សមត្ថកិច្ច តាមចាប់ចោរម្នាក់ ពីក្នុងបឹងកំប្លោក នៅសង្កាត់ បឹងកក់ទី២
ភ្នំពេញ : កម្លាំងនគរបាល ប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោក បានឡោមព័ទ្ឋ ហើយឈានទៅដល់ការ ចាប់ខ្លួន ជនសង្ស័
យម្នាក់
បន្ទាប់ពីផ្តួលម៉ូតូ ហើយរត់ទៅពួនក្នុងបឹងកំប្លោក ខាងលិចហាង ផឹកស៊ី
យីហោម៉ារឌីបឹងកក់ តាមផ្លូវកេខ៦០៨ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក
កាលវេលាម៉ោង១១ និង៤០ នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៣នេះ ។
មន្រ្តីនគរបាលប៉ុស្តិ៍បឹងកក់ទី២ បាននិយាយថា កាលពីវេលាម៉ោងប្រមាណ១១ និង១០នាទីព្រឹកថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ច បានប្រទះឃើញជនសង្ស័យខាងលើ ម៉ាកឃ្លីកមួយគ្រឿង តែម្នាក់ឯង ហើយដោយមានការ សង្ស័យក៏ដេញតាមពីក្រោយ ធ្វើឲ្យជបសង្ស័យរូបនេះ ភ័យស្លន់ស្លោ បានបើកម៉ូតូគេចខ្លួន ។ ប៉ុន្តែដោយឃើញ កម្លាំងសមត្ថកិច្ច ដេញតាមពីក្រោយ ជនសង្ស័យបាន ផ្តួលម៉ូតូ រួចរត់ទៅចូលក្នុង បឹងកំប្លោក ទើបសមត្ថកិច្ច ឡោមព័ទ្ឋ ហើយចាប់ខ្លួន បានតែម្តង ។
ក្រោយការចាប់ខ្លូន និង ក្រោយពីការសួរនាំរួចមក នគរបាលប៉ុស្តិ៍បឹងកក់ទី២ បាននិយាយថា ជនសង្ស័យរូបនេះ មានឈ្មោះ វី ចន្តា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររកស៊ី ចាក់ស័ក្តិ រស់នៅក្នុងភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះរួចមក កម្លាំងសមត្ថកិច្ច បានដកហូត ម៉ូតូមួយគ្រឿង ម៉ាកឃ្លីក សោរ១ចង្កោម និងសោអក្សរតេ សម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ៕



______________________
ផ្តល់សិទ្ធិដោយ៖ DAP
មន្រ្តីនគរបាលប៉ុស្តិ៍បឹងកក់ទី២ បាននិយាយថា កាលពីវេលាម៉ោងប្រមាណ១១ និង១០នាទីព្រឹកថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ច បានប្រទះឃើញជនសង្ស័យខាងលើ ម៉ាកឃ្លីកមួយគ្រឿង តែម្នាក់ឯង ហើយដោយមានការ សង្ស័យក៏ដេញតាមពីក្រោយ ធ្វើឲ្យជបសង្ស័យរូបនេះ ភ័យស្លន់ស្លោ បានបើកម៉ូតូគេចខ្លួន ។ ប៉ុន្តែដោយឃើញ កម្លាំងសមត្ថកិច្ច ដេញតាមពីក្រោយ ជនសង្ស័យបាន ផ្តួលម៉ូតូ រួចរត់ទៅចូលក្នុង បឹងកំប្លោក ទើបសមត្ថកិច្ច ឡោមព័ទ្ឋ ហើយចាប់ខ្លួន បានតែម្តង ។
ក្រោយការចាប់ខ្លូន និង ក្រោយពីការសួរនាំរួចមក នគរបាលប៉ុស្តិ៍បឹងកក់ទី២ បាននិយាយថា ជនសង្ស័យរូបនេះ មានឈ្មោះ វី ចន្តា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររកស៊ី ចាក់ស័ក្តិ រស់នៅក្នុងភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះរួចមក កម្លាំងសមត្ថកិច្ច បានដកហូត ម៉ូតូមួយគ្រឿង ម៉ាកឃ្លីក សោរ១ចង្កោម និងសោអក្សរតេ សម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបាននាំខ្លួនទៅកាន់អធិការដ្
______________________
ផ្តល់សិទ្ធិដោយ៖ DAP