ចិន បោះទុន ២០០លានដុល្លារ ចាប់ដៃជាមួយ ឧកញ៉ា ម៉ុង ឫទ្ធឺ បើកកសិដ្ឋាន ចិញ្ចឹមជ្រូក នៅកម្ពុជា

12/22/2013 0 Comments A+ a-

ភ្នំពេញ៖ លោកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងថា ដើម្បីបញ្ឈប់ក្នុងការនាំចូលជ្រូក ពីបរទេសនោះ ប្រទេស ចិន ដែលជាប្រទេសផ្តល់ជំនួយច្រើនជាងគេ មកកម្ពុជា បានចំណាយដើមទុន២០០លានដុល្លារ បើកកសិដ្ឋាន ចិញ្ចឹមជ្រូកនៅកម្ពុជា។
លោកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា របស់គណបក្សប្រជាជនបានមានប្រសាសន៍ ក្នុងការសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការគ្រប់គ្រងឧស្សាហកម្មចិញ្ចឹមជ្រូក និងទស្សនវិស័យរបស់ ក្រុមហ៊ុន អិមភីក អេស៊ីអិមស៊ី » កាលពីថ្ងៃទី២១ ខែធ្នូ នៅសណ្ឋាគារកំាបូឌីយ៉ាណាថា “ចិនបោះទុនយ៉ាងធំមែនទេ ដើម្បី សហវិនិយោគជាមួយក្រុមហ៊ុនខ្ញុំ ហើយមិនមែនប្រើពេលយូរនោះទេ គឺយើងធ្វើភ្លាមតែម្តង។ យើងបានស៊ីញ៉េជាមួយគ្នាចំនួន២ដងរួចមកហើយ (លុយចំនួន២០០លានដុល្លារ) ហើយយើងនៅតែស៊ីញ៉េធំ ម្តងទៀតទេ”។
លោកបន្ថែមថា ធនាគារនៅកម្ពុជា គេមិនសូវជាគាំទ្រក្នុងគម្រោងចិញ្ចឹមជ្រូកនោះទេ គឺមានតែធនាគារ UCB និង ធនាគារ BIDC របស់វៀតណាមតែប៉ុណ្ណោះដែលគាំទ្រឲ្យមានការចិញ្ចឹមជ្រូកនេះ។
លោកបានបញ្ជាក់ថា ក្នុងការបើកអាជីវកម្មនេះ មិនមែនចេះធ្វើកើតគ្រប់ៗគ្នានោះទេ ហើយក៏មិនងាយរកដៃគូ បានដែរ ព្រោះភាគច្រើនគេមិនសូវសហការហើយឲ្យតែឭការចិញ្ចឹមជ្រូកគឺគេមិនគាំទ្រទេ (គេថាមុខដូចជ្រូក) ។
លោកថា ជ្រូកដែលនឹងត្រូវយកមកចិញ្ចឹម គឺនាំមកពីចក្រភពអង់គ្លេស ព្រោះជ្រូកប្រភេទនេះ ស៊ីតិច ហើយ ចិញ្ចឹមឆាប់ធំក្នុងរយៈពេលយ៉ាងខ្លី ហើយចិនគេជ្រើសរើសយកជ្រូកពីសហរដ្ឋអាម៉េរិក ដើម្បីឲ្យការចិញ្ចឹម កាន់ប្រសើរឡើង ត្រូវយកពូជជ្រូករួមបញ្ចូលគ្នារកគ្រប់វិធី ដើម្បីឲ្យការចិញ្ចឹមបានចំណេញច្រើន។
លោកបន្តថា លោកបានសហការជាមួយក្រុមហ៊ុនចិន បើកសាលាកសិកម្មមួយ ដើម្បីឲ្យអ្នកណាដែលមាន បំណងចង់ចិញ្ចឹមជ្រូក ឬមួយក៏ចង់ដាំដុះវិស័យកសិកម្ម ត្រូវមករកសូត្រជាមុនសិនធ្វើយ៉ាងណាឲ្យមានជំនាញ មួយច្បាស់លាស់សម្រាប់ទៅបង្កបង្កើនផលដែលខ្លួនចង់បាន។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើការជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំងអស់ នៅកម្ពុជា ឲ្យពង្រីកការ ចិញ្ចឹម សត្វជ្រូកបន្ថែមទៀត ក្នុងគោលបំណងទប់ស្កាត់ ការនាំចូលសត្វជ្រូក
ពីសំណាក់បរទេស៕

