ពលរដ្ឋចូលរួមបាតុកម្មអហិង្សាប្ដេជ្ញាតស៊ូមិនរាថយដើម្បីទាមទារយុត្តិធម៌
ប្រជាពលរដ្ឋដែលមកចូលរួមធ្វើមហាបាតុកម្មអហិង្សាដែលរៀបចំ
ដោយគណបក្សសង្គ្រោះជាតិ ពុំមានការថមថយទេគិតមកដល់ថ្ងៃទី៧
នៃការតវ៉ានេះ។
ពួកគាត់ប្ដេជ្ញាថានឹងនៅបន្តក្រាញននៀលមិនចាកចេញឡើយ
រហូតទទួលបានជោគជ័យទៅតាមខ្លឹមសារនៃការធ្វើបាតុកម្មនេះ
គឺទាមទារឲ្យបោះឆ្នោតឡើងវិញ និងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ចុះចេញពីតួនាទី។
ការអះអាងរបស់បាតុករនេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាលបានបញ្ជាក់ហើយថា លោកនឹងមិនត្រូវចុះចេញពីតំណែង ហើយថែមទាំងមិនចាំបាច់បោះឆ្នោតឡើងវិញនោះដែរ។
«សំឡេងនិយាយពីជំហរប្ដេជ្ញាចិត្តលុះបានជោគជ័យ»
ក្រុមបាតុករដែលមកពីគ្រប់ទិសទី ហើយប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ឲ្យដឹងថា បាតុកម្មលើកនេះនឹងមិនបន្ធូរដៃសម្រាប់គណបក្សប្រជាជនកម្ពុជា ឡើយ បើទោះជាត្រូវចំណាយក្នុងរយៈពេលយូរយ៉ាងណាក្ដី ដោយពួកគេចាត់ទុកថា ការគ្រប់គ្រងរបស់គណបក្សកាន់អំណាចជាង ៣០ឆ្នាំកន្លងទៅនេះ មិនធ្វើឲ្យកម្ពុជា បានផលចំណេញអ្វីឡើយ ជាពិសេសសម្រាប់ប្រជាពលរដ្ឋ។
បាតុកម្មអហិង្សាដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ ក្នុងរយៈពេលកន្លងទៅនេះ ចំនួនអ្នកចូលរួមកាន់តែមានកំណើនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃជា ច្រើនពាន់នាក់។ ចំណែកនៅតាមមហាវិថី និងច្រកចូល ដែលក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិ ឆ្លងកាត់វិញ ប្រជាពលរដ្ឋទាំងក្មេង និងមនុស្សវ័យចំណាស់ បានចេញមកអបអរសាទរ ដោយអ្នកខ្លះស្រែកថាដូរផង ហើយឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងផង និងអ្នកខ្លះទៀតលើកដៃស្វាគមន៍វត្តមានរបស់ លោក សម រង្ស៊ី និងលោក កឹម សុខា ទាំងក្នុងរថយន្ត មុខផ្ទះ និងលើអគារផង។ ទឹកមុខម្នាក់ៗដែលឈរអមសងខាងផ្លូវ ហាក់រំភើបផង អរផង ភ័យផង និងតក់ស្លុតផង ដោយពួកគាត់ចាត់ទុកថា ចរន្តនយោបាយនេះទំនងជាអាចមានការប្រែប្រួល។
«សំឡេងអ្នកនៅអមសងខាងផ្លូវ»
រស់នៅស្រុកកោះធំ ខេត្តកណ្ដាល លោកស្រី នៅ សារឹម ជាស្ត្រីខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា បើក្នុងអាណត្តិនេះការទាមទារមិនបានសម្រេចទេ ប្រទេសកម្ពុជា នឹងរឹតតែជួបបញ្ហាមិនឈប់ឈរ ហើយថែមទាំងធ្ងន់ធ្ងរជាង ២០ឆ្នាំកន្លងទៅថែមទៀត។ អតីតអ្នកធ្លាប់រស់នៅខេត្តអាងយ៉ាង ប្រទេសវៀតណាម រូបនេះបន្តថា លោកស្រីនឹងមិនត្រឡប់ទៅផ្ទះវិញឡើយ ប្រសិនបើការទាមទាររកយុត្តិធម៌នេះនៅតែមិនទាន់បានសម្រេចនោះ។
