៥ យុទ្ធសាស្ត្រឈ្នះមុនច្បាំង
ភាពចាញ់ឈ្នះនៃការបោះឆ្នោតឆ្នាំ ២០១៣
មិនបានកំណត់ត្រឹមតែនៅថ្ងៃអាទិត្យ ទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ នោះទេ
គឺវាបានកើតឡើង តាំងពីមុននេះម៉្លេះ។
រឿងដែលកើតឡើងក្នុងនយោបាយមិនមែនកើតឡើងដោយចៃដន្យទេ
តែគឺចេញពីការរៀបចំទុកជាមុនទាំងអស់។ អ្នកនយោបាយ
ដែលតែងតែជឿលើព្រេងសំណាង វាសនា
ឬការទស្សន៍ទាយគឺចៀសមិនផុតពីការបរាជ័យនោះទេ។
ក្នុងការយកឈ្នះការបោះឆ្នោតម្តងៗ ជំរំទេវតា
បានរៀបចំក្បួនយុទ្ធសាស្ត្រ ៥ឆ្នាំ ម្តងៗ ទុកជាមុន ហើយសម្រាប់ឆ្នាំ
២០១៣ នេះក៏មាន ៥ ដែរគឺ៖
ទី១. រក្សាទុកថ្ងៃចុះឈ្មោះមានរយៈពេលខ្លី និងបោះឆ្នោតនៅរហូតរដូវវស្សាពោលគឺកាលពីឆ្នាំ ១៩៩៣ បោះឆ្នោតរៀបចំឡើងដោយ អ៊ុនតាក់ គេបានកំណត់យកខែ ឧសភា រដូវ ប្រាំង ធ្វើជាកាលបរិច្ឆេទបោះឆ្នោត បោះបានគ្រប់ទីកន្លែងហើយចុះឈ្មោះបានគ្រប់ពេលមានរយៈពេលយូរ។ មូលហេតុដែល អ៊ុនតាក់ ដាក់ការបោះឆ្នោតនៅខែ ឧសភា រដូវប្រាំងគឺក្នុងបំណងថា ពលរដ្ឋខ្មែរ ៨៥ ភាគរយជាកសិករ ធ្វើស្រែវស្សាចាប់ពីខែ កក្កដា ប្រមូលផលនៅចុងឆ្នាំ រីឯស្រូវប្រាំងវិញ គឺភាគច្រើនបំផុតប្រមូលផលនៅខែ មីនា បញ្ចប់ការច្រូតកាត់នៅខែ មេសា អស់ រវល់ ដីស្ងួតមានពេលគ្រប់គ្រាន់ មិនរវល់នឹងស្រែចម្ការងាយស្រួលធ្វើដំណើរទៅពិនិត្យឈ្មោះនិង បោះឆ្នោត។ ដល់តែពេលប្តូរមកដាក់ខែ កក្កដា វិញ យ៉ាងហោចខេត្ត ១៥ នៅជុំវិញទន្លេសាប ទន្លេ បាសាក់ ដងទន្លេមេគង្គជាដើម លិចទឹកពិបាកធ្វើដំណើរអាចមានព្យុះភ្លៀងមិនហ៊ានទាំងធ្វើដំណើរ តាមទូកតាមកាណូតផងស្របពេលនឹងបក្សប្រឆាំង គ្មានមធ្យោបាយ តែបក្សកាន់អំណាចប្រើរដ្ឋបញ្ជារាជការសម្លុតមន្ត្រីប្រើទ្រព្យ នគរ មធ្យោបាយរដ្ឋបម្រើបក្ស ដឹកជញ្ជូនមនុស្សយកទៅបោះឆ្នោតបានងាយស្រួលដែលកត្តានេះធ្វើឲ្យ បក្សប្រឆាំងចាញ់មួយភាគ។
