បក្សសង្គ្រោះជាតិនឹងដង្ហែ ក្បួនម៉ូតូនៅម៉ោង៥ល្ងាច
នៅល្ងាចថ្ងៃទី១៦ ខែធ្នូ នេះ វេលាម៉ោង ៥ គណបក្សសង្គ្រោះជាតិ នឹងមានការដង្ហែក្បួនម៉ូតូចេញពីទីលានប្រជាធិបតេយ្យ ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញនៅថ្ងៃទី១៦ ខែធ្នូ នេះ បានឲ្យដឹងថា គណបក្សនេះនឹងធ្វើបាតុកម្មជារៀងរាល់ថ្ងៃទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ តទៅ ហើយមហាបាតុកម្មនឹងជួបជុំគ្នាទ្រង់ទ្រាយធំនៅរៀងរាល់ថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
កាលពីថ្ងៃម្សិលមិញ (ថ្ងៃទី១៥ ធ្នូ) បក្សសង្គ្រោះជាតិ បានហែក្បួនបាតុកម្មអហិង្សាតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ដោយមិនមានអាជ្ញាធររារាំងឡើយ។
ចំណែកនៅថ្ងៃទី១៦ ធ្នូ នេះ ជាថ្ងៃលើកទី២ នៃក្បួនហែបាតុកម្មរបស់បក្សសង្គ្រោះជាតិ ដែលមានគម្រោងធ្វើក្នុងរយៈពេលយូរ។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ បញ្ជាក់ថា ថ្ងៃនៅថ្ងៃទី១៦ ធ្នូ ក្រុមបាតុករមានគ្នាប្រហែល ១ម៉ឺននាក់ គ្រោងហែក្បួនតាមផ្លូវមួយចំនួន គឺចាប់ចេញដំណើរពីទីលានប្រជាធិបតេយ្យនៅពេលរសៀល តាមផ្លូវលេខ១០៨ ឆ្ពោះទៅផ្សារចាស់ រួចងាកទៅផ្លូវតេ៣ (T3) ជាប់ខាងត្បូងផ្សារកណ្ដាល ហើយត្រឡប់ទៅតាមផ្លូវខាងកើតផ្សារថ្មី ទើបតម្រង់ចូលទីលានប្រជាធិបតេយ្យវិញ ដោយចំណាយពេលហែក្បួនតែមួយម៉ោងប៉ុណ្ណោះ។
ទោះយ៉ាងណា មន្ត្រីសាលារាជធានីភ្នំពេញ អះអាងថា អាជ្ញាធររាជធានីភ្នំពេញ មិនដែលអនុញ្ញាតឲ្យបក្សសង្គ្រោះជាតិ ហែក្បួនបាតុកម្មម្ដងណាទេ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់នៅព្រឹកថ្ងៃទី១៦ ធ្នូ ថា មូលហេតុដែលសាលារាជធានីមិនអនុញ្ញាតបក្សសង្គ្រោះជាតិហែក្បួនបាតុកម្ម គឺធ្វើតាមបញ្ជារបស់ក្រសួងមហាផ្ទៃ ក្នុងបំណងការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ៖«ម្សិលមិញគាត់ (បក្សសង្គ្រោះជាតិ) បានល្មើស ដូចជាហែក្បួន និងឲ្យមនុស្សស្នាក់នៅទីលានប្រជាធិបតេយ្យ ដែលយើងបានជជែកគ្នាហើយថា ឲ្យធ្វើតែមួយថ្ងៃនៅទីលានប្រជាធិបតេយ្យ នេះជាសកម្មភាពអានាធិបតេយ្យ»។
នៅពេលសួរថា តើអាជ្ញាធររាជធានីមានវិធានការទប់ស្កាត់ការហែក្បួនបាតុកម្មបក្សសង្គ្រោះជាតិ ឬទេ? បើបក្សសង្គ្រោះជាតិ នៅបន្តហែក្បួនបាតុកម្មថ្ងៃនេះទៀត? លោក ឡុង ឌីម៉ង់ ឆ្លើថា៖ «វាហាក់ដូចជាឆាប់ពេកក្នុងការនិយាយថា “បង្ក្រាប”»។
ចំណែកមន្ត្រីបក្សសង្គ្រោះជាតិប្រកាសថា ការធ្វើបាតុកម្មគឺជាសិទ្ធិពលរដ្ឋដែលត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ រដ្ឋាភិបាលមិនមានសិទ្ធិហាមឃាត់ តែមានតួនាទីចាំបាច់ការពារសុវត្ថិភាពជូនបាតុករ៕
ប្រភពពី វិទ្យុអាស៊ីសេរី