Ihuru កោះឋានសួគ៌នៅម៉ាល់ឌីវ
ស្ថិតក្នុងសាធារណរដ្ឋ ម៉ាល់ឌីវ ដែលជាប្រទេសល្បីខាងសម្រស់ធម្មជាតិ កោះ Ihuru ត្រូវបានគេចាត់ទុកថាជាកោះឋានសួគ៌មួយដែលសក្ដិសមបំផុតសម្រាប់ការសម្រាកលំហែ។ ឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រខៀវស្រងាត់ រួមផ្សំជាមួយការរៀបចំដ៏គួរឲ្យទាក់ទាញ បានធ្វើឲ្យកោះ Ihuru ក្លាយជាឋានសួគ៌ពិតៗដែលកើតមានលើផែនដីនេះ។ សម្រស់ថ្មប៉ប្រះទឹកសក្ដិសមឥតខ្ចោះសម្រាប់ការមុជមើលលេងកម្សាន្ត (snorkelling and scuba diving) រួមទាំងកីឡាផ្សេងៗលើទឹកផងដែរ។
អាន៖ ភោជនីយដ្ឋានក្នុងល្អាងភ្នំដ៏រ៉ូមែនទិក បើបានទៅពិតមិនអាចបំភ្លេចបាន
ដើម្បីទៅដល់កោះ Ihuru ភ្ញៀវទេសចរត្រូវជិះទូកម៉ាស៊ីនរយៈពេល ២០នាទី ពីរដ្ឋធានី Malé ប្រទេសម៉ាល់ឌីវ។ នៅលើបរិវេណកោះ ក៏មានកូនវីឡាដំបូលស្បូវស្អាតៗ ចំនួន៤៥សម្រាប់ឲ្យភ្ញៀវទេសចរស្នាក់នៅ ដោយត្រូវចំណាយពី ៤៥០-៦៥០ដុល្លារក្នុងមួយយប់សម្រាប់កូនវីឡាមួយ។ ភ្ញៀវទេសចរក៏អាចភ្លក្សរសជាតិអាហារឆ្ងាញ់ៗប្រចាំប្រទេសម៉ាល់ឌីវ និងតំបន់អាស៊ី និងទទួលសេវាកម្មម៉ាស្សា និងស្ប៉ាយ៉ាងពិសេសផងដែរ។
ពេលវេលាល្អបំផុតសម្រាប់ប្រិយមិត្តដែលមានបំណងចង់ទៅលេងកោះ Ihuru គឺនៅរដូវប្រាំង ចន្លោះពីខែធ្នូ ដល់ខែមេសា ព្រោះមានអាកាសធាតុស្រឡះល្អ ហើយទឹកក៏ថ្លាល្អដែរ។ ពីចន្លោះខែឧសភា ដល់ខែវិច្ឆិកា មេឃអាចមានពពកច្រើន ហើយក៏អាចមានភ្លៀងច្រើនផងដែរ។
អាន៖ តោះកម្សាន្តអារម្មណ៍ជាមួយសម្រស់ផ្កាលើភ្នំល្អឯកគ្មានពីរលើលោក!
ឥលូវនេះសូមរីករាយកម្សាន្តអារម្មណ៍ នឹងទស្សនីយភាពពិសេសៗលើកោះ Ihuru តែម្ដង ថាតើសក្ដិសមជាកោះឋានសួគ៌ដូចដែលគេនិយាយដែរឬអត់៖
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ vladi-private-islands