រវល់ជក់លេង ហ្វេសប៊ុក នារីតៃវ៉ាន់ម្នាក់ ដើរធ្លាក់ទឹកសមុទ្រ

12/22/2013 0 Comments A+ a-


អូស្ត្រាលី : តាមសេចក្តីរាយការណ៍ ពីក្រុមសង្គ្រោះ នៅក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បានឲ្យដឹងថា នារីជនជាតិ តៃវ៉ាន់ម្នាក់ ដែលជាអ្នក ទេសចរ មួយរូបត្រូវបាន សង្គ្រោះពី ទឹកសមុទ្រ បន្ទាប់ពីនាង រវល់ឆែក ទំព័រហ្វេសប៊ុក ហើយដើរត្ រង់ទៅមុខ ទាំងភ្លេចខ្លួន ថានៅពីខាងមុខ គឺជាឆកសមុទ្រទើប បណ្តាលឲ្យ ធ្លាក់ទឹកតែម្តង។
នារីតៃវ៉ាន់រូបនេះ បានធ្លាក់ពី លើផែ St. Kilda ចូលឆកសមុទ្រ Port Phillip កាលពីថ្ងៃច័ន្ទកន្លងទៅ ដោយមាន មនុស្សបានឃើញ ហេតុការណ៍នេះ ហើយរាយការណ៍ ប្រាប់ប៉ូលីស និងអាចស្រង់នាងបាន ប្រមាណជា ២០នាទីក្រោយ។
នារីរូបនេះ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យហើយ ពេលនេះនាង មិនមានបញ្ហា អ្វីនោះទេ ហើយនាង ក៏បានសុំទោស ចំពោះការ ធ្វេសប្រហែស ស្ទើរតែធ្វើឲ្យប៉ះ ពាល់ជីវិត ខ្លួនឯងបែបនេះ។
នារីតៃវ៉ាន់ដែល មិនត្រូវបាន បញ្ជាក់អត្តសញ្ញាណ រូបនេះនិយាយថា នាងបាន ចុចឆែកទំព័រ ហ្វេសប៊ុក នៅលើទូរស័ព្ទ ដោយដើរបណ្តើរ ចុចបណ្តើរ រហូតដល់ធ្លាក់ ទឹកសមុទ្រ ហើយនាង មិនចេះហែល ទឹកឡើយ៕ផ្តល់សិទ្ទិដោយ៖looking today.com