សហគមន៍ក្រីក្រជួបជុំគ្នាស្វែងរកយុទ្ធសាស្រ្តទប់ទល់ការបណ្តេញចេញ
ភ្នំពេញ
—
ប្រជាពលរដ្ឋក្រុងភ្នំពេញចំនួន២៥០នាក់មកពីសហគមន៍ក្រីក្រចំនួន៤១
សហគមន៍បានជួបប្រជុំពិភាក្សាគ្នានៅថ្ងៃច័ន្ទនេះសម្រាប់រយៈពេល
ពីរថ្ងៃដើម្បីរៀបចំយុទ្ធសាស្ដ្រទប់ទល់នឹងការប្រឈមនានាដោយការ
បណ្តេញចេញ។
សហគមន៍ទាំងនេះរួមមានសហគមន៍ដែលប្រឈមនឹងការបណ្តេញចេញនិងត្រូវ បានបណ្តេញចេញរួចហើយ ប៉ុន្តែស្ថិតក្នុងការប្រឈមជាច្រើនទាំងផ្នែកអប់រំ ហេដ្ឋារចនាសម្ព័ន្ធនិងផាសុកភាពក្នុងការរស់នៅជាដើម។ ក្នុងនោះមានដូចជាសហគមន៍បុរីកីឡានិងសហគមន៍បឹងកក់ដែលមានទំនាស់ យ៉ាងល្បីល្បាញ សហគមន៍បឹងទំពុន ត្នោតជ្រុំ ជាដើម។
លោកអ៊ី សារ៉ុម ប្រធានសមាគមធាងត្នោតដែលជាអ្នករៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃរបស់ សហគមន៍ក្រីក្រក្នុងទីក្រុងភ្នំពេញមានប្រសាសន៍ថាសិក្ខាសាលានេះ ក្នុងគោលដៅប្រមូលនូវគំនិតរបស់តំណាងសហគមន៍នីមួយៗដើម្បីធ្វើ យុទ្ធសាស្ដ្រសម្រាប់ធ្វើការតស៊ូមតិចំពោះការបណ្តេញចេញដោយបង្ខំ។
«សិក្ខាសាលានេះដើម្បីលើកឡើងពីបញ្ហាប្រឈមនានារបស់សហគមន៍រស់នៅ ទីក្រុង ការបណ្តេញចេញ ក្រោយការបណ្តេញចេញ ការដែលមិនបានទទួលប្លង់កម្មសិទ្ធិ ក៏ដូចជាការប្រឈមនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ការបាត់បង់នូវមុខរបរជាដើមនិងលើកទិសដៅជាផែនការសម្រាប់ធ្វើការ តស៊ូមតិក្នុងពេលខាងមុខ»។
យោងតាមរបាយការណ៍នានារបស់អង្គការក្រៅរដ្ឋាភិបាលបង្ហាញថាមាន ប្រជាពលរដ្ឋយ៉ាងហោចណាស់ចំនួន១៥០.០០០នាក់បានទទួលរងការបណ្តេញចេញពី លំនៅដ្ឋានដោយបង្ខំក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះដោយសារតែ ការអភិវឌ្ឍក្រុងភ្នំពេញ។
ប្រជាពលរដ្ឋមួយចំនួនត្រូវបានចាប់ខ្លួន ចោទប្រកាន់តាមផ្លូវតុលាការនិងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្រោយពី ពួកគេធ្វើការប្រឆាំងនឹងការបណ្តេញចេញរយៈពេលចុងក្រោយនេះ។
ក្រុមអ្នកចូលរួមសិក្ខាសិលាបានលើកពីបញ្ហាប្រឈមដូចធ្លាប់បាន លើកឡើងនាពេលកន្លងមកនោះគឺបញ្ហាខ្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជាទឹក ភ្លើង អនាម័យ ការបាត់បង់ការងារ ការប្រឈមផ្នែកអប់រំជាដើម។
អ្នកស្រីយ៉ោម បុបា្ផ ជាសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ដែលទើបតែត្រូវបានដោះលែងជាបណ្តោះ អាសន្នពីមន្ទីរឃុំឃាំងដែលទាក់ទងនឹងឧប្បត្តិហេតុក្រោយពីការតវ៉ា ទាមទារដីធ្លីក្នុងសហគមន៍របស់អ្នកស្រី។
អ្នកស្រីយ៉ោម បុប្ផា បានចូលរួមក្នុងសិក្ខាសាលានេះដែរ។ អ្នកស្រីជំរុញឲ្យគណបក្សជាប់ឆ្នោតនិងសហគមន៍អន្តរជាតិចូលរួមដោះស្រាយ វិបត្តិដីធ្លីនេះជាពិសេសការដោះស្រាយដោយមានតម្លាភាពនិងការជជែកដោយ ផ្ទាល់ជាមួយក្រុមប្រជាពលរដ្ឋដែលរងការបណ្តេញចេញនិងការផ្តល់សំណង សមស្រប។
«ការបណ្តេញចេញនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈកាន់តែធ្ងន់ធ្ងរ ក្នុងពេលបច្ចុប្បន្ន។ពួកយើងនឹងចងក្រងគ្នាគ្រប់សហគមន៍ដោយលើកយក បញ្ហាដែលពួកគាត់ជួបប្រទះដើម្បីពិភាក្សាគ្នាដើម្បីរកយុទ្ធសាស្ដ្រ យ៉ាងម៉េចដើម្បីតស៊ូមតិដើម្បីឲ្យមានសាមគ្គីភាពដើម្បីឲ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាបណ្ដេញចេញនៅក្នុងប្រទេសកម្ពុជា»។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញមានប្រសាសន៍ថាសាលារាជធានីភ្នំពេញមាន ផែនការដោះស្រាយវិបត្តិដីធ្លីនៅក្នុងសហគមន៍ក្រីក្រ។
«ផែនការអាទិភាពរបស់យើងសម្រាប់ឆ្នាំ២០១៤ដើម្បីឲ្យមានការកែប្រែ និងមានការប្រសើរឡើងដូចជាការកែសម្រួលបញ្ហាចរាចរណ៍ បញ្ហាសំរាមនិងការលិចទឹក។ ដោយឡែកសហគមន៍បឹងកក់គឺត្រូវដើម្បីបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍ សហគមន៍ក្រីក្រនេះ»។
ការប្រមូលផ្តុំគ្នារបស់សហគមន៍ក្រីក្រកាលពីព្រឹកមិញនេះត្រូវ បានរារាំងដោយអាជ្ញាធរប៉ុន្តែមិនបានសម្រេច។ទោះជាបែបនេះក្តីម្ចាស់ ទីតាំងជួលបានសម្រេចបញ្ឈប់ការជួលដល់ក្រុមសហគមន៍អ្នកក្រីក្រសម្រាប់ សិក្ខាសាលានៅថ្ងៃទី២នៅថ្ងៃស្អែកនេះ៕
ប្រភពពី វីអូអេខ្មែរ