មន្ត្រីសង្ឃ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងធម្មការជិះអូប័រគេចចេញពីបាតុករ
ភ្នំពេញ៖ មន្ត្រី
សង្ឃ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងធម្មការ និងសាសានា
មួយចំនួនជិះអូប័រតាមទន្លេសាបគេចចេញពីក្រុមបាតុករដែលប្រុងឡោមព័ទ្ធ
សាលចតុមុខទីដែលមន្ត្រីទាំងនោះ កំពុងចូលរួមសន្និសីទ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុឃើញផ្ទាល់នឹងភ្នែកបានដឹងដែរ គណៈសង្ឃសំខាន់ៗមួយចំនួន និងមន្ត្រីជាន់ខ្ពស់នៃក្រសួងធម្មការ និងសាសនាដែលកំពុងចូលរួមប្រជុំ ហើយត្រូវឡោមព័ទ្ធដោយក្រុមបាតុករច្រើនរយនាក់នោះ បានសម្រេចចិត្តកាលពីប៉ុន្មាននាទីមុនចុះជិះអូប័រតាមទន្លេសាប គេចចេញពីហ្វូងបាតុករដើម្បីទៅរកទីតាំងសុវត្ថិភាព។
សូមបញ្ជាក់ថា ព្រះសង្ឃ និងបាតុករច្រើនរយនាក់បាន និងកំពុងដាក់កំហិតអោយមន្ត្រីចេញមកជួបពួកគេដើម្បីដោះស្រាយបញ្ហា ប្រសិនបើមន្ត្រីមិនចេញមកទេ ក្នុងរយៈពេល១៥នាទីទៀត ក្រុមបាតុករទាំងនោះនឹងសម្រុកចូលក្នុងសាលសន្និសីទ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានបញ្ជាក់ថា ក្នុងខណៈពេលដែលមន្ត្រីជាន់ខ្ពស់មួយចំនួនគេចចេញពីក្រុមបាតុករតាមជើង ទឹក មន្ត្រីសង្ឃមួយចំនួនផ្សេងទៀតបានយល់ព្រមចេញមកជួបហ្វូងបាតុករ។ ប៉ុន្តែដំណោះស្រាយយ៉ាងណានោះ ថ្មីៗនឹងផ្តល់ព័ត៌មានលម្អិតតាមក្រោយបន្ថែមក្នុងពេលបន្តិចទៀត៕

ប្រភពពី ថ្មីៗ