ស្ដ្រី​ម្នាក់​រង​គ្រោះ​ព្រោះ​ទិញ​ស្ករ​ស​ចោរ​២២បាវ

12/04/2013 0 Comments A+ a-

cxdjyog3ភ្នំពេញ​ ​៖ ស្ដ្រី​ម្នាក់​បាន​អង្គុយ​យំ​ហើម​ភ្នែក​ ​ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទាមទារ​ប្រាក់​ដែល​បាត់បង់​មក​វិញ​ ​បន្ទាប់​ពី​ ​ទិញ​ស្ករ​ស​ចំនួន​២២បាវ​ពី​កម្ម​ករ​២នាក់​ ​ដែល​លួច​ពី​ឃ្លាំង​យក​មក​លក់​ឱ្យ​ ហើយ​ត្រូវ​ម្ចាស់​ស្ករ​សម​ក​យក​វិញ​ ​ដោយ​ឱ្យ​បង់​ខាត​ជា​ទឹក​ប្រាក់​ចំនួន​១៥០ដុល្លារ​ ​ដោយ​ចោទ​ថា​ទទួល​ទិញ​ផល​ចោរកម្ម​ ​រហូត​មាន​ការ​តវ៉ា​ទាមទារ​ពី​ភា​គី​ម្ខាង​ដែល​អះអាង​ជា​ជន​រង​គ្រោះ​ក្នុង​ករណី​នេះ​ ​ឈាន​ដល់​ការ​ប្ដឹង​ផ្ដល់​គ្នា​ទៀត​ផង​ ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នា​វេលា​ម៉ោង​១២ថ្ងៃ​ត្រង់​ ​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ ​ឆ្នាំ​២០១៣ នៅ​ផ្ទះ​លេខ​៦៩ ផ្លូវ​លេខ​៤៣០ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ​ខណ្ឌ​ចំ​ការ​មន​ ​។
ភា​គី​ម្ខាង​ដែល​អះអាង​ថា​ខ្លួន​ជា​ជន​រង​គ្រោះ​ក្នុង​ករណី​នេះ​ ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ​អ៊ិត​ ​ណៃ​ហេង ​អាយុ​៣៩ឆ្នាំ​ ​មាន​ទី​លំនៅ​កន្លែង​កើត​ហេតុ​ ​និង​ភា​គី​ម្ខាង​ទៀត​ដែល​អះអាង​ថា​ជា​ម្ចាស់​ស្ករ​ស​ដែល​កម្ម​ករ​លួច​យក​មក​លក់​ ​មាន​ឈ្មោះ​ ​ស៊ិ​ន​ ​យូ​ហួរ​ ​អាយុ​៥៥ឆ្នាំ​ ​មាន​ទី​លំនៅ​ជិត​សាលា​ទួល​ស្វាយព្រៃ​ ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​ចំ​ការ​មន​ ​។
តាម​សម្ដី​អ្នក​ស្រី​ ​អ៊ិត​ ​ណៃ​ហេង​ ​បាន​និយាយ​ថា​ ​អ្នក​ស្រី​បាន​ទិញ​ស្ករ​ស​ចំនួន​២២បាវ​ពី​យុ​វ​ជន​២នាក់​ ​ដោយ​មិន​បាន​ដឹង​ ​ថា​ ​ពួក​គេ​បាន​ស្ករ​សម​ក​ពី​ណា​ទេ​ ​ក្នុង​១បាវ​តម្លៃ​២៥ដុល្លារ​ ​សរុប​ជា​ទឹក​ប្រាក់​ចំនួន​៥៥០ដុល្លារ​ ​។ អ្នក​ស្រី​ប​ន្ដ​ថា​ ​បន្ទាប់​ពី​ឱ្យ​លុយ​ទៅ​ ​យុ​វ​ជន​២នាក់​នោះ​រួច​ហើយ​ ​ស្រាប់តែ​ស្ដ្រី​ឈ្មោះ​ ​ស៊ិ​ន​ ​យូ​ហួរ​ ​មក​ផ្ទះ​របស់​គាត់​ ​ហើយ​អះអាង​ថា​ ​ស្ករ​ស​ដែល​អ្នក​ស្រី​បាន​ ​ទិញ​គឺ​កម្ម​ករ​នៅ​ឃ្លាំង​ស្ករ​ស​របស់​គាត់​លួច​យក​មក​លក់​ឱ្យ​ទេ​ ​ហើយ​បាន​ទាមទារ​យក​ស្ករ​ស​ទាំង​នោះ​ទៅ​វិញ​ ​និង​បាន​ចោទ​អ្នក​ស្រី​ថា​ទទួល​ផល​ចោរកម្ម​ ​។ ប៉ុន្ដែ​អ្នក​ស្រី​មិន​ព្រម​ ​ព្រោះ​គាត់​បាន​ចំណាយ​លុយ​អស់​ចំនួន​៥០០ដុល្លារ​ទិញ​ស្ករ​ស​ទាំង​នេះ​ ​មិន​អាច​ខាត​ទ​ទេៗ​នោះ​ឡើ​​យ​ ​ហើយ​រូប​គាត់​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ ​រដ្ឋ​បា​ល​ផ្សារ​ដើម​ថ្កូវ​ដើម្បី​ឱ្យ​ជួយ​អ​ន្ដ​រាគ​មន៍​ ​។
តាម​សេចក្ដី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ការ​ជជែក​តវ៉ា​ទាមទារ​នោះ​ ​អ្នក​ស្រី​ ​ស៊ិ​ន​ ​យូ​ហួរ​ ​បាន​យល់​ព្រម​សង​លុយ​មក​អ្នក​ស្រី​ ​តឹក​ ​ណៃ​អេ​ង​ ​វិញ​ ​ប៉ុន្ដែ​មិន​សង​គ្រប់​ចំនួន​ទេ​ ​ដោយ​ឱ្យ​អ្នក​ស្រី​បង់​ខាត​ចំនួន​១៥០ដុល្លារ​ ​។ ចំណែក​ ​អ្នក​ស្រី​ អ៊ិត​ ​ណៃ​ហេង ​មិន​ព្រម​ទេ​នៅ​តែ​ទាមទារ​ប្រាក់​គ្រប់​ចំនួន​៥០០ដុល្លារ​ដដែល​ ​ហើយ​អ្នក​ស្រី​និយាយ​ថា​ ​បើ​មិន​សង​​គ្រប់​ចំនួន​ទេ​ ​គាត់​មិន​ព្រម​ប្រគល់​ស្ករ​ស​ទៅ​អ្នក​ស្រី​ ​ស៊ិ​ន​ ​យូ​ហួរ​ ​ទេ​ ​បើ​មិន​ដូច្នេះ​ត្រូវ​នាំ​ខ្លួន​កម្ម​ករ​២នាក់​ដែល​លក់​ស្ករ​ស​ឱ្យ​អ្នក​មក​សិន ​ទើប​គាត់​ប្រគល់​ឱ្យ​ ៕
ប្រភពពី នគរវត្ត


Read more: http://www.cambodiapage.info/?p=6776#ixzz2mVvWH8Be