ទី២. រក្សាទុកចំនួនតំណាងរាស្ត្រនៅ ១២៣ ដដែលពោលគឺឆ្នាំ ២០០៨ អ្នកមានសិទ្ធិបោះឆ្នោតប្រហែលជា ៨ លាននាក់ ទៅបោះបាន ៥ លាន ចែកឲ្យកៅអី ១២៣ ដល់ឆ្នាំ ២០១៣ អ្នកបោះឆ្នោតកើនឡើងដល់ជាង ៩ លាននាក់ តែកៅអីនៅតែ ១២៣ ដដែល។ បង្កើនមន្ត្រីនៅក្បាលម៉ាស៊ីនរដ្ឋាភិបាលកាន់តែច្រើនគេថា មិនអីដល់ពេលថែមតំណាងរាស្ត្របួនដប់នាក់ទៀត រដ្ឋថាអី ដូចនេះ ជាចេតនាដែលមិនបង្កើនចំនួនអ្នកតំណាងរាស្ត្រគឺជំរំទេវតាដឹង ច្បាស់ថា អ្នកបោះឆ្នោតថ្មីភាគច្រើនជាយុវជនដែលមិនគាំទ្របក្សទេវតា ហើយជម្រើសរបស់គេ គឺមានតែពីរគត់ គឺបោះឲ្យបក្សប្រឆាំងឬដេកនៅផ្ទះមិនខ្ចីខ្វល់។ ដូច្នេះការរក្សាទុកកៅអីនៅដដែលបើទោះជាបក្សប្រឆាំងកើនអ្នក គាំទ្រថ្វីដ្បិតតែកើន តែនៅតែថយ ព្រោះកើនតែអ្នកបោះឆ្នោត ចំនួនកៅអីនៅដដែល ពីមុន ៣ ម៉ឺន បានមួយកៅអី ឥឡូវ ៥ ម៉ឺនទើបបានមួយកៅអី ចំណែកបក្សទេវតាវិញ គិតថា បើទោះជាចុះសំឡេង ក៏នៅតែឈ្នះ ព្រោះគេមានសំឡេងច្រើនថ្វីដ្បិតតែថយ តែនៅតែលើសបក្សប្រឆាំង។ យុទ្ធសាស្ត្រនេះធ្វើឲ្យបក្សប្រឆាំងចាញ់មួយភាគទៀត។
ទី៣. លុបអ្នកមានឈ្មោះបោះឆ្នោតជាង ១ លាននាក់ចេញពីបញ្ជីបោះឆ្នោតឆ្នាំ ២០១៣ ពោលគឺអ្នកស្រង់ឈ្មោះគ្រប់គ្រងឈ្មោះអ្នកបោះឆ្នោតតាមភូមិ គឺលោកមេភូមិ មេឃុំ ដែល ៩៥ ភាគរយនៅតែគ្រប់គ្រងដោយមន្ត្រីមូលដ្ឋានរបស់បក្សទេវតា។ គេនៅចាំបានថា នៅដើមឆ្នាំ ២០១២ មុនការបោះឆ្នោត ឃុំ សង្កាត់ បក្សទេវតាបានធ្វើអត្តសញ្ញាណកម្មពលរដ្ឋតាមមូលដ្ឋានជាបីប្រភេទគឺ ខ្មៅ ប្រផេះ និង ស។ ស គឺអ្នកគាំទ្របក្សទេវតា រីឯ ប្រផេះ គឺស្ទាក់ស្ទើរមិនទាន់សម្រេចចិត្តច្បាស់លាស់ ចំណែក ខ្មៅ គឺអ្នកគាំទ្របក្សប្រឆាំង ហើយអ្នកដែលដឹងច្បាស់ គឺមេភូមិ ដូចនេះ គាំទ្រឬមិនគាំទ្រគឺដាក់លេខកូដចំណាំបាន ចំពោះអ្នកមិនគាំទ្រ ទោះជាន់គ្នាឬមិនជាន់គ្នាអាចលុបចោលពីប្រព័ន្ធព័ត៌មានក្នុង កុំព្យូទ័របាន (Database) រីឯអ្នកគាំទ្រ ទោះបីជាជាន់លេខរៀង ឬឈ្មោះដូចគ្នា ក៏ដោយគឺរក្សាទុកនៅដដែលព្រោះមានកូដដូចនេះ ចំពោះមន្ត្រីដែលគេបានឲ្យទៅចុះឈ្មោះពីរកន្លែងដើម្បីរកអ្នកអត់ ប័ណ្ណមកបោះជំនួសគឺមិនបាត់ឈ្មោះ។ យុទ្ធសាស្ត្រ ទី៣ នេះ បានធ្វើឲ្យបក្សប្រឆាំងចាញ់មួយភាគទៀត។
