យុវជន និស្សិត បញ្ញវន្ត និងព្រះសង្ឃ ស្នើឲ្យនិរាករណ៍ ប្រកាសអន្តរក្រសួង លេខ២៣២ស្តីពីការកំណត់ថ្លៃ អប្បបរមាសេវាទូរស័ព្ទ
ក្រុមយុវជន និស្សិត និងព្រះសង្ឃ ដែលបានជួបជុំគ្នាធ្វើការតវ៉ាឲ្យមានការនិរាករណ៍ប្រកាសអន្តរក្រសួងលេខ២៣២ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទនេះ គឺបានលើកហេតុផលថា ជាការកំណត់ថ្លៃមួយមិនមានគោលការណ៍ច្បាស់លាស់ គ្មានតុល្យភាព និងគ្មានតម្លាភាព ដើម្បីឲ្យមានការប្រកួតប្រជែងដ៏ត្រឹមត្រូវមួយ ស្របតាមសេដ្ឋកិច្ចទីផ្សារសេរី លើវិស័យទូរគមនាគមន៍ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកក្រីក្រ តូចតាច ។
សកម្មជនអ្នកតវ៉ាក៏បានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើរាជរដ្ឋាភិបាលមិនមានការដោះស្រាយឲ្យបានសមស្របតាមការស្នើសុំនេះទេ គឺក្រុមអ្មកតវ៉ានឹងបន្តទាមទារតទៅទៀត រហូតទាល់តែមានដំណោះស្រាយអាចទទួលយកបាន ៕
ប្រភពពី DTN7