Microsoft កំពុង​សាកល្បង​ Windows Phone 9?

12/14/2013 0 Comments A+ a-

ប្រព័ន្ធដំណើរការ Windows Phone របស់ក្រុមហ៊ុន Microsoft នៅពេលនេះ កំពុងតែបោះជំហាន ទៅមុនបន្ដិចម្ដងៗ ជាមួយនឹង ទូរស័ព្ទស្មាតហ្វូន ត្រកូល Lumia របស់ ក្រុមហ៊ុន Nokia។
Windows Phone 8 ត្រូវបានគេចាត់ទុកថា ជាអ្នកនាំសំណាងឲ្យ ក្រុមហ៊ុន Microsoft បើទោះបីជា Windows 8 មិនសូវជោគជ័យក្ដី។ ដោយឡែក នៅពេលនេះ មានព័ត៌មាន ចចាមអារ៉ាមមួយ លេចមកថា ក្រុមហ៊ុនMicrosoft កំពុងតែធ្វើការ សាកល្បងទៅលើ Windows Phone 9 ជាមួយនឹង Metro UI។
យោងតាមប្រភព ដែលមិនបង្ហាញ អត្តសញ្ញាណ បានបង្ហើបឲ្យដឹងថា ប្រព័ន្ធដំណើរការ Windows Phone 9 នឹងបង្ហាញខ្លួននៅចន្លោះ ត្រីមាស ទី៣-៤ នៃឆ្នាំ ២០១៤។ ប៉ុន្តែប្រភពព័ត៌មាន ផ្សេងទៀតបាន បញ្ជាក់ថា Windows Phone 9 អាចនឹងចេញ នៅដើមឆ្នាំ ២០១៤ ច្រើនជាង នៅចុងឆ្នាំ ២០១៤៕