កម្មករជាង៣ម៉ឺននាក់ទូទាំងខេត្តស្វាយរៀងត្រូវបានឲ្យឈប់សម្រាក ព្រោះខ្លាចអំពើហិង្សា
ស្វាយរៀងៈ កម្មករប្រមាណជា ៣ម៉ឺននាក់នៃរោងចក្រជាង ៤០
នៅទូទាំងខេត្តស្វាយរៀងត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកដោយសារ
អាជ្ញាធរមានការព្រួយបារម្ភពីសុវត្ថិភាព
និងអំពើហិង្សាណាមួយកើតមានឡើង
បន្ទាប់ពីមានកម្មករមួយចំនួនដើរធ្វើការអុកឡុកការងារកម្មករនៅ
តាមបណ្តារោងចក្រផ្សេងៗទៀតតាំងពីថ្ងៃម្សិលមិញ។
លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារខេត្ត ស្វាយរៀង បាននិយាយប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារនេះថា កាលពីថ្ងៃច័ន្ទម្សិលមិញ មានរោងចក្រចំនួនបីបានធ្វើការតវ៉ាសុំតម្លើងប្រាក់ឈ្នួលអប្បបរមា ហើយពួកគេបានដើរអុកឡុកទៅដល់កម្មករនៅតាមបណ្តារោងចក្រមួយចំនួន ទៀតដែលកំពុងធ្វើតការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាធិន និងនៅកន្លែងផ្សេងទៀត។
លោកបានថ្លែងថា៖ «ដោយមានការព្រួយបារម្ភខ្លាចមានការប៉ះទង្គិចណាមួយកើតឡើង លោកអភិបាលខេត្តបានស្នើសុំទៅខាងក្រុមហ៊ុនទាំងអស់ឲ្យកម្មករឈប់ សម្រាកតាំងពីរសៀលថ្ងៃច័ន្ទ រហូតមកដល់ថ្ងៃនេះ»។
លោក ហាស់ ប៊ុនធី បានមានប្រសាសន៌ឲ្យដឹងទៀតថា លោកអភិបាលខេត្ត អ្នកតំណាងតាមរោងចក្រ និងមន្រ្តីពាក់ព័ន្ធបានជួបប្រជុំ ដើម្បីរកដំណោះស្រាយជូនកម្មករនេះ ហើយលោកក៏បានបញ្ជាឲ្យមានការស៊ើបអង្កេតពីការដើរអុកឡុករបស់ កម្មករមួយចំនួនផងដែរ។
លោកបានថ្លែងបន្តទៀតថា៖ «កម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែកនេះ ដោយមានការការពារពីសមត្ថកិច្ចដើម្បីចៀសវាងអំពើហិង្សាកើតមានឡើង ហើយយើងសុំអំពាវនាវឲ្យខាងកម្មករស្ងប់ស្ងៀមរងចាំការសម្រេចពី ក្រុមការងារពិភាក្សាការតម្លើងប្រាក់ឈ្នួលជូនពួកគាត់»។
កម្មករមួយរូបនៃរោងចក្រ Best Way បាននិយាយថា អាជ្ញាធរបានដល់ប្រាប់កម្មករ និងតៃកុងឡានដែលដឹកកម្មករមកធ្វើការឲ្យឈប់សម្រាករហូតទាល់តែ មានដំណោះស្រាយ។
លោកបានថ្លែងថា៖ «ខ្ញុំមិនដឹងថា ពេលណាក្រុមហ៊ុនឲ្យចូលធ្វើការវិញទេ។ យើងតវ៉ាទាមទារតម្លើងប្រាក់ឈ្នួល ១៥៤ ដុល្លារក្នុង ១ខែ។»

ប្រភពពី ភ្នំពេញប៉ុស្តិ៍