កឹម សុខា អញ្ជើញនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​ទីលាន​ប្រ​ជាធិបតេ​យ្យ​​ ដើម្បីបកស្រាយ អំពី​លទ្ធភាព​នៃ​ការរៀបចំ​ការបោះឆ្នោត​ឡើងវិញ

12/21/2013 0 Comments A+ a-

លោក​ កឹម សុខា​ អនុប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិនៅថ្ងៃនេះបានហៅ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ឲ្យទៅ​បកស្រាយ​ប្រាប់​ប្រជាពល​រដ្ឋ​នៅ​ទីលាន​ប្រជាធិប​តេយ្យ​នៅ​ថ្ងៃ​ អាទិត្យ​ស្អែក​នេះ អំពី​លទ្ធភាព​នៃ​ការរៀបចំ​ការបោះឆ្នោត​ឡើងវិញ​។​
ការថ្លែងបែបនេះ បានធ្វើឡើងនៅ​ចំពោះមុខ​បាតុករ​នៅទីលា​នប្រជាធិបតេយ្យ​កាលពីនៅ​រសៀ​ល​ថ្ងៃ​នេះ។លោកលើកឡើងថា ការបោះឆ្នោត ​ឡើងវិញ​ពិតជា​អាច​ធ្វើ​ទៅ​រួច​ ព្រោះមាន​ចែង​នៅក្នុ​ង​ច្បាប់ មិន​ដូច​ការអះអាង​របស់លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ទេ​។
លោក​​ កឹម សុខា បញ្ជាក់​ថា ប្រ​សិនបើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​បកស្រាយ​ឲ្យ​ច្បាស់ ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ ត្រូវ​ចូលរួម​បកស្រាយ​នៅ ទីលា​ន ប្រជាធិបតេយ្យ​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ ពេល​ដែល​ប្រជាពលរដ្ឋ​ប្រមាណ​ប្រាំ​ពីរម៉ឺន​នាក់​ចូលរួម​។​
គួរបព្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ឱ​សាទវាទ​ចំនួន​៣​ខែ ឲ្យ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​បោះឆ្នោត​ឡើងវិញ ហើយ​លោកនាយក​រដ្ឋ​ម​ន្រី្ត​ ហ៊ុន សែន មិនចុះចេញ​ពី​តំណែង និង​ព្រមាន​បាតុកម្ម​បិទផ្លូវ នៅ​ដើមឆ្នាំ​២០១៤​ខាងមុខនេះ​។
ទាក់ទងទៅនឹងការដាក់ឱសាទវាទខាងលើនេះ ត្រូវបានលោកនាយក​រដ្ឋ​ម​ន្ត្រី​បាន​ព្រមាន​តបទៅ​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ ដែល​ចង់​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​នោះ ​ដោយ​លើក​ឡើង​ថា​ ​ប្រសិនបើ​បាតុកម្ម​ឈាន​ដល់​ការ​បិទ​ផ្លូវ​ ​គឺ​ការ​ខុស​ច្បាប់​ ​ហើយ​រ​ដ្ឋា​ភិ​បា​ល​នឹង​ឆ្លើយ​តប​តាម​វិធាន​ការ​ផ្លូវ​ច្បា​ប់​។​ ​បាតុកម្ម​បិទ​ផ្លូវ​ គឺ​ជា​ការ​បិទ​ឈាម​ខ្លួន​ឯង ​សមត្ថ​កិច្ច​នឹង​ប្រើ​កម្លាំង​ប​ង្ក្រា​ប​ ៕
ប្រភពពី Free Press Magazine