នគរបាលស្រុកអូររាំងឪនិងស្រុកត្បូងឃ្មុំបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធបាន៣នាក់
ខេត្តកំពង់ចាម ៖ សមត្ថកិច្ចនគរបាលស្រុកអូររាំងឪ
និងនគរបាលស្រុកត្បូងឃ្មុំ សហ ជាមួយនគរបាលចំការកៅស៊ូពាមជាំង
បានធ្វើការបង្ក្រាបចាប់ចោរបានម្នាក់
ហើយបន្ដតាមចាប់បក្ខពួក២នាក់ទៀត
ដែលរត់ចូលចំការកៅស៊ូបាននៅរសៀល ថ្ងៃដដែល
បន្ទាប់ពីពួកគេធ្វើសកម្មភាព ប្លន់ម៉ូតូពីប្រជាពលរដ្ឋ
និងបានបាញ់តដៃ ជាមួយសមត្ថកិច្ច ។
សកម្មភាពឡោមព័ទ្ធរហូតចាប់ខ្លួនបក្ខពួកចោរទាំង២នាក់ខាងលើនេះ បាន ធ្វើឡើងនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ឋិតក្នុងភូមិសាស្ដ្រឡូត៍លេខ២៧នៃក្រុម ហ៊ុនចំការកៅស៊ូពាមជាំង ជាប់ព្រំប្រទល់ ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ។
លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្ដកំពង់ចាម ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងជំហានដំបូងថា ដោយមានបទបញ្ជាបន្ទាន់ពីលោក ឧត្ដមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្ដ បញ្ជាឱ្យនគរបាលម្ចាស់ ដែនសមត្ថកិច្ចទាំង២ស្រុកធ្វើយ៉ាងណា សហការបង្ក្រាបឱ្យខាងតែបានទៅលើ ក្រុមចោរមានគ្នាចំនួន៣នាក់ ដែលបានធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ បាន សម្រេចនៅចំណុចខាងលើ ហើយត្រូវ បានសមត្ថកិច្ចដេញតាមបង្ក្រាបជាក់ ស្ដែងឃាត់ខ្លួនបានបក្ខពួកម្នាក់ រួមនឹង ម៉ូតូរបស់ជនរងគ្រោះ១គ្រឿងផងដែរ ។ ចំណែកបក្ខពួករបស់គេ២ នាក់ទៀតបាន ព្យាយាមរត់គេចខ្លួនចូលភូមិរបស់អ្នក ស្រុកហើយបានបាញ់តដៃជាមួយសមត្ថ កិច្ចទៀតផង ។ បន្ទាប់មក ពួកគេបានរត់ ចូលព្រៃចំការកៅស៊ូពាមជាំង ហើយ សមត្ថកិច្ចក៏បានឡោមព័ទ្ធអស់រយៈពេល មួយម៉ោងក្រោយទើបឃាត់ខ្លួនពួកគេ ទាំង២នាក់នោះបាន ។
លោក ជឹម សេងហុង មានប្រសាសន៍ ឱ្យដឹងទៀតថា ក្រុមចោរទាំង៣នាក់ដែល សមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ទី១-លី ហុង ភេទប្រុស អាយុ២៨ឆ្នាំ រស់ នៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុក កំពង់សៀម ខេត្ដកំពង់ចាម(ជននេះមាន ដីកាតាមចាប់ខ្លួនពីតុលាការ ពីបទប្លន់) ទី២-ឈ្មោះ ហ៊ិន ប៊ិញ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិបេង ឃុំរូង ស្រុក មេមត់ ខេត្ដកំពង់ចាម និងទី៣-ឈ្មោះ ប៊ិន ដែន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិ-ឃុំទ្រមូង ស្រុកមេមត់ ខេត្ដកំពង់ ចាម(ជននេះមានដីកាតាមចាប់ខ្លួន របស់តុលាការពីបទប្លន់) ។
លោកបន្ដថា បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវឱ្យពួកគេនាំទៅរកកន្លែង លាក់ទុកកាំភ្លើង និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ដដើម្បីបន្ដនីតិវិធី ៕
ប្រភពពី នគរវត្ត