ប្រហែល​ធ្វើបាប​ប្រជាពលរដ្ឋ​ទើប​មាន​ជនខិលខូច​​លួច​ដុត​ស្នាក់​ការ​រដ្ឋបាល​ជលផល​អង្គរបុរី​ខេត្ដតាកែវ​

12/04/2013 0 Comments A+ a-

sam_0083ខេត្ដតាកែវ​ ៖​ ស្នាក់​ការ​ជលផល​អង្គរ​បុរី​ស្ថិត​នៅ​ភូមិ​ភ្នំ​បា​ទេព​ ឃុំ​ព្រែក​ផ្ទេ​ល​ ស្រុក​អង្គរបុរី​ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់​ ទាំងស្រុង​ ។​ ហេតុការណ៍​នេះ​បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៣​ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ ខាងលើ​ ។​
​បើ​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​ បានឱ្យ​ដឹង​ថា​ ស្នាក់​ការ​ជលផល​អង្គរ​ បុរី​នេះ​មាន​ទទឹង​៩​ម៉ែត្រ​បណ្ដោយ​១២​ ម៉ែត្រ​ កម្ពស់​១០​ម៉ែត្រ​ ប្រក់​ក្បឿង​ ជញ្ជាំង​ឈើ​ ។​
​ប្រភព​ដដែល​បាន​បន្ដ​ថា​ សម្ភារ​ ដែល​ខូចខាត​រួម​មាន​ស្នាក់​ការ​ទាំងស្រុង​ ម៉ាស៊ីន​ទូក​ ទូក​ស្មាច់​មួយ​គ្រឿង​ ឯកសារ​ ពាក់ព័ន្ធ​មួយ​ចំនួន​ គ្រាប់កាំភ្លើង​ ទូដែក​ ដាក់​ឯកសារ​ សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ដែល​សរុប​ទឹកប្រាក់​ជាង​២៨​លាន​រៀល​ ។​
​សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ ពី​ចុះ​ស៊ើបអង្កេត​បន្ថែម​ទៀត​ឃើញ​ថា​ មុន​ពេល​កើតហេតុ​មាន​មន្ដ្រី​ជលផល​ ម្នាក់​នៅ​ចាំ​កន្លែង​និង​កម្មករ​ម្នាក់​ទៀត​ ។​
​បើ​តាម​ការ​បំភ្លឺ​ពី​កម្មករ​បានឱ្យ​ដឹង​ ថា​ មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ដាំ​ បាយ​ ក្រោយ​ដាំ​រួច​គាត់​ក៏​បាន​ពន្លត់ភ្លើង​    រួចរាល់​ ។​ ចំណែក​មន្ដ្រី​ជលផល​ម្នាក់​ ដែល​នៅ​ចាំ​ស្នាក់​ការ​បាន​បំភ្លឺ​ប្រាប់​ថា​ រូប​  គាត់​នៅ​ចាំ​កន្លែង​មែន​ តែ​លោក​បាន​មក​ ទិញ​អង្ករ​នៅ​ផ្សារ​អង្គរបុរី​ អត់​បានដឹង​រឿង​ ភ្លើង​ឆេះ​នោះ​ទេ​ ។​
​លោក​នួន​ និ​ត​ នាយ​សង្កាត់​រដ្ឋបាល​ ជលផល​អង្គរបុរី​បានឱ្យ​ដឹង​ថា​ រឿង​នេះ​ លោក​មិន​បានដឹង​ពី​មូលហេតុ​នៃ​ការ​ឆេះ​ នេះ​ឡើយ​ ព្រោះ​លោក​ជាប់​ប្រជុំ​នៅ​សាលា​ ស្រុក​អង្គរបុរី​ ។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ ជុំវិញ​ការ​ឆេះ​នេះ​ ពួក​គាត់​ឃើញ​ភ្លើង​ ឆេះ​ចេញពី​ក្នុង​បន្ទប់​របស់​លោក​ខឹ​ម​ បុ​ន​ថន​ នាយ​ផ្នែក​រដ្ឋបាល​ជលផល​អង្គរបុរី​ ពុំ​មែន​ចេញពី​ចង្ក្រាន​បាយឡើយ​ ហើយ​  ការ​ឆេះ​នេះ​ពួក​គាត់​សង្ស័យ​ថា​មាន​គេ​លួច​ដុត​ ។​
​ក្រោយ​ពី​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ បាន​សន្និដ្ឋាន​ថា​ ភ្លើង​ឆេះ​នេះ​ចេញពី​មុខ​ ហើយ​ចង្ក្រាន​នៅ​ខាងក្រោយ​ ទំនងជា​មាន​ ជនខិលខូច​លួច​ដុត​មែន​ ។​ ប៉ុន្ដែ​បច្ចុប្បន្ន​ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ពាក់ព័ន្ធ​ ទៅ​នឹង​ការ​ឆេះ​ស្នាក់​ការ​ជលផល​ស្រុក​អង្គរបុរី​នេះ​៕
ប្រភពពី នគរវត្ត