ឪពុកម្តាយ ចាប់ជនល្មើស រំលោភកូនស្រី ប្រគល់ឲ្យ សមត្ថកិច្ច តែកូនស្រី បែរជាគំរាម សម្លាប់ខ្លួន សុំឲ្យដោះលែង វិញ
ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានឪពុកម្តាយខាងស្រី
ចាប់ប្រគល់ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលប្រទះឡាង ដោយសារ
រូបគេលួងលោមចាប់កូនស្រី មិនទាន់គ្រប់អាយុ របស់គាត់ ទៅរំលោភបានសម្រេច ។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោងជាង៤រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣
នៅផ្ទះខាងនារីរងគ្រោះ ស្ថិតក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។
នគរបាលប៉ុស្តិ៍ប្រទះឡាង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គឹម គឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅភូមិ ក្រាំងល្ពៅ ឃុំដំណាក់សុក្រម ស្រុកដងទង់ ខេត្តកំពត។ ចំណែកនារីរងគ្រោះមានឈ្មោះ ឆោម ស្រីនិច អាយុ ១៤ឆ្នាំ ជា កម្មការិនីរោងចក្រកាត់ដេរ នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ មានទីលំ នៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោរាជធានី ភ្នំពេញ។ ដំណើររឿងដំបូងឡើយ ឪពុកជនសង្ស័យធ្លាប់ស្គាល់គ្នា ជាមួយឪពុកភាគី នារីរងគ្រោះ កាលពីឆ្នាំមុន ហើយជន សង្ស័យក៏ជាពោះម៉ាយ មានកូនមួយផងដែរ ដល់ពេលមក លេងផ្ទះភាគីនារីរងគ្រោះ ក៏ស្រឡាញ់គ្នា ជាមួយនិងនារីរងគ្រោះ ក្រោយមកជនសង្ស័យ ក៏បានទៅធ្វើការនៅប្រទេសថៃ ជាង១ឆ្នាំ ក៏ត្រឡប់មកស្រុកវិញ ហើយបានមករកការងារធ្វើ នៅរោង ចក្រកាត់នៅភូមិព្រៃទា សង្កាត់ចោមចៅជួលផ្ទះ នៅទីនោះដែរទៅ។ រហូតដល់ថ្ងៃ ទី១៨ខែធ្នូ ឆ្នាំ២០១៣ ជនសង្ស័យក៏ទូរស័ព្ទ ណាត់ជាមួយនារីរងគ្រោះ ថាទៅលេងស្រុក នៅខេត្តកំពត ពេលនោះពួកគេ ក៏នាំគ្នាទៅស្រុក លុះព្រឹកឡើងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៣ ក៏ត្រឡប់មកភ្នំពេញវិញ ដោយនាំគ្នាចូលដេកផ្ទះជួលរបស់ខ្លួន នៅភូមិព្រៃទា។ ចំណែកឪពុកម្តាយនារីរងគ្រោះ ក៏បាន ដើររកកូនស្រីគាត់ ក៏ប្រទះឃើញដេកជាមួយគ្នា នៅផ្ទះជួលរបស់ជនសង្ស័យ នៅភូមិព្រៃទានោះ ក៏លួងលោមឲ្យកូនមកផ្ទះវិញ ហើយក៏ហៅឲ្យជនសង្ស័យ មកជាមួយផងដែរ ដល់នៅ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ទាំងជនសង្ស័យនិងនារីរងគ្រោះ ក៏បានមក ដល់ផ្ទះនារីរងគ្រោះនៅ ភូមិភា សង្កាត់ប្រទះឡាង ហើយភាគីទាំងពីរក៏ចរចាគ្នា ដោយសារតែឪពុកម្តាយនារីរងគ្រោះ ខ្លាចជន សង្ស័យមិនទទួលខុសត្រូវ លើវាសនាកូនស្រីគាត់ ក៏នាំខ្លួនឲ្យសមត្ថកិច្ចឃាត់ខ្លួន តែម្តងទៅ។
ប្រភពដដែលបន្តថា ឥឡូវនេះនារីរងគ្រោះ ក៏បានគំរាមឪពុកម្តាយខ្លួនថា បើសមត្ថកិច្ចនគរបាលចាប់ជនសង្ស័យ ដាក់គុក នារីរងគ្រោះថា នឹងសម្លាប់ខ្លួន ហើយទោះបីជាយ៉ាងក៏ដោយនេះ ជារឿងតុលាការដោះស្រាយបន្ត ព្រោះថា តាមផ្លូវច្បាប់ នារីរងគ្រោះមិនគ្រប់អាយុ ទើបតែ១៤ឆ្នាំ ច្បាប់មិនអនុញ្ញាតឲ្យរួចខ្លួនទេ។
ដោយឡែកស្រ្តី ជាម្តាយនារីរងគ្រោះ ឈ្មោះចាន់ សូត្រ អាយុ ៤៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ក៏បានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចប៉ុស្តិ៍ថា សុំប្តឹងជនសង្ស័យឈ្មោះ គឹម គឿន ដែលមានស្រុកកំណើតខាងលើនេះថា បានល្បួងលួងលោមកូនស្រី រួមភេទនិងពង្រត់កូនចេញពី ផ្ទះ។
នាយនគរបាល ប៉ុស្តិ៍រដ្ឋបាលប្រទះឡាង ក៏បានប្រាប់ឲ្យដឹងដែរថា ដោយមានការបញ្ជាផ្ទាល់ ពីអធិការនគរបាលខណ្ឌដង្កោ លោកក៏បានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ បន្តទៅឃុំខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការបន្តតាម នីតិវិធីច្បាប់៕

_____________________
ផ្តល់សិទ្ធិដោយ៖ lookingtoday