ្ងៃនេះ​មាន​ចំនួន​ រហូត​ដល់​ទៅ​ប្រមាណ​ជា​ជាង​ពីរ​លាន​ គ្រឿង​ តែ​អ្នកបើកបរ​ម៉ូតូ​មាន​បណ្ណ​ បើកបរ​តែ​ជាង​១៦​ម៉ឺន​នាក់​ប៉ុណ្ណោះ​ ។​
​បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​សព្វថ្ងៃ​ នេះ​នៅ​មាន​អ្នកបើកបរ​ម៉ូតូ​មក​ប្រឡង​យក​បណ្ណ​បើកបរ​ដែរ​ តែ​មិន​ច្រើន​ទេ​ ក្នុង​មួយ​ខែ​បាន​តែ​ប្រហែលជា​ពី​ ២.០០០​ ទៅ​៣.០០០​នាក់​ ក្នុង​ពេល​ដែល​ម៉ូតូ​ ចុះបញ្ជី​ថ្មី​មាន​ចំនួន​ដល់​ប្រមាណ​ជា​ ពីរ​ម៉ឺន​គ្រឿងក្នុង​មួយ​ខែ​នោះ​ ។​
​បើ​យោង​តាម​របាយការណ៍​គ្រោះ​ ថ្នាក់​ចរាចរណ៍​សព្វ​ថ្ងៃនេះ​ភាគច្រើន​បង្ក​ ឡើង​ពី​អ្នក​ប្រើប្រាស់​ម៉ូតូ​ដែល​បាន​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​បើក​ ប្រសេចប្រសាច​ពេញ​ផ្លូវ​មិន​ប្រកាន់​ស្ដាំ​ មិន​គោរព​ស្លាក​សញ្ញា​បណ្ដាល​ឱ្យ​ មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ ។​
​លោក​ ព្រាប​ ច័ន្ទ​វិបុល​ បាន​បញ្ជាក់​ថា​ ប្រសិនបើ​អនុវត្ដ​ត្រឹមតែ​ផាកពិន័យ​ តាម​ច្បាប់​ថ្មី​ជំនួស​ការ​ដាក់​ពន្ធនាគារ​ នោះ​អ្នក​បើ​បរ​ម៉ូតូ​គ្មាន​បណ្ណ​បើកបរ​ត្រូវ​ ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​ចំនួន​៦​ម៉ឺន​រៀល​ហើយ​បើ​មន្ដ្រី​នគរបាល​ ចរាចរ​អនុវត​តាម​ច្បាប់​ថ្មី​នេះ​បាន​អ្នកបើកបរ​ម៉ូតូ​គ្មាន​បណ្ណ​ភាគច្រើន​ ប្រាកដជា​នាំ​គ្នា​មក​ ប្រឡង​យក​បណ្ណ​បើកបរ​មិន​ខាន ៕
ប្រភពពី នគរវត្ត