Nokia Lumia 929 អាច​នឹង​ត្រូវ​បញ្ចេញ​នៅ​ក្នុង​ខែមករា ឆ្នាំ២០១៤

12/18/2013 0 Comments A+ a-

កាល​ពី​ខែតុលា​​​ក្រុមហ៊ុន​ Nokia បាន​បញ្ចេញ​ទូរស័ព្ទទំនើប​ប្រភេទ​ Phablet ចំនួន​ពីរ​ម៉ូដែល​គឺ Nokia Lumia 1320 និង Lumia 1520 ហើយ​បន្ទាប់មក​ក៏​មាន​លេចចេញ​នូវ​ពាក្យចចាមអារ៉ាម​មួយ​ចំនួន​ថា​​ក្រុមហ៊ុន​នឹង​បញ្ចេញ​​ Phablet មួយ​ម៉ូដែល​ទៀត​ដែល​មាន​​ឈ្មោះ​ថា​ Lumia 929 ។
ដោយឡែក​សម្រាប់ពេល​នេះ​​នៅ​ខណៈ​ដែល​ក្រុមហ៊ុន​ Nokia  មិន​ទាន់មាន​បញ្ជាក់​ជា​ផ្លូវការ​ថា​នឹង​ប្រកាស​ចេញ​ Lumia 929 នៅ​ក្នុង​កាលបរិច្ឆេទ​ណា​មួយ​ឲ្យ​ប្រាកដ​នោះ​ ស្រាប់​តែ​ប្រភព​ពី​គេហទំព័រ UnwiredView បាន​រាយការណ៍​ថា​ Nokia នឹង​បង្ហាញ ​Lumia​ 929 នៅ​ក្នុង​ពិព័រណ៍​​គ្រឿងអេឡិចត្រូនិកអន្ដរជាតិ CES 2014 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅដើម​ខែមករា ឆ្នាំ២០១៤ ខាង​មុខ​នេះ ។ ប្រភព​ដដែល​ក៏​បាន​ឲ្យ​ដឹង​​ទៀត​ថា​ទូរស័ព្ទទំនើប​របស់​ Nokia មួយ​ម៉ូដែល​នោះ​អាច​នឹង​មា​ន​ឈ្មោះ​ថា Lumia Icon ហើយ​នឹង​ត្រូវ​ប្រគល់សិទ្ធិចែកចាយ​ឲ្យ​ទៅ​ក្រុមហ៊ុន​ Verizon សម្រាប់ទីផ្សារ​សហរដ្ឋ​ ដោយនឹង​ត្រូវ​​ចេញលក់ជាលើក​ដំបូង​នៅ​ថ្ងៃទី១៦ មករា ឆ្នាំ២០១៤ ។
ចំពោះ​លក្ខណសម្បត្តិបច្ចេកទេស​ជា​ផ្លូវការ​របស់​ទូរស័ព្ទទំនើប​មួយ​នេះ​​​ Nokia មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ជា​ផ្លូវការ​ទេ ប៉ុន្តែ​​​បើ​​យោង​តាម​​ពាក្យចចាមអារ៉ាម​​នា​ពេល​កន្លង​មក​ថា​ Lumia 929 ឬ Lumia Icon នឹង​មាន​តួ​ធ្វើ​ពី​លោកហធាតុ​ និង​ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ។
ក្ខណសម្បត្តិបច្ចេកទេស​​របស់​ Lumia 929 ឬ Lumia Icon ដែល​ទទួល​បាន​ពី​ប្រភព​ចចាមអារ៉ាម​ទាំង​នោះ​រួម​មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់ទំហំ 5-inch
  • បច្ចេកវិទ្យាអេក្រង់ AMOLED
  • កម្រិតភាពច្បាស់ 1,080p Full HD
  • CPU Quad-core 2.2GHz (Snapdragon 800)
  • GPU Adreno 330
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 32 GB (មិនអាច​បន្ថែម microSD card ទេ)
  • មាន​បំពាក់ដោយ​បច្ចេកវិទ្យា NFC, GPS, LTE, Wi-Fi 802.11 ac Bluetooth 4.0 និង​អាច​បញ្ចូលថាមពល​ដោយ​ឥតប្រើខ្សែ (wireless charging)
  • កាមេរ៉ាទំហំ 20 MP PureView (មាន​ flashes ពីរ ឬ dual-Flash)
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Windows Phone 8
  • ថាមពលថ្ម 2,510mAh
សូម​បញ្ជាក់​ថា​ទាំង​នេះ​គឺជា​លក្ខណសម្បត្តិបច្ចេកទេស​ដែល​​​ទទួល​បាន​តាម​រយៈ​ប្រភព​ពី​ GSMarena និងមិន​ទាន់​ត្រូវ​បញ្ជាក់​ដោយ​ Nokia នៅ​ឡើយទេ ប៉ុន្តែ​គេរំពឹង​ថា​ទូរស័ព្ទទំនើប​ Lumia 929 ឬ Lumia Icon អាច​នឹង​មាន​តម្លៃ​ប្រហែល $500 ៕