ព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យកែសម្រួលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ភ្នំពេញ: ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តមសីហមុនី
ព្រះមហា្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
បានឡាយព្រះហស្ថលេខាត្រាស់បង្គាប់ឲ្យបង្កើត
និងកែសម្រួលគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា។
ព្រះរាជក្រឹត្យកែសម្រួលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានេះមាន ៦
ជំពូក និង ១២ មាត្រា ។ជំពូកទី ១ និយាយអំពីបទប្បញ្ញត្តិទូទៅ
។ជំពូកទី ២ និយាយអំពីតួនាទី និងភារកិច្ច ។ជំពូកទី ៣
និយាយអំពីរចនាសម្ព័ន្ធ។ ជំពូកទី ៤ និយាយអំពីប្រភពធនធាន ។ជំពូកទី ៥
និយាយអំពីរូបសញ្ញា និង ត្រា និងជំពូកទី ៦
និយាយអំពីអវសានប្បញ្ញត្តិ។
មាត្រាទី ១១ បានសរសេរថា ព្រះរាជក្រឹត្យលេខ នស/រកត/០១០០/០០៨ ចុះថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០០០ ស្តីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងដោយព្រះរាជក្រឹត្យ នស/រកត/០២- ០៩/១៦៣ ចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០០៩ ស្តីពីការកែសម្រួលមាត្រា ២ និងមាត្រា ៥ នៃព្រះរាជក្រឹត្យ លេខនស/រកត/០១០០/០០៨ និងបទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
ការកែសម្រួលខាងលើ ដោយយោងតាមព្រះរាជក្រឹត្យ ដែលឡាយព្រះហស្ថលេខាដោយព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តមសីហមុនី ព្រះមហា្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៣ បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០១០០/០០៨ ចុះថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០០០ និងដែលត្រូវបានកែសម្រួលដោយព្រះរាជក្រឹត្យ នស/រកត/០២០៩/១៦៣ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០០៩ ត្រូវបានរៀបចំជាថ្មី។
សូមជម្រាបថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានអក្សរកាត់ គ.ស.ម.ក មានភារកិច្ច ការពារ លើកស្ទួយអភិវឌ្ឍន៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រួតពិនិត្យរាល់ការរំលោភសិទ្ធិមនុស្ស និងពាក្យបណ្តឹងតវ៉ានានា។ ស្រាវជ្រាវអង្កេតករណីនានា ឬធ្វើការវាយតម្លៃការស្រាវជ្រាវអង្កេតរបស់សមត្ថកិច្ច ឬសហការស្រាវជ្រាវអង្កេត ហើយធ្វើសំណុំឯកសារ ផ្សព្វផ្សាយជូនសាធារណជន ជូននាយករដ្ឋមន្ត្រី ជូនតុលាការ និងជូនសមត្ថកិច្ចនោះវិញ។ ចុះត្រួតពិនិត្យតាមមូលដ្ឋាននានា ដើម្បីធ្វើ ការវាយតម្លែនិងផ្តល់ឱវាទអំពីសិទ្ធិមនុស្ស។ អប់រំផ្សព្វផ្សាយអំពីសិទ្ធិមនុស្សជាសាធារណៈ និងតាម មុខសញ្ញានីមួយៗ។
កសាងភ្នាក់ងារ និងមន្ត្រីឃ្លាំងមើលសិទ្ធិមនុស្សស្ម័គ្រចិត្តរបស់ខ្លួននៅតាមស្ថាប័ន រដ្ឋ ឯកជន រាជធានី-ខេត្តកក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ។ ផ្តល់យោបល់ និងលើកសំណើជូនរាជ រដ្ឋាភិបាលអំពីសភាពការណ៍សិទ្ធិមនុស្ស សំដៅធ្វើការកែលម្អ និងធ្ចើយ៉ាងណាឲ្យស្របនឹងរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាតិនិងអន្តរជាតិ។ លើកមតិនិងចូលរួមមតិក្នុងការកែទម្រង់ទាំងឡាយ របស់រាជរដ្ឋាភិបាល។ ចូលរូមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងចូលរួមផ្តល់យោបល់លើសេចក្តី ព្រាងច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស។ សហការជាមួយក្រុមប្រឹក្សាជាតិដើម្បូកុមារ និងក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ដែលជាស្ថាប័នទទួលខុសត្រូវលើសិទ្ធិកុមារ និងសិទ្ធិនារី និងស្ថាប័នសិទ្ធិមនុស្សនានារបស់រដ្ឋ ដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្សតាមផ្នែកនីមួយៗឲ្យបានល្អ។ ជួយដល់រាជរដ្ឋាភិបាលជំរុញការងារនីតិរដ្ឋ និងការបណ្តុះបណ្តាលអ្នកច្បាប់ទាក់ទងនឹងបញ្ហាសិទ្ធិ មនុស្ស។ ក្នុងនាមរាជរដ្ឋាភិបាលផ្តល់សេវាប្រឹក្សាច្បាប់ និងផ្តល់មេធាវីជួយការពារក្តីដល់ជនក្រីក្រឬ អ្នកដែលត្រូវមេធាវីទាំងឡាយបដិសេធមិនព្រមការពារក្តី។ គាំទ្រសហការជាមួយក្រសួងស្ថាប័ន និង អង្គការសង្គមស៊ីវិល ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍន៍សិទ្ធិមនុស្សនៅកម្ពុជា។ រៀបចំរបាយការណ៍ ជាតិជូនរាជរដ្ឋាភិបាលស្តីពីការអនុវត្តលិខិតបទដ្ឋានអន្តរជាតិ ដែលពាក់ព័ន្ធទៅនឹងវិស័យសិទ្ធិមនុស្ស និងរបាយការណ៍បំភ្លឺនានា សម្រាប់សាធារណជនជាតិ និងអន្តរជាតិ និងទទួលអនុវត្តន៍ភារកិច្ចផ្សេងៗ ដែលរាជរដ្ឋាភិបាលប្រគល់ជូន៕
ប្រភពពី CEN