«សំឡេង»
ចំណែកពលរដ្ឋរស់នៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក ឈួ សំអាត មានប្រសាសន៍កាលពីយប់ថ្ងៃទី២០ ខែធ្នូ ថា អ្វីដែលក្រុមបាតុករចំណាយទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួននេះ គឺបំណងទាមទារមិនឲ្យរដ្ឋាភិបាលដែលគ្រប់គ្រងអស់រយៈពេលជាង ៣០ឆ្នាំកន្លងទៅនេះ បន្តកាន់អំណាចទៀតឡើយ។ លោកចាត់ទុកថា ចាប់តាំងពីរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យធនធានធម្មជាតិ ដូចជាព្រៃឈើ រ៉ៃ និងមច្ឆាជាតិ ត្រូវបានទាញយកដោយគំហុក និងកម្រឃើញរដ្ឋាភិបាលសិក្សាពីផលប៉ះពាល់ជាមុនម្ដងណានោះទេ។ ហេតុនេះ លោកគិតថា បើទោះជាគណបក្សសង្គ្រោះជាតិ ត្រូវប្រើប្រាស់ពេលយូរថ្ងៃយ៉ាងណាក៏ដោយក្នុងការធ្វើបាតុកម្ម ប្រជាពលរដ្ឋនៅតែបន្តការតស៊ូដល់ដំណាក់កាលចុងក្រោយដែរ។
«សំឡេង»
បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី២០ ខែធ្នូ ហើយថា ពុំមានហេតុផលណាមួយដែលចាំបាច់ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ នោះទេ។ ម្យ៉ាងទៀត តំណែងជានាយករដ្ឋមន្ត្រីរបស់លោកក៏ពុំចាំបាច់មានការដកហូត ឬត្រូវចុះចេញដូចការទាមទាររបស់ក្រុមបាតុករនោះដែរ។
យ៉ាងណាក៏ដោយចុះ ការចេញវត្តមានដ៏កម្រជាសាធារណៈក្រោយបោះឆ្នោតរួចនេះ លោកនាយករដ្ឋមន្ត្រីដែលថ្លែងក្នុងទឹកមុខហាក់មានភាពមិនស្រស់បស់ ដូចមុនបោះឆ្នោតនោះ លោក ហ៊ុន សែន ព្រមានថា សូមឲ្យប្រជាពលរដ្ឋស្ថិតនៅឲ្យឆ្ងាយពីបាតុកម្ម ចៀសវាងការប្រឈមណាមួយ។
«សំឡេង»
ចំណែក លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏ព្រមានទៅរដ្ឋាភិបាលវិញដែរថា បើលោកនាយករដ្ឋមន្ត្រីមិនទទួលយកដូចអ្វីដែលម្ចាស់ឆ្នោតទាមទារឲ្យ បោះឆ្នោតឡើងវិញទេ ដូចនៅពេលនេះ បញ្ហានឹងកាន់តែបន្តចាក់ស្រេះសម្រាប់នយោបាយរបស់បក្សកាន់អំណាច។ ជាងនេះទៀត មហាបាតុកម្មទ្រង់ទ្រាយធំនឹងបន្តបិទច្រកសំខាន់ៗដែលចូលមកកាន់ រាជធានីភ្នំពេញ ដើម្បីបង្ខំឲ្យ លោក ហ៊ុន សែន ចុះចេញពីតួនាទី។ សាររបស់ លោក កឹម សុខា នេះ ធ្វើឡើងភ្លាមៗក្នុងថ្ងៃតែមួយក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីប្រជុំសភារួច។
«សំឡេង»
បាតុកម្មឈានចូលដល់ថ្ងៃទី៧ ទៅហើយ សញ្ញានៃការចរចានៅមិនទាន់មានពន្លឺនៅឡើយរវាងអ្នកនយោបាយទាំងពីរ បក្ស។ ទាំងរដ្ឋាភិបាល និងបក្សប្រឆាំង ហាក់ដូចដឹងពីយុទ្ធសាស្ត្រគ្នារួចជាស្រេចទៅហើយ។ គណបក្សប្រជាជនកម្ពុជា ហាក់មិនខ្វល់នឹងការចរចាណាមួយឡើយជាមួយថ្នាក់ដឹកនាំបក្ស សង្គ្រោះជាតិ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាដឹងហើយថា បើបន្តសម្រួលឲ្យមានការប្រមូលផ្តុំដោយមិនបង្ក្រាបដូច្នេះ នៅទីបំផុត បាតុករនឹងសោះអង្គើយ ហើយអាចនឹងរំសាយទៅវិញបន្តិចម្តងៗ បើនៅតែគ្មានដំណោះស្រាយ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ វិញ ទំនងជាគិតថា ចំនួននៃការចូលរួមរបស់ប្រជាពលរដ្ឋនឹងកាន់តែមានកំណើនកើនឡើងពី មួយថ្ងៃទៅមួយថ្ងៃ ជាពិសេស កំណើននេះនឹងប្រមូលផ្តុំកាន់តែច្រើនថែមទៀត ក្រោយរដូវប្រមូលផលស្រូវរួច។ តាមរយៈកំណើននេះ នឹងជាបន្ទុក ហើយក៏ជាសម្ពាធថ្មីមួយទៀតដល់រដ្ឋាភិបាល។ ទាំង លោក សម រង្ស៊ី និងលោក កឹម សុខា បានប្ដេជ្ញានៅចំពោះមុខបាតុកររាប់ម៉ឺននាក់ហើយថា នឹងអនុវត្តតាមឆន្ទៈរបស់ម្ចាស់ឆ្នោត ថាតើគួរធ្វើយ៉ាងម៉េចតទៅទៀត?
យ៉ាងណាក៏ដោយ លោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយ គិតថា កាលណាអ្នកនយោបាយនៅតែប្រកាន់ជំហររៀងៗខ្លួនបែបនេះ នឹងរុញច្រានកម្ពុជា ឲ្យជួបវិបត្តិដែលពិបាកនឹងរកច្រកចេញ។ លោកបន្តថា មានយន្តការមួយចំនួនដើម្បីដោះស្រាយបញ្ហាជាប់គាំងផ្នែកនយោបាយនេះ។ ក្នុងនោះរួមមាន គេគប្បីស្នើឲ្យមានវត្តមានអង្គការសហប្រជាជាតិ ឬក្រុមប្រឹក្សាធម្មនុញ្ញ ជាពិសេស តួអង្គនៃព្រះមហាក្សត្រ។
«សំឡេង»
មន្ត្រីទទួលបន្ទុករៀបចំបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ទម្លាយឲ្យដឹងថា សម្រាប់យុទ្ធនាការហែក្បួនថ្ងៃអាទិត្យ ទី២២ ខែធ្នូ គណបក្សនេះរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ៧ម៉ឺននាក់។ ចំពោះទិសដៅនៃការហែក្បួន គឺប្រើប្រាស់តែមហាវិថីសំខាន់ៗប៉ុណ្ណោះក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យបោះឆ្នោតឡើងវិញ និងស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
សង្គ្រាមពាក្យសម្ដីរបស់មេដឹកនាំគណបក្សប្រឆាំង និងមេដឹកនាំគណបក្សកាន់អំណាច បានបង្ហាញនូវការឡើងកម្ដៅនយោបាយក្នុងពេលបច្ចុប្បន្ន។ មេដឹកនាំគណបក្សសង្គ្រោះជាតិ និងក្រុមអ្នកគាំទ្រ បានទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំគណបក្សប្រជាជនកម្ពុជា ចុះចេញពីតំណែង ហើយទាមទារឲ្យមានការបោះឆ្នោតសាជាថ្មី។
ប៉ុន្តែ លោក ហ៊ុន សែន បានថ្លែងជាសាធារណៈហើយថា លោកមិនព្រមចុះចេញជាដាច់ខាត ហើយក៏មិនអនុញ្ញាតឲ្យបោះឆ្នោតឡើងវិញដែរ។ ចុះប្រជាពលរដ្ឋនៅខាងក្រៅឆាកវិញ មានមតិយ៉ាងណាខ្លះ?
