Samsung កំពុង​ពិចារណា​តម្លើង Android Kitkat 4.4

12/17/2013 0 Comments A+ a-


នៅ​ពេល​ដែល Android 4.4 ត្រូ​បានប្រកាស​នោះ ខាង​ Googleបាន​និយាយ​ថា Android ជំនាន់​ចុង​ក្រោយ​នេះ អាច​នឹង​ប្រើជាមួយ​ពពួក​ទូរស័ព្ទ ដែលប្រើប្រាស់hardware ទាបៗមានល្បឿន​យឺតបាន។
ដោយ​សារតែការអះអាង​របស់ Google នេះ​ហើយ​បានធ្វើឲ្យ Samsung កំពុង​ពិចារណា​ថា តើគួតែនឹង​តម្លើង Android Kitkat 4.4 នៅ​លើបណ្តា​ទូរស័ព្ទ​ថ្នាក់កណ្តាល និង​ថ្នាក់ទាប​របស់​ខ្លួន​ឬ​យ៉ាង​ណា។
ក្នុង​ស្ថានភាព​នេះ​គឺមានតែទូរស័ព្ទ​ប៉ុន្មានម៉ូដែល​តែប៉ុណ្ណោះ ដែល Samsung គិត​ថា​នឹង​តម្លើង​ទៅកាន់ Kitkat 4.4 ដូច​ជា៖
គួ​បញ្ជាក់​ផង​ដែរ​ថា Samsung មាន​បញ្ញាតិ​របស់ខ្លួន​មួយគឺ រាល់បណ្តា​ទូរស័ព្ទ​ដែល​ចរាចរណ៍​នៅលើ​ទីផ្សារ​ច្រើនជាង​១៨ខែ រួម​ទាំង​ទទួល​បានកំណែ​បន្ទាន់សម័យធំៗ​២ដងទៅហើយ(ដូច​ជា Galaxy Note និង Galaxy SII) គឺ​នឹង​មិនអាច​ទទួល​បានកំណែ​ថ្មី​របស់ Android Kitkat 4.4 នោះទេ។