Cydia ហ្នឹងអីគេ?
គ្រាន់តែឃើញចំណងជើងប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ច្បាស់ហើយថាកម្មវិធី Cydia នៅលើ iDevice របស់ Apple នោះជាអ្វី។ យ៉ាងណាមិញ ដើម្បីយល់ដឹងពី Cydia ឱ្យរឹតតែស៊ីជម្រៅ ទំព័រនេះ Sabay សូមចែករំលែកចំណេះដឹងដល់ប្រិយមិត្តដែលនៅស្រពិចស្រពិលដូចតទៅ។
តាមធម្មតា មិនថាអ្នកប្រើ iPhone iPod ឬ iPad ទេ គឺសុទ្ធតែចង់បាន Cydia។ តើហេតុអ្វីបានជាត្រូវការ Cydia យ៉ាងនេះ? មិនពិបាកយល់ទេ Cydia ជាកម្មវិធី (application) ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS អាចឱ្យអ្នកប្រើរកមើលកញ្ចប់ software ដោយការបញ្ចូលប្រភព (add source)។ កម្មវិធីមួយចំនួនមានតែនៅលើ Cydia ប៉ុណ្ណោះ ដោយឡែក App Store ពុំមាននោះទេ ជាក់ស្ដែងដូចជា vShare ជាដើម។
អាចនិយាយបានថា Cydia គឺជាកម្មវិធីឯករាជមិនមែនជារបស់ Apple (third-party) ដំណើរការនៅលើ iPhone iPad និង iPod touch ក៏និយាយបានថា ជាកម្មវិធីចាំបាច់មួយសម្រាប់បើកផ្លូវឲ្យអ្នកប្រើ iPhone, iPod Touch & iPad អាចបញ្ចូលកម្មវិធីដោយឯករាជ្យ ឬកម្មវិធីដែលបង្កើតដោយអ្នកអភិវឌ្ឍន៍កម្មវិធីណាក៏បាន។ Cydia ផ្ទុកនូវបណ្ដុំកម្មវិធីជាច្រើន ដែល App Store គ្មាន ហើយក៏ផ្ដល់នូវកម្មវិធីយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ដាក់ឲ្យទាញយកដោយសេរី និងខ្លះគិតថ្លៃក្នុងតម្លៃទាប។ រាល់កម្មវិធីសម្រួលដល់ដំណើរការ និងកម្មវិធីបន្ថែមមុខងារដ៏សំបូរបែបជាច្រើន អាចរកបាននៅក្នុង Cydia ខណៈដែល App Store ពុំមាន។
Cydia ត្រូវបានអភិវឌ្ឍន៍ដោយលោក Jay Freeman ឬហៅថា Saurik ដែលលោកបានដាក់ចេញឱ្យដំណើរការដំបូងនៅកុម្ភៈ ឆ្នាំ ២០០៨៕
អត្ថបទ៖ យល់អត្ថន័យ Smartphone ទេ?
ប្រែសម្រួល៖ ឈុន ហួរ