មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនឹងឡើងការពាររបាយការណ៍នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស
នៅថ្ងៃអង្គារ ដើមសប្ដាហ៍ខាងមុខនេះ
រដ្ឋាភិបាលនឹងឡើងការពាររបាយការណ៍របស់ខ្លួន
អំពីកម្មវិធីកែទម្រង់ផ្នែកសិទ្ធិមនុស្សចំនួន ៧ចំណុច
ដែលបានដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ក្នុងពេលកន្លងទៅ។ លើសពីនេះទៀត
រដ្ឋាភិបាលបញ្ជាក់ថានឹងពុំមានឧបសគ្គណាមួយឡើយក្នុងការការពារ
របាយការណ៍នេះ ថ្វីបើមានភាពផ្ទុយគ្នារវាងរបាយការណ៍របស់រដ្ឋាភិបាល
និងដៃគូពាក់ព័ន្ធក៏ដោយ។
មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកផ្នែកសិទ្ធិមនុស្សមានសុឆន្ទៈថា កម្ពុជា នឹងមានភាពល្អប្រសើរជាងមុនបន្ថែមទៀតលើផ្នែកសិទ្ធិមនុស្សនេះ ដោយចាត់ទុកថា បើទោះជាអនុសាសន៍ជាង ៩០ចំណុច ដែលកម្ពុជា បានទទួលក្នុងកិច្ចប្រជុំសម្រាប់ក្របខ័ណ្ឌនៃការត្រួតពិនិត្យជា សកល ស្ដីពីសិទ្ធិមនុស្សនូវមានចំណុចចន្លោះប្រហោងក៏ដោយចុះ តែថាកម្មវិធីកែទម្រង់មួយចំនួនទាំងនោះ បានស្ថិតក្នុងរបៀបវារៈនៃគោលនយោបាយរបស់រដ្ឋាភិបាល និងបានអនុវត្តខ្លះរួចទៅហើយ។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ មានប្រសាសន៍នៅថ្ងៃទី២៤ មករា ថា លោកនឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលមួយក្រុម ដើម្បីទៅចូលរួមឡើងការពាររបាយការណ៍អំពីបញ្ហាសិទ្ធិមនុស្សក្នុង ទីក្រុងហ្សឺណែវ នៅថ្ងៃអង្គារ ដើមសប្ដាហ៍ខាងមុខទៀតនេះ។ លោកបន្តថា រដ្ឋាភិបាលពុំមានការព្រួយបារម្ភ ឬគិតថាមានឧបសគ្គឡើយ បើទោះជាមានរបាយការណ៍ពីដៃគូពាក់ព័ន្ធ ក្នុងនោះមានអង្គការសង្គមស៊ីវិល ជាដើម វាយលុករដ្ឋាភិបាលក៏ដោយចុះ។ លោកគិតថា អ្វីដែលខ្វះចន្លោះនោះ រដ្ឋាភិបាលអាចកែកុន ឬប៉ះប៉ូវក្នុងរបៀបវារៈនៃកម្មវិធីនយោបាយ ក្នុងអាណត្តិបន្ទាប់បាន ជាពិសេសនឹងអាចពិគ្រោះយោបល់រវាងដៃគូសន្ទនា ហើយលើកផែនការអនុវត្តបន្ត។
«សំឡេង»
បើទោះជាបែបណា រដ្ឋាភិបាលកម្ពុជា នៅតែត្រូវគេស្តីបន្ទោសថា មានការរំលោភសិទ្ធិមនុស្សមិនចេះចប់មិនចេះហើយនៅឡើយ ជាពិសេសការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ មានយោធា និងកងរាជអាវុធហត្ថ បាញ់បង្ក្រាបប្រឆាំងក្រុមសិទ្ធិមនុស្ស និងកម្មករ ជាដើម។
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ កន្លងមកនេះ កម្ពុជា បានដាក់របាយការណ៍ជុំទីពីររបស់ខ្លួន ស្ដីពីសិទ្ធិមនុស្សក្នុងនាមជារដ្ឋសមាជិកក្រុមប្រឹក្សាសិទ្ធិ មនុស្ស អង្គការសហប្រជាជាតិ។ ដោយឡែក ក្នុងជុំទីមួយវិញ គឺកាលពីបួនឆ្នាំកន្លងទៅ កម្ពុជា ទទួលបានអនុសាសន៍ចំនួន ៩១ចំណុច ស្ដីពីកំណែទម្រង់សិទ្ធិមនុស្សពីរដ្ឋជាសមាជិក ១៩២ប្រទេស។
ក្រៅពីនេះ មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ឲ្យដឹងថា ដោយសាររបាយការណ៍ក្នុងជុំទីពីរនេះត្រូវបានកំហិតត្រឹម ២០ទំព័រ ហើយជាភាសាអង់គ្លេសផង ហេតុនេះរបាយការណ៍ជាថ្មីទៀតនេះ ត្រូវបង្ខំច្របាច់បញ្ចូលគ្នាឲ្យនៅខ្លីត្រឹម ៧ចំណុច ជាអាទិ៍ ការផ្ដល់សច្ចាប័នតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិ សិទ្ធិដីធ្លី នីតិរដ្ឋ ការបោះឆ្នោត ពន្ធនាគារ និងការប្រឆាំងការធ្វើទារុណកម្ម នីតិរដ្ឋលើប្រព័ន្ធយុត្តិធម៌ និងចំណុចចុងក្រោយ អំពីស្ត្រី និងកុមារ។
ដោយឡែក សម្រាប់អង្គការសង្គមស៊ីវិលវិញ ក៏បានដាក់របាយការណ៍របស់ខ្លួនដែរ កាលពីខែមេសា ឆ្នាំ២០១៣។ សំណុំរឿងប្រហាក់ប្រហែលគ្នានេះ យ៉ាងហោចណាស់មាន ១៨សំណុំរឿង ជាពិសេសបញ្ហាចម្បង គឺឯករាជ្យភាពរបស់ប្រព័ន្ធយុត្តិធម៌ បញ្ហាដីធ្លី និងការរំលោភសិទ្ធិមនុស្ស ជាដើម។
លោក សួន ប៊ុនស័ក្តិ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មសិទ្ធិមនុស្ស កម្ពុជា ហៅថា ច្រាក់ (Chrac) ចាត់ទុកថា កម្ពុជា នៅតែមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅឡើយ បើទោះជាបានសន្យាក្នុងការធានាអំពីការគោរពសិទ្ធិមនុស្សយ៉ាងណា ក៏ដោយ។ លោកគិតថា ការគោរពសិទ្ធិមនុស្សរបស់កម្ពុជា ក្នុងដំណាក់កាលចុងក្រោយនេះ គឺមានតែលើក្រដាសប៉ុណ្ណោះ។
«សំឡេង»
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពុំមានសិទ្ធិចាប់បង្ខំរាល់សមាជិកនៃរដ្ឋជាភាគីណាមួយ ក្រៅពីផ្ដល់អនុសាសន៍ និងត្រួតពិនិត្យការអនុវត្តលើកម្មវិធីកែទម្រង់ក្រោយពីកិច្ច ប្រជុំឡើយ៕
ប្រភពពី វិទ្យុអាស៊ីសេរី