ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ រំលោភ​កុមារី​អាយុ​៧​ឆ្នាំ​បានសម្រេច សមត្ថកិច្ច​ឃាត់​ខ្លួន

12/18/2013 0 Comments A+ a-

ខេត្ត​កំពត ៖ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំម្នាក់​ ត្រូវសមត្ថកិច្ច​ឃាត់​ខ្លួន បន្ទាប់​ពី​ធ្វើសកម្ម​ភាព​ចាប់​កុមារី​អាយុ​៧​ឆ្នាំ រំ​លោភ​សេព​សន្ថវៈរហូត​បានម្រេច កាលពី​ថ្ងៃទី​១៧ ធ្នូ ២០១៣ នៅ​ក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ ។
បើតាមការ​​ឱ្យដឹងពី​មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិ​តធ្ងន់​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ចាន់ វ៉ាន់ស៊ី ហៅ​ណាត ភេទប្រុស អាយុ​១៤​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ បាន​រងការ​ចោទ​ប្រកាន់ពីសំណាក់​ម្តាយ​ឪពុក​កុមារី​រងគ្រោះ​ ពី​បទ​ចាប់​រំ​លោភ​កូនស្រី​របស់​គាត់ អាយុ០៧​ឆ្នាំ នៅ​ក្នុងចំការ​ស្វាយ រហូត​បានសម្រេច​ ខណៈកុមារី​រងគ្រោះ​ទៅ​ឃ្វាល​ក្របី​នៅ​វាល​ស្រែ​ឆ្ងាយ​ពី​ផ្ទះ កាលពី​ថ្ងៃទី​១៦ ធ្នូ ។​