រឿងក្តីរថយន្តដឹកស្រូវនៅខេត្តកំពង់ចាម អាចទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ
ខេត្តកំពង់ចាម ៖ គណៈកម្មការចម្រុះ រួមមាន
ស្ថាប័នសាលាដំបូងខេត្ត នគរបាលស្រុកត្បូងឃ្មុំ
មន្រ្តីសាធារណៈការ និងដឹកជញ្ជូនខេត្ត ក្រសួងសាធារណៈការ
និងម្ចាស់ស្រូវ បានចំណាយពេលពេញមួយថ្ងៃទី២០ ធ្នូ ២០១៣
ដើម្បីដោះស្រាយរឿងវិវាទដ៏ពុះកញ្ជ្រោលលើករណីចាប់រថយន្តដឹក
ស្រូវ ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-2735 ចោទថា
ដឹកលើសទម្ងន់រហូតដល់ទៅជាង ១០តោន
និងបានថ្លឹងជាថ្មីឡើងវិញឃើញមានទម្ងន់ ៤៣តោន ៤៥០គីឡូក្រាម
ត្រូវបានអាជីវករម្ចាស់ស្រូវមិនទទួលស្គាល់
និងបានបន្តប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ
ឲ្យចុះស្រាវជ្រាវលើករណីនេះ។
លោក រៀល សុភិន
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានមានប្រសាសន៍ថា
យើងត្រូវតែត្រួតពិនិត្យរថយន្តដឹកស្រូវឡើងវិញក្រែងមាននរណាលួ
ចបន្ថែមគីឡូ ព្រមទាំងរាប់បាវស្រូវមើល
តើត្រឹមត្រូវដូចអ្វីដែលបានរាប់កាលពីគ្រាដើម
ដែលបានចាប់កាលពីថ្ងៃទី០២ ធ្នូ ដែរឬទេ
ជ្រើសរើសជញ្ជីងផ្សេងមកថ្លឹង មិនមែនជញ្ជីងថ្លឹងកាលពីលើកមុន
ដើម្បីឲ្យទទួលបានយុត្តិធម៌។
អ្នកស្រី សាំង ដាលីន នៅភូមិកសិន ឃុំថ្មពួក
ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាម្ចាស់ស្រូវ បានប្រាប់ថា
គាត់បានទិញស្រូវចេញពីឃ្លាំងមួយកន្លែងនៅស្រុកក្រឡាញ់
ខេត្តសៀមរាប មានទម្ងន់ទាំងអស់ ២៣តោន ៥៦០គីឡូក្រាម
កាលពីថ្ងៃទី០១ ធ្នូ ២០១៣ ដើម្បីយកទៅលក់នៅព្រំដែនវៀតណាម
ខេត្តព្រៃវែង។ ទាំងស្រូវ និងរថយន្ត មានទម្ងន់ប្រហែលជាង ៣០តោន
ពេលបើកដល់ត្រង់ភូមិស្លាកក្តោង ឃុំជុប ស្រុកត្បូងឃ្មុំ
កាលពីព្រឹកថ្ងៃទី០២ ធ្នូ
ត្រូវបានក្រុមជញ្ជីងចល័តរបស់ក្រសួងសារណៈការ
ចុះមកចាប់ដោយបានថ្លឹងឃើញរហូតដល់ទៅជាង ៤៥តោន និងចោទថា
ដឹកលើសទង្ងន់ជាង ១០តោន
ដោយសារតែទម្ងន់ខុសគ្នានឹងកន្លែងឃ្លាំងថ្លឹងស្រូវរបស់ អ៊ិម
អឿម នៅខេត្តសៀមរាប ទើបអ្នកស្រីមិនទទួលស្គាល់
និងមិនបានបង់លុយថ្លៃផាកពិន័យចំនួនជាង ៦លានរៀល។
បន្ទាប់មក
គេបាននាំយករថយន្តដឹកស្រូវមកថ្លឹងនៅស្ថានីយ៍ជញ្ជីងថ្នល់ទទឹង
ឃើញមានទង្ងន់ជាង ៣៦តោន គាត់ (សាំង ដាលីន) មិនទទួលស្គាល់
នាថ្ងៃបន្តបន្ទាប់នាពេលយប់គេបានឲ្យរថយន្តឡើងថ្លឹងលើជញ្ជីង
បើកទៅវិញទៅមកឃើញមានទម្ងន់ជាង ៤៥តោន
បានបង្ខំឲ្យទទួលស្គាល់ទៀត តែគាត់មិនទទួលយក។
ជាក់ស្តែងនៅថ្ងៃទី២០ ធ្នូ
គេបានឲ្យគាត់មកពិនិត្យរើបាវស្រូវឡើងវិញ
ដើម្បីរាប់បញ្ជាក់ការពិត បានថ្លឹងម្តង ១បាវៗ
ប្រើជញ្ជីងប៉ុងថ្លឹងរាប់ឃើញមានចំនួនទាំងអស់ ២១៧បាវ ក្នុងនោះ