Photo by LookingTODAY

ភ្នំពេញ៖ លោកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងថា ដើម្បីបញ្ឈប់ក្នុងការនាំចូលជ្រូក ពីបរទេសនោះ ប្រទេស ចិន ដែលជាប្រទេសផ្តល់ជំនួយច្រើនជាងគេ មកកម្ពុជា បានចំណាយដើមទុន២០០លានដុល្លារ បើកកសិដ្ឋាន ចិញ្ចឹមជ្រូកនៅកម្ពុជា។
លោកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា របស់គណបក្សប្រជាជនបានមានប្រសាសន៍ ក្នុងការសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការគ្រប់គ្រងឧស្សាហកម្មចិញ្ចឹមជ្រូក និងទស្សនវិស័យរបស់ ក្រុមហ៊ុន អិមភីក អេស៊ីអិមស៊ី » កាលពីថ្ងៃទី២១ ខែធ្នូ នៅសណ្ឋាគារកំាបូឌីយ៉ាណាថា “ចិនបោះទុនយ៉ាងធំមែនទេ ដើម្បី សហវិនិយោគជាមួយក្រុមហ៊ុនខ្ញុំ ហើយមិនមែនប្រើពេលយូរនោះទេ គឺយើងធ្វើភ្លាមតែម្តង។ យើងបានស៊ីញ៉េជាមួយគ្នាចំនួន២ដងរួចមកហើយ (លុយចំនួន២០០លានដុល្លារ) ហើយយើងនៅតែស៊ីញ៉េធំ ម្តងទៀតទេ”។
លោកបន្ថែមថា ធនាគារនៅកម្ពុជា គេមិនសូវជាគាំទ្រក្នុងគម្រោងចិញ្ចឹមជ្រូកនោះទេ គឺមានតែធនាគារ UCB និង ធនាគារ BIDC របស់វៀតណាមតែប៉ុណ្ណោះដែលគាំទ្រឲ្យមានការចិញ្ចឹមជ្រូកនេះ។
លោកបានបញ្ជាក់ថា ក្នុងការបើកអាជីវកម្មនេះ មិនមែនចេះធ្វើកើតគ្រប់ៗគ្នានោះទេ ហើយក៏មិនងាយរកដៃគូ បានដែរ ព្រោះភាគច្រើនគេមិនសូវសហការហើយឲ្យតែឭការចិញ្ចឹមជ្រូកគឺគេមិនគាំទ្រទេ (គេថាមុខដូចជ្រូក) ។
លោកថា ជ្រូកដែលនឹងត្រូវយកមកចិញ្ចឹម គឺនាំមកពីចក្រភពអង់គ្លេស ព្រោះជ្រូកប្រភេទនេះ ស៊ីតិច ហើយ ចិញ្ចឹមឆាប់ធំក្នុងរយៈពេលយ៉ាងខ្លី ហើយចិនគេជ្រើសរើសយកជ្រូកពីសហរដ្ឋអាម៉េរិក ដើម្បីឲ្យការចិញ្ចឹម កាន់ប្រសើរឡើង ត្រូវយកពូជជ្រូករួមបញ្ចូលគ្នារកគ្រប់វិធី ដើម្បីឲ្យការចិញ្ចឹមបានចំណេញច្រើន។
លោកបន្តថា លោកបានសហការជាមួយក្រុមហ៊ុនចិន បើកសាលាកសិកម្មមួយ ដើម្បីឲ្យអ្នកណាដែលមាន បំណងចង់ចិញ្ចឹមជ្រូក ឬមួយក៏ចង់ដាំដុះវិស័យកសិកម្ម ត្រូវមករកសូត្រជាមុនសិនធ្វើយ៉ាងណាឲ្យមានជំនាញ មួយច្បាស់លាស់សម្រាប់ទៅបង្កបង្កើនផលដែលខ្លួនចង់បាន។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើការជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំងអស់ នៅកម្ពុជា ឲ្យពង្រីកការ ចិញ្ចឹម សត្វជ្រូកបន្ថែមទៀត ក្នុងគោលបំណងទប់ស្កាត់ ការនាំចូលសត្វជ្រូក ពីសំណាក់បរទេស៕

Photo by LookingTODAY