ស្ត្រី០៥នាក់ទៅហូបការ បើករថយន្តលឿនក្រឡាប់ស្លាប់ម្នាក់ របួសធ្ងន់០៤នាក់
ខេត្តពោធិ៍សាត់ ៖ ស្រ្តី០៥នាក់ រួមដំណើរក្នុងរថយន្តតែមួយ ក្នុងសម្លៀកបំពាក់ទៅហូបការ ជួបឧប្បត្តិហេតុ រអិលរថយន្តក្រឡាប់ធ្លាក់ចូលប្រឡាយ បណ្តាលឱ្យអ្នកបើកបរស្លាប់ ឯ០៤នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ កាលពីថ្ងៃទី១៥ ធ្នូ ២០១៣ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា នៅថ្ងៃនោះ ស្ត្រីចំនួន០៥នាក់ បានជិះរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-9120 ពីក្រុងពោធិ៍សាត់ ទៅហូបការគេនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ។ រថយន្តបានធ្វើដំណើរលើផ្លូវជាតិលេខ៥ មកដល់ទីរួមស្រុកក្រគរ ចម្ងាយ៣៣គីឡូម៉ែត្រ រួចហើយបានបត់ចូលតាមផ្លូវក្រួសក្រហមទៅកន្លែងពិធីមង្គលការចម្ងាយ ប្រមាណ៣០គីឡូម៉ែត្រទៀត ។
ប្រភពបន្តថា គេឃើញរថយន្តបើកក្នុងល្បឿនលឿន ទៅដល់ចំណុចភូមិផ្ទះចេក ស្រាប់តែរអិលក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលក្នុងប្រឡាយរីងទឹក បណ្តាលឱ្យស្លាប់អ្នកបើកបរម្នាក់ឈ្មោះ ធាង សុភាព អាយុ២៧ឆ្នាំ ដែលប្រភពព័ត៌មានថា ជិតរៀបការផង ។ ចំណែកអ្នករួមដំណើរ៤នាក់ទៀត ខ្លះបែកក្បាល បាក់ដៃ បាក់ជើងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ១-ឈ្មោះ ចិន ជាតិ អាយុ៣៦ឆ្នាំ ,២-ឈ្មោះ ប៊ួយ អាយុ៤៧ឆ្នាំ ,៣-ឈ្មោះ ធាង ម៉ារី អាយុ១៧ឆ្នាំ និង៤-ឈ្មោះ ម៉ាយ អាយុ១២ឆ្នាំ ទាំងអស់គ្នារស់នៅក្រុងពោធិ៍សាត់ ៕

ប្រភពពី កោះសន្តិភាព