ជួល​​បន្ទប់​​នៅ​​ជិត​គ្នា ចាប់​​ខ្ទប់​មាត់​​រំ​លោភ​​រហូត​​បា​ន​ស​​ម្រេច ក្លាយ​ជា​​អ្នក​ទោស​​ស្នេ​ហា

12/17/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ ប៉ូ ​លិស​​ខណ្ឌ​​សែន​​សុខ បាន​​ឃាត់​ខ្លួន​​បុរ​ស​​វ័យ​ក្មេង​​ម្នាក់ ប​ន្ទាប់​ពី​​បាន​ធ្វើ​​ស​កម្ម​ភាព រំ​លោភ​​សេព​ស​ន្ថវៈ ប្រ​ហែល ១​​ម៉ោង​​ប៉ុ​ណ្ណោះ កាល​ពី​​ម៉ោង ៩​​យប់​​ថ្ងៃ​ទី​​១៥ ខែ​ធ្នូ ឆ្នាំ​​២០​១៣ នៅ​​ចំ​ណុច​​ប​ន្ទប់​​ផ្ទះ​ជួល មួយ​កន្លែង​ ស្ថិត​ក្នុង ​ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តែ​ជនសង្ស័យ​បាន​អះអាងថា ជា​រឿង​ទំនាក់ទំនង​ស្នេហា ស្រឡាញ់គ្នា​ទើបតែ បាន​មួយអាទិត្យ​។​
​ជនសង្ស័យ​មានឈ្មោះ ថន បញ្ញា អាយុ ២០​ឆ្នាំ ជា​បុគ្គលិក​សន្តិសុខ​ក្រុមហ៊ុន​ឯកជន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុងករណី​រំលោភ​សេពសន្ថវៈ ស្ត្រី​ឈ្មោះ ស​.​គ​.​ធ អាយុ ២២​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ រហូត​បានសម្រេច ហើយ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ ជា​អ្នកប្ដឹង​ឲ្យ​សមត្ថកិច្ច ជួយ​ឃាត់ខ្លួន​រក​យុត្តិធម៌​។ ស្ត្រី​រងគ្រោះ​បាន​និយាយថា នាង​មិន​ដែលមាន​ទំនាក់ទំនង មនោសញ្ចេតនា​ស្នេហា ជាមួយ​ជនជាប់ចោទ​រូបនេះ​ឡើយ ដោយ​នាង​បាន​ជួល​ផ្ទះ នៅ​បន្ទប់​ជាន់​ទី​៣ ឯ​ជនជាប់ចោទ នៅ​បន្ទប់​ជាន់​ក្រោម​។
​ស្ត្រី​រងគ្រោះ​បាន​បន្តថា ខណៈដែល​នាង​កំពុង នៅក្នុង​បន្ទប់​តែម្នាក់ឯង ពុំបាន​ចាក់សោ​ទ្វារ ក៏ត្រូវ​ជនសង្ស័យ​មក​ចាប់​ខ្ទប់មាត់ និង​រំលោភ​រហូត​បានសម្រេច ហើយ​គេចខ្លួន ទៅ​បន្ទប់​របស់គេ​វិញ​។ ប្រហែល ១​ម៉ោង​ក្រោយមក បងប្អូន​នាង​មកដល់ ទើប​នាង​ប្រាប់​អំពី​ករណីនេះ ហើយ​នាំគ្នា​ទៅប្តឹង​ប៉ូលិស ឲ្យ​មកឃាត់​ខ្លួន​ជនសង្ស័យ​តែម្តង​។ យ៉ាងណាក៏ដោយ នៅពេល​ប៉ូលិស​សួរនាំ ជនសង្ស័យ​បាន​បដិសេធថា ពុំបាន​ចាប់រំលោភ​ទេ គឺ​ស្រលាញ់គ្នា រយៈពេល ១​សប្ដាហ៍​មកហើយ តែ​នាង​បាន​ចោទប្រកាន់ ពីបទ រំលោភ​សេពសន្ថវៈ​៕
ប្រភពពី វត្តភ្នំ