កម្ពុជា​រង់​ចាំភា​គីថៃ​ ក្នុង​ការ​អនុវត្តន៍​ សាល​ដីកា​តុលាការ យុត្តិ​ធម៌​អន្តរ​ជាតិ​ICJ ​លើដី​តំបន់​ប្រ​សាទ​ព្រះ​វិហារ​

12/08/2013 0 Comments A+ a-

preah-vihearលោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ ​ណាំ​ហុង ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ​កម្ពុជា​ កំពុងរ​ង់​ចាំភាគី​ថៃ​ក្នុងការបើក​​កិច្ច​ពិភាក្ស​លើ​ការ​អនុវត្តន៍​សាល​ដីកា​តុលាការ​អន្តរ​ជាតិ​ក្រុង​ឡាអេ​ ICJ​ ។​
លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ថ្លែង​ដូច្នេះ នៅ​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​តំបន់​ព្រំដែន​ប្រសាទ​ព្រះ​វិហារ​ ​ដើម្បី​ផ្សព្វ​ផ្សាយ​សាល​ដីការ​របស់​តុលា​ការ ​ICJ ​លើក​រណីជម្លោះ​ដី ​តំបន់​ប្រសាទ​ព្រះ​វិហារ​រវាង​កម្ពុជា​ និង​ថៃ ​។ ​ប្រភព​ពី​កង​ទ័ព​កម្ពុជា​ ​នៅតំបន់​ប្រាសាទ​ព្រះ​វិហារ​បាន​អោយ​ដឹង​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​សៅ​រ៍នេះ​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ហោ ​ណាំហុង​ បាន​ជួប​​ជា​​មួយ​​នាយ​ទាហាន​ និង​ពល​ទាហាន​កម្ពុជា​ប្រមាណ​២០០០​នាក់​ ។​
ថ្វី​បើ​កម្ពុជា​ បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្តី​ ប៉ុន្តែ​ស្ថានការណ៍​វឹកវរ​ផ្នែក​នយោបាយ​នៅប្រទេសថៃ​អាច​​ធ្វើ​អោយ​មាន​ការ​ព​ន្យា​ពេល​ការ​អនុវត្តន៍​សាល​ដីការ​​បស់​តុលាការ​ ICJ ។​
តុលាការ​ពិភព​លោក​មួយនេះ​ បាន​ចេញសាល​ដី​កា​កាល​ពី​ថ្ងៃទី១១​ វិច្ឆិកា​​ ឆ្នាំ២០១៣​​ ដោយ​សម្រេច​អោយ​កង​ទ័ព​ថៃ​ដក​ចេញពី​ទឹក​ដីតំបន់​ជម្លោះ​ ដែល​តុលាការ​នេះ​សម្រេច​ថា​ ជា​ទឹក​ដី​របស់ក​ម្ពុជា​ ។
កាល​ពី​ពេល​មុន​ ភាគី​ថៃ ​បាន​អះអាង​ថា ​សាល​ដីការបស់​តុលាការ​ICJ​ឆ្នាំ​១៩៦២​ បាន​សម្រេច​អោយ​កម្ពុជា​ឈ្នះក្តី​លើ​ប្រទេស​ថៃ​ តែ​ចំពោះតួ​ប្រសាទ​ព្រះ​វិហារ​ទេ​ ប៉ុន្តែ​ថៃបាន​អះ​អាង​ថា ​ដី​តំប​ន់​ជុំវិញ​ប្រសាទ​នេះ​គឺ​​ជាដី​របស់​ខ្លួន​ ៕​
ប្រភពពី Free Press Magazine