អ្នករត់រ៉ឺម៉កម៉ូតូជាប់ចោទរំលោភនារីអ្នកចម្រៀង ក្នុងបន្ទប់ទឹកហាងពិភពសុខសាន្ត
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ជាអ្នកចម្រៀង
ប្រចាំនៅបៀរហ្គាឌិនពិភពសុខ សាន្តបានចោទប្រកាន់ អ្នករត់រ៉ឺម៉កម៉ូតូម្នាក់ថា
ប៉ុនប៉ងរំលោភនាងនៅក្នុងបន្ទប់ទឹក ដោយយកដៃខ្ទប់មាត់ និងអោបថើប
កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ធ្នូ ២០១៣ នៅ
ក្នុងបៀរហ្គាឌិនពិភពសុខសាន្ត ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពបានឱ្យដឹងថា
មុនពេលកើតហេតុបុរសជាអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ អាយុជាង៣០ឆ្នាំ
បានចូលទៅផឹកស៊ី នៅក្នុងបៀរហ្គាឌិនពិភពសុខសាន្ត
បន្ទាប់មកបានហៅនារីជាអ្នកចម្រៀងម្នាក់ អាយុក្រោម២០ឆ្នាំឱ្យមក
អង្គុយរួមតុជាមួយ និយាយលេងសើច។
លុះពេលអ្នកចម្រៀងដើរចូលក្នុងបន្ទប់ទឹក
ស្រាប់តែអ្នករត់រ៉ឺម៉កម៉ូតូបានដើរចូលទៅតាមក្រោយមិនដឹងថា
និយាយគ្នាត្រូវរ៉ូវហើយឬយ៉ាងណាទេ ដោយសារតែសន្តិសុខ
និងម្ចាស់ហាងបាត់អ្នកចម្រៀងយូរពេកបានទៅគោះទ្វារបន្ទប់ទឹក តែមិនឮសម្លេងឆ្លើយ
និងបើកទ្វារទេ ធ្វើឱ្យមានការភ័យខ្លាចកើតមានរឿងដែលមិនអាចស្មានដល់ទើបសន្តិ
សុខសម្រេចចិត្តធាក់ទម្លុះទ្វារបន្ទប់ទឹកស្រាប់តែឃើញអ្នកទាំង២
កំពុងអោបថើបគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅសម្របសម្រួលតែ
ម្តងទៅ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព