លួចរថយន្ត ទំនើប ១ គ្រឿង ពីជ្រោយចង្វារ សមត្ថកិច្ច កំពុងតាមប្រមាញ់លួចរថយន្ត ទំនើប ១ គ្រឿង ពីជ្រោយចង្វារ សមត្ថកិច្ច កំពុងតាមប្រមាញ់
នំពេញ ៖ ស្រ្តីអនិកជនម្នាក់ ត្រូវមនុស្សស្គាល់គ្នា លួចយករថយន្តទៅបាត់ បន្ទាប់ពីបន្លំចូលផ្ទះជនរងគ្រោះ បានបន្តិចកាលពីថ្ងៃចន្ទ ទី ១៦ ខែធ្នូ ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ សែម ធីមូសធី អាយុ ៤៦ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល និងមានស្រុកកំណើតនៅឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ពេលនេះប្រឈមនឹងចំ ណាត់ការចំពោះមុខច្បាប់ បន្ទាប់ពីលួចយករថយន្តម៉ាកលុចស៊ីស RX 300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-7188 ពីស្រ្តីអនិកជនម្នាក់ទៅបាត់ កាលពីម៉ោង ៧និង៣០នាទីព្រឹកថ្ងៃ ចន្ទ ទី ១៦ ខែធ្នូ ឆ្នាំ ២០១៣ នៅផ្ទះលេខ ៧៤D ផ្លូវចំការស្ពៃ សង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ស្រ្តី ហោ ឃីមបេលី អាយុ ៤៥ឆ្នាំ ជាជនរងគ្រោះ បាននិយាយថា សុំឲ្យសមត្ថកិច្ចមានចំណាត់ការ ឲ្យបានលឿនបំផុត ដើម្បីឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ ក្រោយពីស្ត្រីវ័យអនិកជនរូបនេះ បានដាក់ពាក្យបណ្តឹងមកទីស្នាក់ការនគរបាលប៉ុស្តិ៍ជ្រោយចង្វារ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ។
នាយនគរបាលប៉ុស្តិ៍ ជ្រោយចង្វារបាននិយាយ ប្រាប់ដើមអម្ពិលថា នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែធ្នូ ថា លោកមិនទាន់ដឹងទេរឿងនេះ ពីព្រោះរវល់ការពាររឿងបាតុកម្ម ។
ស្នងការរង នគរបាលរាជធានីភ្នំពេញ លោក ជូន ណារិន្ទ បាននិយាយថា លោក នឹងស្រាវជ្រាវរឿងនេះ ហើយសមត្ថកិច្ច និងចាត់ការ ។ ប៉ុន្តែលោកបានបញ្ជាក់ថា មិនបានដឹងទេ រហូត មកទល់នឹងពេលនេះ ដោយសមត្ថកិច្ចមូលដ្ឋានមិនទាន់រាយការណ៍ ។
ស្រ្តីរងគ្រោះបានរៀបរាប់ថា ខណៈដែលគាត់កំពុងរវល់ក្នុងផ្ទះ ស្រាប់តែជនសង្ស័យចូលទៅលេងបន្តិច ក្រោយក៏លួចយករថយន្តទៅបាត់តែម្តង ។ ស្រ្តីអនិកជនរូបនេះបានបញ្ជាក់ថា គាត់បានស្គាល់ជនសង្ស័យ ជិត១ឆ្នាំមកហើយ ប៉ុន្តែ បែរជាបោកប្រាស់ទៅវិញ ។
គួររំលឹកថា ករណីឆបោក និងលួចយករថយន្តនេះ បានកើតឡើងជាបន្តបន្ទាប់មកហើយ ប៉ុន្តែជនល្មើស នៅតែហ៊ានប្រព្រឹត្តិបទល្មើសដដែល ៕

_______________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday