វាយប្រពន្ធឲ្យរបួសនិងប៉ងដុតផ្ទះម្តាយក្មេក ត្រូវសាំងឆាបឆេះ រលាករលួយពេញខ្លួន
រាជធានីភ្នំពេញ ៖
បុរសម្នាក់បានរងរបួស រលាករលួយខ្លួនឯង ស្ទើរសុះសាច់
បន្ទាប់ពីបង្កជម្លោះ វាយប្រពន្ធរបួសដៃម្ខាង
ហើយនាងជាប្រពន្ធ បានរត់ទៅផ្ទះម្តាយបង្កើត
ឲ្យជួយក៏ត្រូវប្តីកំណាច ដេញវាយដោយ ដំបងដែកបំពង់ទីបដាវ
សាំម៉ូរ៉ៃ ដល់ផ្ទះម្តាយក្មេក។ ក្រោយមកប្រជាការពារ បានទៅឃាត់
ស្រាប់តែបុរសជាប្តី រត់ទៅទិញសាំងកន្លះលីត្រ និងយកដែកកេះដុត
ហើយគប់ទៅលើផ្ទះម្តាយក្មេក តែគប់មិនទាន់
ត្រូវសាំងហៀរស្រោចឆេះលើខ្លួនឯង រលាករលួយរងរបួសធ្ងន់តែម្តង
កាលពីវេលាម៉ោង ១៩និង៣០ នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ នៅក្រុមទី១
ភូមិខ១ សង្កាត់ចំរេះទី២ ខណ្ឌឫស្សីកែវ ។
យុវជនដែលដុតខ្លួនឯងនោះ មានឈ្មោះ សោម ចាន់ដាណែត អាយុ ២៣ឆ្នាំ
ប្រពន្ធឈ្មោះ អ៊ុន លាប អាយុ ២៥ឆ្នាំ មានទីលំនៅក្បែរ
កន្លែងកើតហេតុខាងលើ។ មុនពេលកើតហេតុ
ប្រពន្ធបានសុំលុយពីប្តីដើម្បីទុកចាយថ្ងៃស្អែក ព្រោះដឹងថាប្តី
មានលុយ ៤ម៉ឺនរៀល ដែលឳពុកក្មេកទើបនឹងឲ្យ
តែប្តីមិនអោយទើបកើតទៅជា ទំនាស់ពាក្យសំដីគ្នា រហូតបុរសជាប្តី
យកលុយទៅទិញស្រាផឹកស្រវឹង រួចប្រើអំពើហិង្សាទៅលើប្រពន្ធ
បណ្តាលឲ្យរងរបួសដៃឆ្វេង ហើយបានគំរាមចាក់សម្លាប់ ប្រពន្ធទៀតផង ។
ប្រពន្ធឮដូច្នោះបានពរកូនប្រុសអាយុ ៣ឆ្នាំរត់ទៅផ្ទះម្តាយបង្កើត ដែលនៅប្រហែលជា១០០ ម៉ែត្រពីផ្ទះខ្លួន ហើយប្តីក៏លីដំបងដែកបំពង់ទីបមួយដើម និងដាវសាំម៉ូរ៉ៃ ដេញតាមប្រពន្ធ មកដល់ផ្ទះម្តាយក្មេកហើយសួររកប្រពន្ធ ឱ្យយកកូនមកឲ្យគេវិញ បើមិនយកកូនមកទេ ប្រយ័ត្នគេដុតផ្ទះចោល។ ប្តីកំណាចបានទៅទិញសាំង មួយដបកន្លះលីត្រ ហើយដុតសាំងដែលនៅក្នុងដប ឆាបឆេះសន្ធោសន្ធៅ រួចគ្រវែងដបសាំងទៅមុខ តែត្រូវកំពប់សាំងស្រោចលើខ្លួនឯង ឆេះខោអាវរលាករលួយពេញខ្លួន ឃើញដូច្នោះប្រជាកាពារបានស្ទុះទៅជួយ ចាប់ស្រាតខោអាវចេញ ដឹកទៅកាន់គ្លីនិចកុមារពេជ្រ ដើម្បីជួយសង្គ្រោះ ៕
ប្រភពពី វត្តភ្នំ