បុគ្គលិកកាស៊ីណូ Las Vegas Sun ជាង៥០នាក់ដួលសន្លប់ដោយសារពុលម្ហូបអាហារគ្មានអនាម័យ
ប្រភពព័ត៌មានពីខេត្តស្វាយរៀងបានឲ្យដឹងថា
បុគ្គលិកប្រុស-ស្រីចំនួនជាង៥០នាក់ បម្រើការងារនាំកាស៊ីណូ Las
Vegas Sun ឋិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងស្វាយរៀង
បានដួលសន្លប់ពេលកំពុងធ្វើការក្នុងកាស៊ីណូ
បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួចហើយ
កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក នាថ្ងៃទី១៥ ខែធ្នូ
ឆ្នាំ២០១៣កន្លងមក ។
តាមការបញ្ជាក់របស់បុគ្គលិកកាស៊ីណូ Las Vegas Sun ដែលជាជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតមានហេតុការណ៍ពុលម្ហូបអាហារនេះ គឺក្រុមបុគ្គលិកវេនថ្ងៃបានដល់ម៉ោងសម្រាកហូបបាយថ្ងៃត្រង់នៅ ផ្ទះបាយសម្រាប់បុគ្គលិករៀងៗខ្លួន ដោយមានមុខម្ហូបដូចជា សម្លស្ងោរជ្រក់ត្រីក្រហម, សម្លខសាច់ជ្រូក និងញាំសាច់ជ្រូកលាយស្ពៃជ្រក់ និងខ្ទឹមបារាំង ។ ក្រោយពេលហូបអាហារថ្ងៃត្រង់រួច បានប្រមាណ៣០នាទី ស្រាប់តែមានអាការៈឈឺក្បាល វិលមុខ ចុកពោះ ក្អួតចង្អោរ និងដួលសន្លប់តែម្តង ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅគ្លីនិកជាបន្តបន្ទាប់ ដោយអ្នកចាត់ការក្រុមហ៊ុនកាស៊ីណូ ។
ប្រភពពីគ្រូពេទ្យប្រចាំគ្លីនិក ក្រុងបាវិត បានឲ្យដឹងថា ក្នុងចំណោមបុគ្គលិកប្រុស-ស្រីជាង៥០នាក់ដែលពុលម្ហូបអាហារនោះ គឺមានចំនួន២នាក់មានសភាពពុលធ្ងន់ធ្ងរជាងគេ ប៉ុន្តែត្រូវបានសង្គ្រោះទាន់ពេលវេលា ។
ទាក់ទងនឹងព័ត៌មានបុគ្គលិកបម្រើ ការងារនៅកាស៊ីណូ Las Vegas Sun ជាង៥០នាក់ដួលសន្លប់ដោយសារពុលម្ហូបអាហារគ្មានអនាម័យក្នុងកាស៊ីណូ នេះ ត្រូវបានខាងភាគីក្រុមហ៊ុនព្យាយាមលាក់បាំងមិនឲ្យលេចឮខ្ចរខ្ចាយចេញ មកក្រៅឡើយ ៕

ប្រភពពី DTN7