YotaPhone ទូរស័ព្ទ​អេក្រង់​ពីរ​ របស់​រុស៊្សី​ចាប់​ផ្ដើម​ចេញ​លក់​នៅ​អឺរ៉ុប​

12/06/2013 0 Comments A+ a-

ក្រុមហ៊ុន​រុស៊្សី​ឈ្មោះ YotaPhone ​ទើប​តែ​បាន​ប្រកាស​ចេញ​លក់​ទូរស័ព្ទ​ទំនើប​ដំបូង​របស់​ខ្លួន​ទៅ​លើ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​​ទ្វីប​អឺរ៉ុប​ដូច​​គ្នា រួម​មាន ៖ រុស៊្សី អាល្លឺម៉ង់ អូត្រីហ្ស ​បារាំង ​និង​ អេស្ប៉ាញ ​​ហើយ​សម្រាប់​បណ្ដាប្រទេស​សហភាព​អឺរ៉ុប​មួយ​ចំនួន​ទៀត​មាន​​ដូច​ជា ចក្រភព​អង់គ្លេស (UK) ​និង ប្រទេស​ក្រិក​ ជា​ដើម​អាច​នឹង​ត្រូវ​​ប្រកាស​ចេញ​លក់​​​នៅ​ក្នុង​ ខែ​មករា ​ដើម​​ឆ្នាំ ២០១៤ ។ ទូរស័ព្ទ​ដំបូង​របស់​ក្រុមហ៊ុន​មាន​ឈ្មោះ​ថា YotaPhone បំពាក់​​ដោយ​អេក្រង់​ពីរ​មុខ​ក្រោយ ​និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 4.2.2 ។ ប៉ុន្តែ​​មិន​មាន​ព័ត៌មាន​ពី​ការ​ចេញ​លក់​ទូរស័ព្ទ YotaPhone ​​​ទៅ​លើ​ទីផ្សារ​ក្រៅ​ពី​ទ្វីប​អឺរ៉ុប​នៅ​ឡើយ​ទេ ។
លក្ខណសម្បត្តិ​របស់ YotaPhone ៖
  • អេក្រង់​​មុខ 4.3-inch LCD កម្រិត​ភាព​ច្បាស់​ 720×1280 pixels
  • អេក្រង់​ក្រោយ​ 4.3-inch EPD កម្រិត​ភាព​ច្បាស់​ 360×640 pixels
  • កាមេរ៉ា 13MP AF(auto focus) LED flash, 1MP
  • CPU Dual Core 1.7 GHz Krait
  • RAM 2GB
  • អង្គ​ចង​ចាំ​ជាប់​ម៉ាស៊ីន 32GB
  • បំពាក់​ LTE 800/1800/2600 MHz, UMTS 900/1800/2100 MHz, GSM 900/1800/1900 MHz
  • បំពាក់ WiFi 802.11 a/b/g/n, BT v4.0, GPS w/A-GPS + Glonass
  • វិមាត្រ 133.6 x 67 x 9.99mm
  • ទម្ងន់ 146g
  • ​ថាមពល​ថ្ម 1,800mAh
  • ដំណើរការ​ដោយ Android Jelly Bean 4.2.2
ទស្សនា​វីឌីអូ​ខាង​ក្រោម ៖
សូម​បញ្ជាក់​ថា ដោយមាន​បំពាក់​អេក្រង់​ពីរ​​គឺ​ ខាង​មុខ​​​សម្រាប់​ការ​ប្រើ​ប្រាស់​ធម្មតា និង​ខាង​ក្រោយ​ជា​ប្រភេទ​អេក្រង់​សម្រាប់​ E-Reader (អាន​សៀវភៅ​) ទូរស័ព្ទ​ទំនើប YotaPhone ត្រូវ​បាន​ចេញ​លក់​នៅ​ក្នុង​តម្លៃ​ 499 Euros ប្រហែល $678 ជា​មួយ​ជម្រើស​ពណ៌​តែ​ពីរ​ប៉ុណ្ណោះ ស និង​​ខ្មៅ​​ (ចូល​ទៅ​កាន់​គេហទំព័រ​ របស់​ក្រុមហ៊ុន​)៕