មេទ័ព​ថៃ​ព្រមាន​អំពី​សង្គ្រាមស៊ីវិល បើ​នៅ​តែ​មាន​ជម្លោះ

12/21/2013 0 Comments A+ a-

មេទ័ព​ថៃ ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន​អូ​ចា កាលពី​ថ្ងៃ​ម្សិលមិញ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការ​ប្រឈម​នៃ​ការផ្ទុះ ​សង្គ្រាមស៊ីវិល​​ប្រសិន​បើ​ជម្លោះ​នយោបាយ​នៅតែ​បន្ត ដោយ​លោក​បាន​ស្នើ​បង្កើត​សភា​ប្រជាជន​មួយ​ដែល​ផ្សំ​ដោយ​”​មនុស្ស​គ្រប់​ពណ៌​ សម្បុ​រន​​យោ​បាយ​”​ដើម្បី​ជួយ​ផ្សះផ្សារ​ការបែកបាក់​។​
​មេទ័ព​ថៃ​រូបនេះ បានបញ្ជាក់​ថា សភា​ដែល​លោក​ស្នើឡើង​នេះ​ស្រដៀង​គ្នា​នឹង​”​ក្រុមប្រឹក្សា​ប្រជាជន​”​ដែល​ ស្នើឡើង​ដោយ​គណៈ​កម្មា​​ធិ​ការ​កំណែ​ទំរង់​ប្រជាធិបតេយ្យ​របស់​ប្រជាជន​ (PDRC)​របស់​លោក​ស៊ូ​ថេប ធឿក​ស៊ូបាន​។​
​                                             ប្រា​យុទ្ធ​៖ កុំ​និយាយ​អំពី​រដ្ឋប្រហារ​ជាមួយ​ខ្ញុំ​ទៀត​
លោក​បាន​និយាយថា “​សភា​ប្រជាជន​ត្រូវ​តែ​មិន​ត្រូវ​រៀបចំឡើង ឬ​គាំទ្រ​ដោយ​ក្រុម​មាន​ជម្លោះ​ណាមួយ ពីព្រោះ​ដើម្បី​អាចអោយ​​ទទួលយក​បាន​ទាំងអស់​គ្នា​។​វា​ត្រូវ​តែ​ជា​ទំរង់​នៃ ​ក្រុម​អព្យាក្រិត​មួយ និង​ផ្សំ​ឡើង​ដោយ​តំណាង​នៃ​គ្រប់​ពណ៌​សម្បុរ​នយោបាយ និង​​មេដឹកនាំ​ក្រុម​នយោបាយ​ត្រូវតែ​ផាត់​ចេញ​”​។​
​លោក​ចង់​សំដៅ​ពណ៌​នយោបាយ​ដែល​ត្រូវបាន​គេ​ដាក់​កាលពី​ពេល​ថ្មីៗ ដូចជា​ក្រុម​អាវ​ក្រហម​ដែល​គាំទ្រ​រដ្ឋាភិបាល​និង​ក្រុម​អាវ​​លឿង​ដែល​ គាំទ្រ​ក្រុមប្រឆាំង​។​
​ឧត្តមសេនីយ៍ ប្រា​យុទ្ធ បាន​និយាយ​ដូច្នេះ បន្ទាប់ពី​មាន​ជំនួប​របស់​ក្រុមប្រឹក្សា​ការពារជាតិ ក្រោម​អធិបតីភាព​របស់​នាយ​ក​រដ្ឋមន្ត្រី​​ចាំផ្ទះ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​។​
​ប្រា​យុទ្ធ​បាន​លើកឡើង​ថា តំណាង​មកពី​ក្រុម​នីមួយៗ​នឹង​ស្តាប់​ការ​ដែល​ខ្លួន​ត្រូវបាន​គេ​ប្រព្រឹត្ត​ មិន​ត្រឹមត្រូវ​មក​លើ និង​អាច​ពិភាក្សា​​របៀប​ដែល​ពួកគេ​អាច​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​។​
​ចំណែក​ក្រុម​ប្រឹក្សា​ដែល​ស្នើឡើង​ដោយ​ស៊ូ​ថេប នឹង​ផ្សំ​ដោយ​សមាជិក​៤០០​រូប ក្នុងនោះ​៣០០​រូប​មកពី​តំណាង​នៃ​មុខ​វិជ្ជាជីវៈ​ផ្សេង​​ៗ​និង​១០០​រូប​ទៀត​ ត្រូវ​ជ្រើសតាំង​ដោយ​PDRC​។​
