តុលាការ កោះហៅមន្ត្រីប៉េអឹមមួយចំនួន ឱ្យចូលខ្លួនបំភ្លឺ អំពីករណីប៉ះទង្គិចគ្នា នៅផ្លូវវ៉េងស្រេង
មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថ បានបង្ហើបអោយដឹងថា
តុលាការក្រុងភ្នំពេញ បានចេញដីកាកោះហៅ មន្ត្រីកងរាជអាវុធហត្ថ
រាជធានីភ្នំពេញ មួយចំនួន អោយចូលខ្លួនបំភ្លឺ អំពីករណីប៉ះទង្គិចគ្នា
រវាងក្រុមបាតុករ ជាមួយកម្លាំងសមត្ថកិច្ច នៅផ្លូវវ៉េងស្រេង
កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤
ដែលបានបណ្តាលអោយមានអ្នកស្លាប់ និងរបួស
រួមទាំងការចាប់ខ្លួនបាតុករចំនួន ១៣ នាក់។ ប៉ុន្តែមន្ត្រីរូបនោះ មិនបានបញ្ផាក់ពីពេលវេលា នៃការចូលខ្លួនបំភ្លឺនោះទេ។
លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ មិនធ្វើអត្ថាធិប្បាយទេ ទាក់ទងការកោះហៅមន្ត្រីកងរាជអាវុធហត្ថ ដោយតុលាការនេះ ដោយបង្វែសំណួរអោយទៅសួរអ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស។
លោកខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលជាច្រើនដង មិនមានអ្នកទទួល៕
ប្រភពពី Free Press Magazine