LG ផលិតកុំព្យូទ័រលើតុអេក្រង់ 21.5-inch ដំណើរការដោយ ChromeOS
Chromebox គឺជាសេរីកុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Samsung ដំបូងដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ChromeOS ក្រៅពីក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ក៏មាននូវក្រុមហ៊ុនជាច្រើនផ្សេងទៀតបានរួមចំណែកផលិតកុំព្យូទ័រយួរដៃដែលដំណើរការដោយ ChromeOS របស់ Google ផងដែរ ដូចជា Acer, Asus និង HP ជាដើម ។
ដោយឡែកក្រៅពីក្រុមហ៊ុនធំៗដែលធ្វើការផលិតកុំព្យូទ័រខាងលើ ពេលនេះយើងទើបទទួលបានដំណឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូង LG កំពុងត្រៀមចេញកុំព្យូទ័រលើតុថ្មីប្រភេទ All–in-One ដែលមានអេក្រង់ទំហំដល់ទៅ 21.5-inch និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ChromeOS ហើយកុំព្យូទ័រនោះមានឈ្មោះថា LG Chromebase ។ យោងតាមប្រភពពីគេហទំព័រ Engadget បានឲ្យដឹងថា កុំព្យូទ័រលើតុរ Chromebase បស់ក្រុមហ៊ុន LG គឺត្រូវបានបំពាក់ដោយ អេក្រង់ 21.5-inch 1080p LCD, CPU Intel Celeron, RAM 2GB និងមានថតផ្ទុកឯកសារ16GB SSD(Solid Stat Drive) ។
សូមបញ្ជាក់ថា មិនមានព័ត៌មានពីតម្លៃកុំព្យូទ័រ LG Chromebase នៅឡើយទេ យ៉ាងណាមិញកុំព្យូទ័រលើតុដំបូងដែលមានអេក្រង់ធំ និងដំណើរការដោយ ChromeOS ដែលជាប្រព័ន្ធប្រតិបត្តិមានដំណើរការនៃកម្មវិធីភាគច្រើននៅលើ Web នឹងត្រូវធ្វើការដាក់បង្ហាញដោយក្រុមហ៊ុន LG នៅឯព្រឹត្តិការណ៍ CES 2014 ខាងមុខនេះ ៕