ចាប់​រថយន្តយោធា​កង​ពល​លេខ​៥ ដឹកឈើ​គ្រញូង​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ

12/21/2013 0 Comments A+ a-

ឧ ​ត្ត​រ​មានជ័យ: កម្លាំង​អាវុធហត្ថ​ក្រុង​សំរោង បាន​ចាប់​និង​ឃាត់​រថយន្តយោធា​ក្នុង​កងពល​លេខ​៥ ដែល​ដឹកឈើ​គ្រញូង​ចេញពី​ព្រំដែន ឆ្លងកាត់​ក្រុង​សំរោង កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៣ ត្រង់​មុខ​ទីបញ្ជាការ​អាវុធហត្ថ​ក្រុង ស្ថិតក្នុង​ភូមិ​ដី​ថ្មី សង្កាត់​ក្រុង​សំរោង​។​
​លោក សួន វណ្ណា មេបញ្ជាការ​អាវុធហត្ថ​ក្រុង អោយដឹងថា រថយន្ត​ត្រីអ៊ី ម៉ាក​នីសា​ន់ ពាក់​ស្លាក​លេខ ខ ម ៣២០០ ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​របស់ ​អង្គភាព​កងពល​លេខ​៥ ត្រូវបាន​សង្ស័យ​ជាច្រើនលើក​រួចមកហើយ​ព្រោះ​រាល់​ការធ្វើ​ចរាចរ​មាន​ទំងន់​ ធ្ងន់ ហេតុនេះ​ប៉េអឹម ក៏​ធ្វើការ​ឆែកឆេរ​ឃើញ​ឈើ​គ្រញូង​ដាក់​បង្កប់​ពេញ​ធុង​ទឹកកក​មួយ​ធំ ដាក់​នៅ​ពីក្រោយ​រថយន្ត និង​មាន​ដាក់​ឈើ​ក្នុងការ​ប៊ី​ន​បាំង​ខាងក្រោយ​មួយចំនួន​ផងដែរ ។​ឈើ​គ្រញូង​ទាំងនោះ​ជា​ប្រភេទ​ខ្នាត​ដុំឥដ្ឋ និង​មួយចំនួនទៀត ជា​ប្រភេទ​សន្លឹក​បន្ទះ​សរុប​ជាង ២០០ គីឡូក្រាម​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​៕
ប្រភពពី CEN