លោក កឹម សុខា និង លោក សម រង្ស៊ី អញ្ជើញដល់ទីលាន ប្រជាធិបតេយ្យ ជួបជាមួយក្រុមបាតុករ
ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ៖ នៅវេលាម៉ោង ១១ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បាន អញ្ជើញដល់ទីលានប្រជាធិបតេយ្យហើយ ដើម្បីជួបសំណេះសំណាលជាមួយក្រុមបាតុករ ដែលប្រមូលផ្តុំត្រៀម ការដង្ហែក្បួន ដែលនឹងឈានចូលមកដល់នាវេលាម៉ោង ២រសៀលថ្ងៃនេះតាមការគ្រោងទុកនោះ។
បន្ទាប់ពីការអញ្ជើញដល់របស់លោក កឹម សុខា ជាអនុប្រធាន លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏បានអញ្ជើញទៅដល់តាមក្រោយផងដែរ នៅវេលាម៉ោង ១១ និង២៥នាទី។
ក្បួនបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃអាទិត្យ ដែលជាថ្ងៃទី៨ នៃការតវ៉ាទាមទារនោះ ត្រូវបានគេរំពឹង ថា នឹងមានចំនួនអ្នកចូលរួមច្រើនជាងបណ្តាថ្ងៃមុនៗ ព្រោះថ្ងៃនេះជាថ្ងៃឈប់សម្រាក។ មិនតែប៉ុណ្ណោះតាមប្រភព ព័ត៌មាន គឺគណបក្សសង្រ្គោះជាតិ តាមក្រុមការងាររបស់ខ្លួន បានកៀងគរប្រជាពលរដ្ឋមកពីខេត្តកណ្តាល និង ខេត្តជិតៗរាជធានីភ្នំពេញ ឲ្យមកចូលរួមឲ្យបានកាន់តែច្រើន តាមតែអាចធ្វើទៅបាន ដើម្បីជាគំនាបដល់រាជរដ្ឋា ភិបាលកម្ពុជា៕