មន្ទីរពេទ្យ​ជោ​រៃ​ នឹងបើកសម្ពោធ​​ជាផ្លូវការនៅថ្ងៃទី១៣មករា ក្រោម​វត្តមាននាយក​រដ្ឋ​មន្ត្រី​​កម្ពុជា​​និង​​វៀតណាម

12/22/2013 0 Comments A+ a-

មន្ទីរពេទ្យ​ជោ​រៃ​របស់​វៀតណាម សាខានៅនៅរាជធានីភ្នំពេញ គ្រោងបើកឱ្យដំណើរការជាផ្លូវការ នូវសេវាព្យាបាល និងថែទាំសុខាប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមករាខាងមុខនេះ ក្រោម​អធិបតីភាព​នៃ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម។
មន្ទីរពេទ្យ​ជោ​រៃ​របស់​វៀតណាម ដែល​ត្រូវបាន​វិនិយោគ​សាងសង់​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​សូ​គី​មិច​នឹងត្រូវ​ សម្ពោធ​នៅ​ថ្ងៃ​ចន្ទ​ទី១៣មករា ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម​ភាគី​វៀតណាម លោក ង្វៀន តាន់​យុង។
លោក ស៊ិន ដា​រ៉ា ប្រធាន​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​នៃ​មន្ទីរពេទ្យ ជោ​រៃ បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា អគារ​មន្ទីរពេទ្យ​ជំហាន​ទីមួយ ធ្វើបាន​រួច រាល់​មួយរយ​ភាគរយ​ហើយ នៅសល់តែ​ការបំពាក់​ឧបករណ៍​ធំៗ​។​  ​បុគ្គលិក​នៅ​មន្ទីរពេទ្យ​វៀតណាម​នេះ មាន​ចំនួន ១៨២ នាក់ ( ទាំង​ខ្មែរ និង​ទាំង​វៀតណាម )  ដោយនៅ​ក្នុងនោះ មាន​វេជ្ជបណ្ឌិត​ខ្មែរ​ចំនួន ៦១​នាក់  ដែល​បាន​បណ្តុះបណ្តាល​នៅ​ប្រទេស​វៀតណាម និង​ប្រធាន​ផ្នែក​នីមួយៗ ជា​វេជ្ជបណ្ឌិត​ចេញ​មកពី​មន្ទីរពេទ្យ​ជោ​រៃ របស់​ប្រទេស​វៀតណាម​។
មន្ទីរពេទ្យ​ មួយនេះបើកការដ្ឋានសាងសង់​តាំងពី ឆ្នាំ២០១១មកម្លេះ ដោយប្រីបា្រស់ថវិការ ប្រមាណ ១៥ លាន​ដុល្លារ សហរដ្ឋ អាមេរិក ស្ថិតនៅ​ផ្ទៃដីប្រាំ​ហិច​តា​ក្នុង​សង្កាត់​និរោធ តាម​បណ្តោយ​ផ្លូវជាតិ​លេខ១។ ហើយគម្រោង​វិនិយោគ​ផ្នែក​សុខាភិបាល​មួយ​នេះ ត្រូវបាន​គេ​មើលឃើញថា វា​គឺជា​សមិទ្ធិផល​ធំ​មួយ​នៃ​កិច្ច​សហប្រតិបត្តិ​រវាង​រដ្ឋាភិបាល​នៃ​ ប្រទេសជិតខាង​ទាំងពីរ៕
ប្រភពពី Free Press Magazine