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងខ្លះមកពីបណ្ដាខេត្តមួយចំនួន មានមតិផ្ទុយគ្នាចំពោះហេតុផលនៃការគ្រប់គ្រងប្រទេសដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
នៅពេលជួបសម្ភាសជាមួយអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី អ្នកឆ្លើយសំណួរភាគច្រើនសុទ្ធតែបានឆ្លើយថាចង់ឲ្យលោកនាយក រដ្ឋមន្ត្រីចុះចេញពីតំណែង។
ឈររង់ចាំម៉ូយនៅលើមហាវិថីម៉ៅសេទុង បុរសអ្នករត់ម៉ូតូឌុប វ័យ ៥៧ឆ្នាំ លោក ជា ម៉ុន មកពីខេត្តស្វាយរៀង បានផ្ដល់ចម្លើយដោយឥតឯអង់ នៅពេលសួរថា តើលោកចង់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងឬទេ? លោកបានឆ្លើយភ្លាមថា លោកមិនពេញចិត្តការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
«សំឡេង»
បុរសវ័យកណ្ដាលម្នាក់ទៀតនៅទីក្រុងភ្នំពេញ ក៏មានទស្សនៈដូចគ្នាដែរ។
«សំឡេង»
ទន្ទឹមនឹងមានការទាមទាររបស់ពលរដ្ឋឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងនោះ ក៏មានពលរដ្ឋមួយចំនួនទៀតបានគាំទ្រចំពោះការដឹកនាំប្រទេសរបស់លោក បច្ចុប្បន្នយ៉ាងពេញទំហឹងដែរ។
«សំឡេង»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រតិកម្មតបទៅនឹងការទាមទារឲ្យចុះចេញពីតំណែងថា លោកពុំភ្ញាក់ផ្អើលចំពោះការទាមទារនេះទេ ព្រោះជាទម្លាប់ដែលលោកធ្លាប់ឮទៅហើយ។ ប៉ុន្តែ លោកបានអះអាងថា លោកពុំមានកំហុសអ្វីឡើយ។ ជាងនេះទៅទៀត ទាំង លោក ហ៊ុន សែន ផ្ទាល់ និងមន្ត្រី គ.ជ.ប បានបញ្ជាក់ថា មកដល់ពេលនេះ គឺពុំមានហេតុផលដូចការកំណត់ដោយច្បាប់បោះឆ្នោតឡើងវិញឡើយ៕
____________
ប្រភពពី
វិទ្យុអាស៊ីសេរី

ទស្សនៈពលរដ្ឋចំពោះបាតុកម្មទារឱ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង
ដោយ ខែ សុណងសង្គ្រាមពាក្យសម្ដីរបស់មេដឹកនាំគណបក្សប្រឆាំង និងមេដឹកនាំគណបក្សកាន់អំណាច បានបង្ហាញនូវការឡើងកម្ដៅនយោបាយក្នុងពេលបច្ចុប្បន្ន។ មេដឹកនាំគណបក្សសង្គ្រោះជាតិ និងក្រុមអ្នកគាំទ្រ បានទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំគណបក្សប្រជាជនកម្ពុជា ចុះចេញពីតំណែង ហើយទាមទារឲ្យមានការបោះឆ្នោតសាជាថ្មី។