ទី៤. រក្សាទុករូបមន្ត រាប់សន្លឹកឆ្នោត យកសំណល់ភាគបែងធំ និយាយឲ្យស្រួលស្តាប់ គឺសម័យ អ៊ុនតាក់ បក្សតូច បក្សធំ គឺបានសំឡេងឆ្នោតមានកៅអីតិចច្រើនដូចគ្នា ព្រោះបើទោះបីសំឡេងឆ្នោតក្នុងមណ្ឌលមួយមិនគ្រប់មួយកៅអីក៏គេ រក្សាទុកឲ្យបក្សនោះដែរ ដើម្បីយកទៅបូកបញ្ចូលនឹងសំឡេងរបស់បក្សនោះ នៅខេត្តណាដែលបានសំឡេងច្រើនជាងនោះ វាធ្វើឲ្យបក្សតូចក៏បានកៅអីនៅសភាដែរ តែចាប់តាំងពីការចាញ់បក្ស ហ៊្វុនស៊ីនប៉ិច ឆ្នាំ ១៩៩៣ មកជំរំទេវតា បានប្តូរយករូបមន្តសំណល់ភាគបែងធំទៅវិញពោលគឺបើទោះជាចែកជុំ ទីមួយបក្សធំបានកៅអីហើយក្តី តែបើសំណល់របស់បក្សធំនៅតែច្រើនជាងសំឡេងឆ្នោតបានការទាំងអស់ របស់បក្សតូច ក្នុងមណ្ឌលមួយនោះគឺតម្រូវឲ្យបក្សតូចយកសំឡេងខ្លួនទៅឲ្យបក្សធំ ដើម្បីចែកជុំទីពីរធ្វើឲ្យបក្សធំកាន់តែកើនកៅអីរីឯបក្សតូចកាន់ តែតិចរួញកាន់តែតូចហើយធ្វើឲ្យបក្សតូចៗ ងាប់ ម្តងៗមួយពីមួយអាណត្តិទៅមួយអាណត្តិ។ យុទ្ធសាស្ត្រនេះធ្វើឲ្យបក្សប្រឆាំងចាញ់មួយភាគទៀតចាញ់គ្រប់ អាណត្តិឬថា ជំនាញលួចតាមបច្ចេកទេសរូបមន្តលួចស្របច្បាប់។
ទី៥. គ្រប់គ្រងសារព័ត៌មានក្នុងដៃឲ្យជាប់ គឺស្មើនឹងបិទភ្នែកខ្ទប់ត្រចៀករាស្ត្រ កុំឲ្យឃើញកុំឲ្យឮ អ្វីដែលអាជ្ញាធររដ្ឋមិនចង់ឲ្យដឹងមិនចង់ឲ្យឮ ពោលគឺតាំងពី ៣០០០ ឆ្នាំមុនម៉្លេះ ផ្លាតូ (Plato) បានប្រៀបធៀបសង្គមផ្តាច់ការ ទៅនឹងរូងភ្នំងងឹតហើយប្រៀបធៀបពលរដ្ឋ ដែលរស់នៅក្នុងសង្គមផ្តាច់ការ ទៅនឹងអ្នកទោសក្នុងរូងភ្នំងងឹត ដែលត្រូវបានអាជ្ញាធររដ្ឋចាប់យកទៅឃុំក្នុងរូងភ្នំ តាំងពីកំណើតហើយបង្រៀនអ្វីដែលខុសៗ ដល់អ្នកទោស ក្នុងរូងភ្នំ ឧទាហរណ៍ថាដែលហៅថា យុត្តិធម៌ គឺបាត់អីគឺសងនោះ បាត់ដៃកាត់ដៃសងសម្លាប់ជីវិតសងជីវិត បើក្រគឺគ្មានទេយុត្តិធម៌ បើគ្មានអំណាចគឺគ្មានទេ យុត្តិធម៌ដែលហៅថាឯករាជ្យ គឺបិទមាត់កុំនិយាយអ្វីទាំងអស់ ដែលហៅថា ពលរដ្ឋល្អ គឺកុំឈ្លោះតវ៉ាជាមួយអាជ្ញាធរអ្វីដែលអាជ្ញាធរថា គឺសុទ្ធតែជាច្បាប់ ហើយសុទ្ធតែត្រឹមត្រូវទាំងអស់ មន្ត្រីជាម្ចាស់ រាស្ត្រជាអ្នកបម្រើជាដើម។ ស្រាប់តែថ្ងៃមួយមានរាស្ត្រជាប់គុករូងភ្នំម្នាក់បានរួចចេញមក ពិភពលោកខាងក្រៅ រៀនសូត្រចេះដឹងអ្វីៗសព្វយ៉ាងក៏ចង់ត្រឡប់ទៅប្រាប់ការពិតដល់ មនុស្សនៅក្នុងរូងភ្នំវិញតែពេលប្រាប់ហើយដំបូងឡើយគ្មានអ្នកជឿ ទេ ហើយថែមទាំងថា ឲ្យបុរសនោះថា មនុស្សឆ្កួតទៀតផង។ ស្ថានភាពនេះ គឺមិនសូវជាខុសគ្នានឹងស្ថានភាពកម្ពុជាចំពោះសេរីភាពសារព័ត៌មាន ប៉ុន្មានទេ ហើយសាលារៀនគឺរៀបមេរៀន ដើម្បីបង្រៀនឲ្យមនុស្សខ្មែរគាំទ្ររបបជាងបង្រៀនមេរៀនពិតសច្ចៈ ទៀងត្រង់ វិទ្យាសាស្ត្រនិយមទៅវិញ។ យុទ្ធសាស្ត្រ ទី៥ នេះ ធ្វើឲ្យបក្សប្រឆាំងចាញ់មួយភាគទៀត។
មិនទាន់ទាំងច្បាំងផង ជំរំព្រះអាទិត្យអស់ពន្លឺ ៥ ភាគទៅហើយ ទោះជាខ្លាំងយ៉ាងណា ក៏មិនអាចបានលើសពី ៥០ ភាគរយបូក ១ ដែរ។ សំណួរសួរថា តើជំរំព្រះអាទិត្យ ដឹងពីយុទ្ធសាស្ត្រទាំងអស់នេះទេ? ចម្លើយគឺដឹង! ដឹងច្បាស់ណាស់ទៅហើយក៏ឃើញបក្សប្រឆាំង ខាំមាត់សង្កត់ចិត្តស៊ូទ្រាំតវ៉ាប្រឆាំងទាមទារដែរកន្លងទៅតែមិន បានផលអាចមកពីកត្តាពីរយ៉ាងក.ស្ថានភាពមិនអំណោយផលពេលល្អ មិនទាន់មកដល់ អំណាចនៅតិច រុញមិនរលើងហើយចេះតែមានមនុស្សចេញពីបក្សទៅធ្វើកំណល់ ធ្វើស្នៀតទប់ឲ្យបក្សទេវតា ខ.អាចមកពីជំរំព្រះអាទិត្យប្រើ ប្រាស់យុទ្ធសាស្ត្រខ្សោយអន់ ក៏ថា បាន។ ទាំងអស់នេះហើយជាមូលហេតុដែលធ្វើឲ្យជំរំព្រះអាទិត្យត្រូវដាក់ លក្ខខណ្ឌជាតិធំៗ ជាមួយបក្សទេវតាសិន មុនចូលធ្វើការងារបម្រើជាតិបើមិនដូចនោះទេបក្សព្រះអាទិត្យ យល់ថា ទៅកែអ្វីមិនបានទេបើស្នើក្រោយចូលធ្វើការ។ មើលទៅមិនពិតទាំងស្រុងទេ ដែលថា ធ្វើអ្វីមិនកើតឬកែមិនបានក្រោយចូលនោះ ដូចជាឲ្យតម្លៃបក្សទេវតាហើយមើលងាយខ្លួនឯងពេកហើយ ហើយប្រសិនបើចូលហើយកែគេមិនបាននោះមានន័យថាគេខ្លាំងពេក ឬយើងអន់ពេក? អ្វីៗទាំងអស់គឺជាជម្រើសក្រៅឬក្នុង សុទ្ធតែមានប្រយោជន៍របស់វា។ ទារគឺប្រាកដជាត្រូវទារតែទារអ្វី? ហើយទារដោយរបៀបណា? ដឹងរបស់ត្រូវទារតែប្រើវិធីខុសទីបំផុតបានត្រឹមតែហត់។ របស់តែម្យ៉ាងគត់ដែលជំរំទេវតានៅតែត្រូវការដើម្បីសម្រេច យុទ្ធសាស្ត្រឈ្នះ ២០១៣ គឺពេលវេលា៕
និស្សិតក្មេងវត្តកូនអ្នកស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com កំពង់ឆ្នាំង
ប្រភពពី ភ្នំពេញប៉ុស្តិ៍