Pantech ប្រកាសចេញទូរស័ព្ទទំនើប Vega Secret Up
បន្ទាប់ពីបានប្រកាសចេញ Pantech Vega Secret Note ដែលជាទូរស័ព្ទទំនើបប្រភេទ Phablet មានបំពាក់ដោយអេក្រង់ 5.9-inch 1080p Full HD, RAM 3GB និងមានបញ្ចូលនូវបច្ចេកវិទ្យាពិសេស fingerprint sensor (មុខងារសំគាល់ក្រយៅដៃ) ពេលនេះ Pantech ដែលជាក្រុមហ៊ុនធំលំដាប់លេខបីរបស់កូរ៉េខាងត្បូង ទើបតែបានប្រកាសចេញនូវទូរស័ព្ទទំនើបប្រភេទ Phablet ថ្មីមួយម៉ូដែលទៀតដែលមានឈ្មោះថា Pantech Vega Secret Up ។
មានទំហំអេក្រង់តូចជាង Pantech Vega Secret Note បន្តិចទូរស័ព្ទទំនើប Pantech Vega Secret Up ក៏ត្រូវបានបំពាក់នូវមុខងារសំគាល់ក្រយៅផងដែរ ។
លក្ខណសម្បត្តិរបស់ Pantech Vega Secret UP ៖
- អេក្រង់ 5.6-inch 1080p Full HD LCD(1920×1080 pixels)
- កាមេរ៉ា 13MP, 2MP
- CPU quad core 2.3GHz Qualcomm Snapdragon 800
- RAM 2GB
- អង្គចងចាំជាប់ម៉ាស៊ីន 16GB អាចនឹងបន្ថែម microSD card
- កម្រាស់ 151.4 x 76.4 x 9.5 mm
- បំពាក់ fingerprint reader/ rear touch pad
- ថាមពលថ្ម 3,150mAh
- ទម្ងន់ 173.0g
- ដំណើរការដោយ Android 4.2.2 Jelly Bean
សូមបញ្ជាក់ថា ជាមួយនឹងការបំពាក់ដោយ USB host ដែលអាចដំណើរការបន្ថែមជាមួយនឹងទិន្នន័យទំហំ 2TB ទូរស័ព្ទទំនើប Pantech Vega Secret Up មិនត្រូវបានក្រុមហ៊ុនបញ្ចេញឲ្យដឹងពីតម្លៃនៅឡើយទេ ហើយក្រុមហ៊ុននឹងចេញលក់នៅក្នុងខែនេះហើយជាមួយនឹងពណ៌ ស និងខ្មៅ សម្រាប់ ប្រទេសកូរ៉េខាងត្បូង ។ ប៉ុន្តែមិនមានព័ត៌មានពីការចេញលក់ទៅកាន់ទីផ្សារអន្តរជាតិនៅឡើយទេ ៕
