ប៉េអឹម​ចាប់​អ្នកកាសែត​និង​បក្ខពួក ព្រោះ​មាន​គ្រឿងញៀន

12/21/2013 0 Comments A+ a-

បាត់ដំបង: អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​អ្នកកាសែត “​ខ្មែរ​ម្ចាស់​ស្រុក​” ម្នាក់​និង​បក្ខពួក ជាមួយនឹង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ៣០​ក្រាម​(២​ថង់​),​រថយន្ត​មួយគ្រឿង​,​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​២​គ្រឿង ​និង​ទូរស័ព្ទដៃ​៩​គ្រឿង​។​ការចាប់ខ្លួន​នេះ​បានធ្វើ​ដោយឡែកៗ​ពីគ្នា រយៈពេល​២​ថ្ងៃជា​បន្តបន្ទាប់​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​កាលពី​ ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៣​។​ឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី​១៩ និង​ថ្ងៃ​២០ ខែ​ឆ្នូ ឆ្នាំ​២០១៣ នៅ​ក្រុង​បាត់ដំបង​។​
​    ​
​លោក សូ ឌី នាយរង​មន្ទី​ស្រាវជ្រាវ និង​យុត្តិធម៌ បាន​ឲ្យ​ដឹងថា បុរស​៤​នាក់​ជួញដូរ​ថ្នាំញៀន​ដែល​ឃាត់ខ្លួន​ទី​១. ឈ្មោះ​ប៉ាវ ទិ​ណា​រ៉ុង អាយុ​៣០​ឆ្នាំ អ្នកយកព័ត៌មាន​គ្រប់​ខេត្ត​ក្រុង​រាជធានី ឲ្យ​កាសែត “​ខ្មែរ​ម្ចាស់​ស្រុក​” ស្នាក់នៅ​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ទី​២ .​សុខ ស៊ី​ណាត ហៅ ព្រលិត អាយុ​៣៦​ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀ​
​ន​ចាស់ គឺជា​អ្នក​កាន់​ថ្នាំញៀន​២​ថង់​។ ទី​៣ . បរ បូរ៉ា​មី អាយុ​៣៦​ឆ្នាំ​។ ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​បាន​ឃាត់ខ្លួន​បុរស​៣​នាក់ និង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​២​ថង់​ទម្ងន់​ថ្លឹង​រួច​ចំនួន​៣០​ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​២​គ្រឿង ទូរស័ព្ទដៃ​ចំនួន​៩​គ្រឿង និង​រថយន្ត​កាមរី​សេរី​ឆ្នាំ​៩២​មួយគ្រឿង​កាលពី​ម៉ោង​១​រសៀល​ថ្ងៃទី​២០ ខែធ្នូ​ឆ្នាំ​២០១៣ នៅ​ចំណុច​បន្ទប់​ផ្ទះសំណាក់ ខូ​ហៅ នៅ​
​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។ ទី​៤. ហួន សុ​ភ័​ក្រ ហៅ ស៊ឺ អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ កម្លាំង​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​២​កញ្ចប់​តូច និង​ម៉ូតូ​មួយគ្រឿង នៅតាម​ផ្លូវ​សាធារណៈ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​
​    ​
​លោក សូ ឌី បាន​បញ្ជាក់ថា សមត្ថកិច្ច​តាមដាន​មុខសញ្ញា​ឈ្មោះ សុខ ស៊ី​ណាត ចូលទៅក្នុង​បន្ទប់​ផ្ទះសំណាក់ ខូ​ហៅ នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ហើយ​ម្ចាស់ផ្ទះ​សំណាក់​បាន​រាយការណ៍​ប្រាប់ថា មាន​មនុស្ស​សង្ស័យ​ជួញដូរ​ថ្នាំញៀន ព្រោះ​មាន​មនុស្ស​សង្ស័យ​ជាច្រើន​នាក់​ចេញចូល​។ កម្លាំង​បាន​ចុះទៅ​ឆែកឆេរ​បន្ទប់​ផ្ទះសំណាក់​នោះ ឃើញ​មាន​មនុស្ស​ប្រុស​៤​នាក់ នៅ​ខាង​ក្នុងនោះ​មានឈ្មោះ សុខ ស៊ី​ណាត មុខសញ្ញា​ដែល​តាមដាន​ផង​។ ក្រុម​ជួញដូរ​ថ្នាំញៀន​នេះ​ពេល​សមត្ថកិច្ច​ចូលទៅក្នុង​បន្ទប់​ពួកគេ​ទាំង​៤​ នាក់ បាន​សម្រុង​រត់ចេញ​មក​ក្រៅ​។ ពេលនោះ​ឈ្មោះ សុខ ស៊ី​ណាត​បានរ​ត់ទៅ​ផ្លោះ​របង​ផ្ទះសំណាក់ ហើយ​បោះចោល​កាបូប​មួយ​ទៅលើ​ទទឹក​ផ្ទះសំណាក់​។ ចំណែក​ឈ្មោះ ឡាយ បាន​សម្រុក​រត់គេច​ចេញ​រួច​បាត់​តែម្ដង​។ កម្លាំង​បាន​ឃាត់ខ្លួន​៣​នាក់​នេះ ក្នុងនោះ​ឈ្មោះ ប៉ាវ ទិ​ណា​រ៉ុង មាន​កាន់​កាត​កាសែត “​ខ្មែរ​ម្ចាស់​ស្រុក​” ។​
​    ​
​បច្ចុប្បន្ន​បុរស​ទាំង​៤​នាក់ និង​វត្ថុតាង កម្លាំង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២១ ខែធ្នូ​ឆ្នាំ​២០១៣​នេះ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕M/L

ឈ្មោះ​ប៉ាវ ទិ​ណា​រ៉ុង អាយុ​៣០​ឆ្នាំ អ្នកយកព័ត៌មាន​គ្រប់​ខេត្ត​ក្រុង​រាជធានី ឲ្យ​កាសែត “​ខ្មែរ​ម្ចាស់​ស្រុក​” ស្នាក់នៅ​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង



ប្រភពពី CEN