រថយន្តក្រុង អូឡាំពិក អិចប្រេស បុកជាមួយម៉ូតូ វ៉េវស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅស្រុកថ្មគោល

12/08/2013 0 Comments A+ a-

បាត់ដំបង៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ខណៈយុវជនម្នាក់ទៀត ដែលជាអ្នកបើក បានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែក ស្រុកថ្មគោល ក្រោយពីពួកគេ បានបើកម៉ូតូទៅបុក រថយន្តក្រុង របស់ក្រុមហ៊ុន អូឡាំពិកអិចប្រេស កាលពីវេលាម៉ោង ប្រមាណ ៦៖៣០នាទី ល្ងាចថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៣ ស្ថិតនៅលើ ផ្លូវជាតិលេខ៥ ក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះ ចក់ ចន្ថា អាយុ១៧ឆ្នាំ រស់នៅ ភូមិក្រសាំង ឃុំតាម៉ឺន រីឯជនរងគ្រោះដែល រងរបួសធ្ងន់នោះមាន ឈ្មោះ លន់ នីន អាយុ១៧ឆ្នាំដូចគ្នា ។
សេចក្តីរាយការណ៍ បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូឌុបគ្នា តាមផ្លូវជាតិលេខ៥ ដោយមានជាតិស្រវឹងផងនោះ បានរេចង្កូតទៅ បុករថយន្តក្រុង បណ្តាលឲ្យដួល ស្លាប់អ្នកជិះពីក្រោយ រីឯអ្នកបើក រងរបួធ្ងន់តែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ ដោយនាំយករថយន្ត និងម៉ូតូរបស់ ជនរងគ្រោះទៅរក្សាទុក រង់ចាំការដោះស្រាយ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
______________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday


Read more: http://www.cambodiapage.info/?p=7266#ixzz2mrJazDYH