ខូចដុះផ្សិត និងដុះរឹស ចំនួន ៣៧បាវ
ដោយសារតែត្រូវទឹកភ្លៀងពេលដែលក្រុមជញ្ជីងចាប់អូសមកទុកនៅ
បរិវេណអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ
អស់រយៈពេលជាច្រើនថ្ងៃ។
ទង្ងន់ទាំងស្រូវខូច និងមិនខូចទាំងអស់ ២៣តោន
៤២១គីឡូក្រាម
ប្រហាក់ប្រហែលនឹងពេលទិញពីឃ្លាំងស្រូវនៅខេត្តសៀមរាប
ទោះបីជាថ្លឹងឃើញបែបនេះក្តី ខាងជញ្ជីងថ្នល់ទទឹង
គេមិនទទួលស្គាល់ឡើយ។ អ្នកស្រីលើកឡើងថា
រថយន្តដឹកស្រូវបើនិយាយពីតួរថយន្តវិញមានទង្ងន់ចន្លោះពី ១៥
ទៅ ១៦តោន ទោះបីគាត់សូមឲ្យរថយន្តទទេទៅថ្លឹង
ក៏គេមិនព្រមដែរ។
លោក ហួត វុទ្ធី
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានមានប្រសាសន៍ថា
ក្រោយពីមានការប្តឹងផ្តល់ពីករណីរថយន្តដឹកស្រូវខាងលើ
សំណុំរឿងត្រូវបានបញ្ជូនមកដល់ដៃលោកភ្លាម
ក៏បានចាត់ការជាបន្ទាន់ដោយបានសសេរលិខិតទៅក្រសួងសាធារណៈ
និងដឹកជញ្ជូន ដើម្បីជ្រើសរើសយកជញ្ជីងថ្មីមកថ្លឹង។ ក្នុងនោះ
មានយកដុំដែកទម្ងន់ ១តោន ចំនួន ២ដុំ
មកថ្លឹងសាកល្បងនៅស្ថានីយ៍ជញ្ជីងថ្នល់ទទឹង ឃើញថា
ទម្ងន់បានលោត ២តោន។
ចំពោះករណីដែលម្ចាស់ស្រូវបានយកជញ្ជីងប៉ុង
ថ្លឹងស្រូវ ពុំមានកំណត់តាមស្តង់ដារនោះទេ ករណីថ្លឹងឃើញថា
លើសទម្ងន់មែននោះ
ម្ចាស់ស្រូវត្រូវតែទទួលការផាកពិន័យតាមច្បាប់។
ប្រសិនបើរកឃើញជញ្ជីងថ្នល់ទទឹងខុសវិញ
រូបលោកនឹងជំរុញឲ្យក្រសួងសាធារណៈការ និងដឹកជញ្ជូន
ធ្វើការពិចារណានូវភាពមិនប្រក្រតីនៃជញ្ជីងនេះ។
លោក ប៉ែន បូរ៉ា ប្រធានលេខាធិការដ្ឋាន
នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន មានប្រសាសន៍ថា
ចំពោះជញ្ជីងដែលត្រូវយកថ្លឹងនេះ ជាប្រភេទម៉ាក CAS
ដែលទទួលស្គាល់ពីមជ្ឈមណ្ឌលមាឌសាស្រ្តជាតិ នៃក្រសួងឧស្សាហកម្ម
ក្រោយពីបានពិនិត្យឃើញផ្ទៀងផ្ទាត់ត្រឹមត្រូវហើយនោះ
គេនឹងចេញវិញ្ញាបនប័ត្រឲ្យមកយើងវិញ។
ប្រសិនណាបើថ្លឹងទៅឃើញខុសនោះ មានន័យថា
មាឌសាស្រ្តជាតិជាអ្នកទទួលខុសត្រូវ
ហើយរូបលោកក៏មិនអាចទៅកែច្នៃជញ្ជីងនេះបានដែរ
មុននឹងថ្លឹងរថយន្តដឹកស្រូវនេះ ដើម្បីបង្ហាញថា
ជញ្ជីងត្រឹមត្រូវដែរឫទេ?។
លោកអនុសេនីយ៍ឯក ឆាយ វុទ្ធី
អធិការរងនគរបាលស្រុកត្បូងឃ្មុំ
បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី២១ ធ្នូ ថា រថយន្តដឹកស្រូវរបស់
អ្នកស្រី សាំង ដាលីន
ក្រោយពីបានថ្លឹងនៅជញ្ជីងចល័តរបស់ក្រសួងសាធារណៈការ
និងដឹកជញ្ជូន នៅចំណុចថ្នល់ទទឹង រួចមក
ក៏ត្រូវបានស្ថាប័នសាលាដំបូងខេត្ត
ឲ្យនាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក
ត្បូងឃ្មុំ ជាបន្តទៀត រង់ចាំដោះស្រាយតាមនីតិវិធី៕
ប្រភព ពីកោះសន្តិភាព