តារាចិន Zhang Yuqi ស្អាតបំផុតនៅពេលស្លៀកពណ៌បៃតង និងពាក់ចិញ្ចៀន ក្រវិលពេជ្រ
សិល្បៈ៖ តារាស្លៀកពាក់ស្អាតបំផុត (The most beautiful dresses) នៅលើកម្រាលព្រំឆ្នាំ២០១៣ នេះជាចំណងជើងនៃវេបសាយបរទេសចិនឆាយណាដេលីផ្សាយកាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៣ នេះ ដោយបង្ហាញនូវកំពូលតារាលំដាប់ពិភពលោកនានាដែលស្លៀកពាក់ស្អាតបំផុតប្រចាំឆ្នាំ និងគួរទាក់ទាញយ៉ាងខ្លាំង។
តារាចិន Zhang Yuqi ស្អាតបំផុតនៅពេលនាងស្លៀកពាក់ពណ៌បៃតង ចំហទ្រូងបង្អួតសុដន់ដ៏ទ្រលុកទ្រលន់គួរគយគន់មិនជិនណាយ ជាពិសេសពេលតារារូបស្រស់នេះ ចូលរួមក្នុងពិធីបើក Ceremony Gala and Premiere of 'The Great Gatsby' at the 66th Cannes Film Festival dressed in a Spring 2013។សម្លៀកបំពាក់នេះរចនាឡើងដោយ អ្នករចនាម៉ូដរុស្ស៊ី Ulyana Sergeenko ។