ហោ ណាំហុង ៖ ថៃត្រូវតែដកកងទ័ពរបស់ខ្លួន ចេញពីតំបន់ប្រាសាទព្រះវិហារ តាមសាលដីកា របស់តុលាការទីក្រុងឡាអេ
ភ្នំពេញ: ប្រមុខការទូតជាន់ខ្ពស់កម្ពុជា
បានបញ្ជាក់នៅថ្ងៃទី២១ខែធ្នូឆ្នាំ២០១៣នេះថា រដ្ឋាភិបាលថៃ
ត្រូវតែដកកងទ័ពរបស់ខ្លួន ចេញពីដីតំបន់ជុំវិញប្រាសាទព្រះវិហារ
តាមសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ។
នាថ្ងៃនេះនៅទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានធ្វើពិធីបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ដល់លោកសាស្ត្រាចារ្យ ហ្សង់ ម៉ាកសូរ៉ែល ដែលជាចៅក្រមរបស់កម្ពុជានៅ តុលាការ យុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)។
នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីជាការតបស្នង សងគុណដល់លោកសាស្ត្រាចារ្យ ហ្សង់ ម៉ាកសូ រ៉ែល ព្រមទាំងក្រុមអ្នកច្បាប់កម្ពុជាចំនួន៣នាក់ទៀត ដែលបានខិតខំ ធ្វើយ៉ាងណាបានឈានដល់ការបកស្រាយសាលក្រមនៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ ២០១៣ ដែលមានភាពអនុគ្រោះឲ្យកម្ពុជាយើងច្រើន រាជរដ្ឋាភិបាលកម្ពុជា មានការពេញចិត្ត ចំពោះការខិតខំ របស់ក្រុមអ្នកច្បាប់កម្ពុជាទាំង៣នាក់ និងចៅក្រម អាដហុករបស់កម្ពុជា នៅក្នុងតុលាការឡាអេ ដែលបាបសំរេចសាលដីការបានល្អសម្រាប់កម្ពុជានៅ លើចំណុចជាច្រើន។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់បន្តថា នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២ ជាថ្ងៃប្រវត្តិសាស្ត្រ សម្រាប់ប្រាសាទព្រះវិហារ ក្រោយពីការឈ្លានពាន របស់ថៃ ពីឆ្នាំ១៩៥៤ ដល់ឆ្នាំ ១៩៦២។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា “យើងអាចសន្និដ្ឋានបានថា ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ ២០១៣ ជាថ្ងៃប្រវត្តិសាស្ត្រទី២ របស់កម្ពុជា ក្នុងការដណ្តើមមកវិញ បានដែនដីជុំវិញតំបន់ប្រាសាទព្រះវិហារ ដែលថៃបានទាមទារ” ដែលគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងក្រុមអ្នកច្បាប់បានតស៊ូជាមួយថៃជាង២ឆ្នាំមកនេះ។
ជាមួយនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រមុខការទូតជាន់ខ្ពស់កម្ពុជា បានបញ្ជាក់ទៀតថា ថៃត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីតំបន់ប្រាសាទព្រះវិហារ តាមសាលដីការរបស់តុលាការទីក្រុងឡាអេ ហើយការពិភាក្សា និងធ្វើបន្ទាប់ពីស្ថានភាពនយោបាយនៅប្រទេសថៃ វិលទៅរកភាពល្អធម្មតាវិញ៕R/c

នាថ្ងៃនេះនៅ
ទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង
រដ្ឋមន្ត្រីក្រសួងការបរទេស
បានធ្វើពិធីបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា
ថ្នាក់មហាសេរីវឌ្ឍន៍ ដល់លោកសាស្ត្រាចារ្យ ហ្សង់ ម៉ាកសូរ៉ែល
ដែលជាចៅក្រមរបស់កម្ពុជានៅ តុលាការ យុត្តិធម៌អន្តរជាតិទីក្រុងឡាអេ
(ICJ)
ប្រភពពី CEN