ស្រីស្រស់វ័យក្មេងទាញកាំភ្លើងបាញ់មេឃ គំរាមយុវជនមួយក្រុម សង្ស័យរឿងតាមញ៉ែ
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ បើករថយន្ដ ស៊េរីទំនើបមួយគ្រឿង បានបើកកញ្ចក់រថយន្ដ ដកកាំភ្លើងបាញ់ឡើងលើ ចំនួនមួយគ្រាប់ នៅពេលដែលនាងខឹង យុវជនមួយក្រុម មានគ្នាបួននាក់ជិះម៉ូតូ ២គ្រឿង មកកៀររថយន្ដរបស់នាង ហើយស្រែកឡូឡាលែបខាយ ឱ្យនាងទៀត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៣០ យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅចំណុចស្ដុបសន្ធរម៉ុក មុខសណ្ឋារីហ្គែល តាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
សាក្សីនៅបានឱ្យដឹងថា អ្នកដែលបាញ់កាំភ្លើងមួយគ្រាប់ ឡើងទៅលើនោះ ជានារីវ័យក្មេងស្រស់ស្អាតម្នាក់ បានជិះរថយន្ដមួយគ្រឿង ម៉ាកកាមរី ហាយប្រ៊ីដ ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែយុវជនមួយក្រុម មានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿងបាន បើវ៉ានឹងកៀររថយន្ដរបស់នាង ថែមទាំងស្រែកជេរប្រមាថ។
ទង្វើបែបនេះបានធ្វើឱ្យនាងខឹងសម្បារ ហើយចុចកញ្ចក់រថយន្ដចុះ និងទាញកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ធ្វើឱ្យក្រុមយុវជនទាំងនោះភ័យស្លន់ស្លោ បើកម៉ូតូរត់គេចខ្លួនបាត់តែម្ដង។ បន្ទាប់ពីបាញ់បោះរួចហើយនោះ ស្រីស្រស់វ័យក្មេងម្នាក់នោះ បានបើករថយន្ដ គេចខ្លួនបាត់ស្រមោល ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌទួលគោក បានត្រឹមតែចុះទៅស្វែងរក សំបកកាទូសតែប៉ុណ្ណោះ៕