ខឹងប្រពន្ធសុំលុយ កើតជម្លោះ យកដបសាំង គប់ដុតផ្ទះម្តាយក្មេក រងរបួសខ្លួនឯង
ផ្តល់សិទ្ទិដោយ៖looking today.com
ភំ្នពេញ ៖ បុរសម្នាក់បាន រងរបួសរលាកខ្លួនឯង ស្ទើរសុះសាច់ បន្ទាប់ពីមានទំនាស់ ឈ្លោះ ជាមួយប្រពន្ធ រឿងប្រពន្ធសុំលុយ ហើយបានដបសាំង គប់ប៉ងដុតផ្ទះម្តាយក្មេក តែត្រូវខ្លួនឯង ហើយចាប់វាយប្រពន្ធ នឹងដែកបំពង់ទីប និងដាវសំាម៉ូរ៉ៃ របួសដៃម្ខាង ។ ក្រោយទទួលព័ត៌មានខាងលើនេះ ប្រជាកាពារភូមិ ទៅឃាត់ ស្រាប់តែជននេះ បានជេប្រជាការពារ យ៉ាងចាស់ដៃ និងរត់ទៅទិញ សាំងកន្លះលីត្រ និងដែកកេះ ដុតហើយ គប់ទៅលើផ្ទះម្តាយក្មេក តែគប់មិនផុត សាំងហៀរស្រោចឆេះ លើខ្លួនឯងរលាករលួយ រងរបួសធ្ងន់ ដឹកទៅព្យាបាលនៅគ្លីនិចឯកជន ។
ហេតុការណ៍ បង្កឱ្យមាការផ្ញាក់ផ្អើល ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ នៅក្រុមទី១ភូមិ ខ១សង្កាត់ចំរេះទី២ ខណ្ឌឫស្សីកែវ ។
សេចក្តីរាយការណ៍ បានឱ្យដឹងថា បុរសដែលដុតខ្លួនឯងនោះ ឈ្មោះ សោម ចាន់ដាណែត អាយុ២៣ឆ្នាំ ប្រពន្ធ ឈ្មោះ អ៊ុន លាប អាយុ២៥ឆ្នាំ មានទីលំនៅ ក្បែរកន្លែង កើតហេតុខាងលើ ។ សេចក្តីរាយការណ៍ បានឱ្យដឹងថា មុនពេល កើតហេតុ ប្រពន្ធបានសុំ លុយពីប្តី ដើម្បីទុកចាយថ្ងៃស្អែក ព្រោះដឹងថា ប្តីមានលុយ៤ ម៉ឺនរៀល ដែលឪពុកក្មេកទើប នឹងឱ្យ តែប្តីមិនឱ្យទេ ក៏កើតទៅ ជាទំនាស់ពាក្យ សំដីគ្នាឡើង រហូតប្តីនោះយកលុយ ទៅទិញស្រា ផឹក ស្រវឹងរួចជេរ បញ្ចាគប់ របស់របរ បោកចានថ្ម ទៅលើប្រពន្ធ ត្រូវដៃឆ្វេង ហើយប្រពន្ធ ក៏តបទៅវិញ ទៅមក ហើយប្តីបានគំរាមចាក់ សម្លាប់ប្រពន្ធទៀតផង ។
ប្រភពបានឱ្យ ដឹងទៀតថា ប្រពន្ធ ឮដូចច្នោះ បានពរកូនប្រុសអាយុ៣ឆ្នាំ រត់ទៅផ្ទះម្តាយបង្កើត ដែលនៅប្រហែលជា១០០ ម៉ែត្រពីផ្ទះខ្លួន ហើយប្តីក៏លីដំបងដែកបំពង់ទីប អ៊ីណុកមួយដើម និងដាវសាំម៉ូរ៉ៃមួយដេញ តាមប្រពន្ធមកដល់ផ្ទះម្តាយក្មេក ហើយសួររកប្រពន្ធ ឱ្យយកកូនមកឱ្យគេវិញ បើមិនយកកូនមកទេ ប្រយត្ន័គេដុតផ្ទះចោល ដោយឃើញអាកប្បកិរិយា របស់កូនប្រសារ គំរាមសម្លាប់និងដុតផ្ទះចោលបែបនេះ ម្តាយក្មេក ក៏នាំអ្នកជិតខាងរាយការណ៍ ប្រាប់មេភូមិ និងចៅសង្កាត់ហើយ ចៅសង្កាត់បានបញ្ជាប្រជាកាពារ ឱ្យទៅជួយអន្តារាគមន៍ នៅតែមិនស្តាប់ក៏រាយការណ៍ នគរបាលប៉ុស្តិ៍ ។
ខណៈនគរបាល មិនទាន់មកដល់ ជននេះបានទៅទិញ សាំងមួយដប កន្លះលីត្រនិងដែកកេះ១ ហើយស្រែកគំរាម ម្តាយក្មេក បន្ថែមទៀត រួចយកដែកកេះកេះដុតសាំង ដែលនៅក្នុងដបឆាបឆេះសន្ធោសន្ធៅ ឡើង រួចគ្រវែងដបសាំង ទៅមុខ តែត្រូវបានជះកំពុប ស្រោចលើខ្លួនឯង ឆេះខោអាវរលាក រលួយពេញខ្លួន ឃើញដូច្នោះប្រជាការពារ បានស្ទុះទៅជួយចាប់ស្រាត ខោអាវចេញ ហើយដឹកទៅ កាន់គ្លីនិកកុមារពេជ្រ ដើម្បីសង្រ្គោះ ។
បើតាម ប្រភពព័ត៌មាន ពីឪពុកជនដែលចាក់សាំងដុត រលាកខ្លួនឯងនោះនិយាយ ដោយចោទប្រកាន់ថា ប្រជាពលរដ្ឋ និងប្រជាការពារ បានចាប់កូនរបស់ខ្លួន ចាក់សាំងដុត ទើបឆេះរលាកបែបនេះ ប៉ុន្តែប្រជាពលរដ្ឋ បានចូលរួមផ្តិតមេដៃ ជាង២០នាក់ ធ្វើសាក្សីថា មិនមែនអ្នកណាចាប់ដុតនោះទេ គឺវាដុតសាំងហើយ គប់ទៅផ្ទះគេមិនផុត ក៏ស្រោចរលាកខ្លួនឯងតែម្តង ៕