ឡាន​​ដឹក​ទំ​និញ​​បុក​​ម៉ូ​តូ​​ស្កូ​​ពី​​ស្លាប់​​កូន​ស្រី​​អា​យុ ២​ឆ្នាំ ហើយ​​ស្ត្រី​​ជា​​ម្តាយ​​រង​របួស​​ធ្ងន់​

12/17/2013 0 Comments A+ a-

ខេត្តកណ្តាល ៖ ក្មេង​ស្រី​​ម្នាក់​​បាន​​ស្លាប់ បាត់​បង់​​ជី​វិត​​ភ្លា​មៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ យ៉ាង​​អា​ណោច​អា​ធ័ម រីឯ​​ម្តាយ​​រង​របួស​​ធ្ងន់​ធ្ងរ ខណៈ​ដែល​​កំ​ពុង​តែ​​ជិះ ម៉ូ​តូ​ឌុប​កូន​ស្រី តាម​ផ្លូវ​​ជាតិ​​លេខ​​១១០ ហើយ​ក៏​​ត្រូវ​​រថ​យន្ត​​កូរ៉េ​​ដឹក​ទំ​និញ បើក​​បុក​​យ៉ាង ​ពេញទំហឹង អូស​ជាង ៥​ម៉ែត្រ កាលពី​វេលា​ម៉ោងជាង​៩ ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។​
​ជនរងគ្រោះ​ជា​ម្តាយ​មានឈ្មោះ ង៉​ន សុខៀង អាយុ ៣១​ឆ្នាំ រងរបួស​ធ្ងន់ មុខរបរ​លក់​បន្លែ មាន​ទីលំនៅ ភូមិ​ឃុំ​កើ់តហេតុ​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ស្កូ​ពី ពណ៌​ក្រ​ហម គ្មាន​ស្លាក​លេខ ដោយ​ឌុប​កូនស្រី​ដែល​បាន​ស្លាប់​នោះ​ឈ្មោះ សាង លីដា អាយុ ២​ឆ្នាំ​។ សមត្ថកិច្ច​ជំនាញ​ចុះ ទៅដល់​កន្លែងកើតហេតុ ហើយ​បានធ្វើការ​វាស់​វែង ហៅ​រថយន្ត​សាមុយ ដឹក​ស្ត្រី​រងគ្រោះ​ជា​ម្តាយ ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ ចំណែក​អ្នកបើកបរ​រថយន្ត​មានឈ្មោះ សៀន សាវុធ អាយុ ៣២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ឃុំ​ភ្លុក ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​៕
ប្រភពពី វត្តភ្នំ