E​R​A ជ​ម្រុញ​​ឲ្យ​​រំសាយ គ.ជ.ប

12/14/2013 0 Comments A+ a-

Nicសម្ព័ន្ធ​កំណែ​ទម្រង់​​ការ​បោះ​ឆ្នោត ERA ដែល​ជា​បណ្ដុំ ​នៃ​​​អង្គ​​ការ​​សង្គម​​ស៊ីវិល ​ចំនួន​​២០ កាល​ពី​ថ្ងៃ​ សុក្រ ម្សិល​​មិញ​ បាន​​ដាក់​កា​រ​ជ​ម្រុ​ញ​​​​ឲ្យ​​រដ្ឋាភិបាល ​រំសាយ​​គណៈកម្មាធិការ​ជាតិ ​រៀប​​ចំ​​ការ​​បោះ​​ឆ្នោត (គ.ជ.ប) ។ ការ​ទាមទារ​​​បន្ទាប់​​​ពី ​E​R​A បាន​​រក​ឃើញ​ថា ការ​រៀប​​ចំ​កា​របោះ​​ឆ្នោត​​នៅ​​កម្ពុជា ដោយ គ.ជ.ប កាល​ពី​ថ្ងៃ​ទី ​២៨ កក្ក​ដា កន្លង​ទៅ គ្មាន​​តម្លា​ភាព​។​
ERA ​បាន​លើកឡើង​ នៅ​ក្នុងរបាយ​ការណ៏​មួយ​របស់​ខ្លួន​ថា ត្រូវ​តែ​រំ​សាយ គ.ជ.ប បច្ចុប្បន្ន ដោយ​​បង្កើត​គណៈកម្មាធិការ​ថ្មីមួយ ដែល​ឯ​ក​រាជ្យ  និង​មានធម្មនុញ្ញភាព​​ពេញ​លេញ​ ប្រកប​​ដោយ​អំណាច និង​​យុត្តាធិការ​​ធំ​ទូលាយ មិន​​ស្ថិត​​ក្រោម​​សម្ពាធ​​របស់​​គណបក្ស​ន​យោ​បា​យ ។​
លោកស្រី ឡូរ៉ា ថមធុន (Laura thornton) នាយិកា ​វិទ្យាស្ថាន​ជាតិ ​ដើម្បី​លិទ្ធិប្រជាធិបតេយ្យ (NDI)​  ដែលជាសមាជិក​មួយ​របស់ ERA បា​ន​​ឲ្យ​ដឹងតាម​រយៈអ្នក​បកប្រែថា​ ភាពមិនប្រក្រតីជាច្រើន បានកើតមានអំឡុង​ការបោះឆ្នោត​ កម្ពុជា ឆ្នាំ​២០១៣ រួមមាន ការបដិសេធ​ព​លរដ្ឋ ដែល​​មាន​សិទ្ធិ​បោះឆ្នោត ​ពី​បញ្ជី​បោះឆ្នោត ការ​បញ្ចូ​ល​​​អ្នក​គ្មាន​សិទ្ធិ​បោះឆ្នោត ឬ​មាន​ឈ្មោះ​ស្ទួន ​ក្នុង​បញ្ជី​បោះឆ្នោត ការ​ចែ​ក​ចា​យ​ឯកសារ ​ដូចជា​លិ​ខិត​បញ្ជាក់​អត្តសញ្ញាណ ​សម្រាប់​ការបោះឆ្នោត​ច្រើន និង​ការមិន​កែប្រែ​ចំនួន​អាសនៈ​ស​ម្រាប់​​ម​ណ្ឌ​ល​បោះ​ឆ្នោ​ត​​នី​មួយៗ តាម​​ច្បាប់​បាន​កំណត់ ជាដើម ។​
ភាពមិនប្រក្រតីនេះ ក៏ត្រូវបាន​មើលឃើញ ដោយគណបក្សសង្គ្រោះជាតិ​ផងដែរ ។ ហើយ​គណបក្ស​ប្រឆាំង​នេះ បា​ន​ប្រ​កា​ស​រួច​ហើយ​ថា បាតុ​កម្ម​​ដែលគ្រោងធ្វើ នៅ​ថ្ងៃអាទិត្យ​ស្អែក គឺទាម​ទារ​ឲ្យ​មាន​​ការបោះ​ឆ្នោតឡើងវិញ ។ ជាការទាម​ទារ​ដែល​ត្រូវបាន​ច្រាន​ចោល​រួ​ច​ហើ​យ​ ដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ៕
ប្រភពពី Free Press Magazine