ទីបំផុត Facebook ពិតជាចេញនិមិត្តសញ្ញា dislike មែនហើយ!
បណ្ដាអ្នកប្រើបណ្ដាញទំនាក់ទំនងសង្គម Facebook
ថ្ងៃនេះនឹងបានប្លែកភ្នែកជាមួយរូបស្ទីកគ័រថ្មីក្នុងទម្រង់ជា
ប៊ូតុង Dislike ដែលមានការទន្ទឹងរង់ចាំពី user យ៉ាងច្រើនកន្លងមក។
ទាំងការសរសេរ comment និង status លើបណ្ដាញ FB កន្លងជាយូរមកនេះ
គឺសុទ្ធតែប្រើទៅតាមទម្រង់ដែលកំណត់ដោយ Facebook
ពុំអាចបង្ហាញអារម្មណ៍មិនពេញចិត្តតាមការប្រើប៊ូតុង dislike
បានឡើយ។ ទោះជាយ៉ាងណា ថ្ងៃនេះ ក្រុមហ៊ុនបានបន្ថែមរូប sticker ទម្រង់
dislike ប៊ូតុងសម្រាប់ប្រើតាមកម្មវិធី FB Messenger បាន។
រូប sticker ថ្មីនេះ មានឱ្យទាញយកបានពី Sticker Store ពីពេលនេះតទៅហើយ។ ទោះមិនទាន់ចេញ dislike button សម្រាប់ comment និងបង្ហោះ status ក៏ដោយ អ្នកក៏អាចប្រើរូប sticker ថ្មីក្នុងទម្រង់ជាសញ្ញាម្រាមដៃទាំងនេះផ្ញើទៅកាន់ friend បាន។ នេះអាចជាជំហានដំបូងរបស់ Facebook ក្នុងការបង្កើត dislike button៕