​លោក​បា​យុទ្ធ បាន​និយាយថា​លោក​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការបែកបាក់​នយោបាយ និង​ថា​”​យើង​មិន​ត្រូវ​សម្លឹង​តែ​សភាពការណ៍​នៅ​បាងកក​តែមួយ តែ​មើល​អ្វី​កំពុង​កើត​នៅ​បណ្តា​ខេត្ត​។​ការបែកបាក់​មាន​នៅ​គ្រប់​ឃុំ និង​សភាពការណ៍​អាច​បង្ក​ជា​សង្គ្រាម​ស៊ីវិល​”​។​
​តែ​ទោះជា​យ៉ាងណា​លោក​មិន​ប្រាកដ​ថា​នរណា​នឹង​ដឹកនាំ​”​ក្រុម​ អព្យាក្រិត​”​នេះ​និង​ក៏​មិន​បាន​និយាយ​ថា​តើ​វា​គួរ​បង្កើត​មុន​ ការបោះឆ្នោត​សកល​នា​ថ្ងៃ​២​កុម្ភៈ​ខាង​មុខ​ដែរ​ឬ​យ៉ាងណា​។​
​ក្នុងពេល​ជាមួយគ្នា លោក​បាន​បដិសេធ​ដាច់ខាត​ចំពោះ​ការ​ដែល​ថា​កងកម្លាំង​ប្រដាប់អាវុធ​បាន​ គាបសង្កត់​អោយ​នាយ​រដ្ឋមន្ត្រី​ចាំផ្ទះ​​ចុះ​អោយ​ចុះចេញ​ពី​តំណែង និង​ក៏​បាន​ច្រានចោល​ដែរ​ចំពោះ​ការ​ដែល​ថា យោធា​នឹង​ធ្វើ​រដ្ឋប្រហារ​។​
​ក្រុមប្រឹក្សា​ការពារ​ជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​សង្កត់ធ្ងន់​អំពី ​សារសំខាន់​នៃ​ការបោះឆ្នោត​តាម​កាល​កំណត់​នៅ​ថ្ងៃ​២​កុម្ភៈ និង​ថា​”​យោធា​ត្រៀម​គាំទ្រ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​នៅក្នុង​ ការរៀបចំ​ការបោះ​ឆ្នោត​នៅ​ពេល​ត្រូវ​ស្នើ​” តែ​គណបក្ស​ប្រជា​ធិប​តេ​យ្យ​ដែល​ជា​បក្សប្រឆាំង បាន​ប្រគល់​លិខិត​មួយ​ទៅ​គណបក្ស​ភឿ​ថៃ ដោយ​ទាមទារ​អោយ​ពន្យារ​ពេល​បោះឆ្នោត​។​
​ប្រភព​ពី​គណបក្ស​ប្រឆាំង​បាន​និយាយថា បើ​គណបក្ស​ប្រជាធិបតេយ្យ​សំរេច​ចូលរួម​បោះឆ្នោត​ថ្ងៃ​២​កុម្ភៈ អតីត​សមាជិក​សភា​ជា​​ច្រើន​ជា​ពិសេស​អតីត​សមាជិក​សភា​ក្រុង​បាងកក​និង​ ភាគខាងត្បូង ទំនង​ជា​សំរេច​ចូលរួម​ក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ជា​ជាង​ចូល​​រួម​ ក្នុង​ការបោះឆ្នោត​។​
​រីឯ​មេដឹកនាំ​គណបក្ស​ភឿ​ថៃ​ម្នាក់ លោក​សំ​ឆៃ វង់​សាវ៉ាត បាន​និយា​យថាភឿ​ថៃ​និង​ដៃគូ​ក្នុង​ក្រុម​ចំរុះ​របស់​ខ្លួន​ត្រៀម​អញ្ជើញ​គណ​ ​បក្ស​នយោបាយ​ដទៃទៀត​ចូលរួម​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​ចេញ​ពី​ ភាពជាប់គាំង​នយោបាយ​នៅ​ថ្ងៃស្អែក​៕
ប្រភពពី CEN