ស្រីវ័យក្មេងជិះ រថយន្តសេរីទំនើបម្នាក់ កំពុងឆាបយកបេះដូង ប្រុសសង្ហាវ័យក្មេង សុគន្ធ ថេរ៉ាយុ

12/15/2013 0 Comments A+ a-

ភ្នំពេញ៖ ក្រោយពេលដែលការងារសិល្បៈ កាន់តែមានសន្ទុះទៅមុខ តារាចម្រៀងប្រុសវ័យក្មេង សម្បុរស លោក សុគន្ធ ថេរ៉ាយុ ថ្មីៗនេះស្រាប់តែលេចឮព័ត៌មានពាក្យចចាមរ៉ាមកថា តារាប្រុសរូបនេះកំពុងតែបង្ហាញ ពីភាពស្និតស្នាលយ៉ាងស៊ីជំរៅ ជាមួយនារីវ័យក្មេងម្នាក់ដែលមាន អាយុប្រហែលជាង២០ឆ្នាំ ។ ទន្ទឹមនឹងនោះគេក៏បានដឹងថា តារាចម្រៀង សុគន្ធ ថេរ៉ាយុ ឧស្សាហ៌បណ្តើរស្រ្តីម្នាក់នោះចូលតាមផ្សាទំនើបៗ ទៀតផង ។
ប្រភពដែលលេចឭចេញ ពីមជ្ឈដា្ឋនមហាជន ខាងក្រៅសិល្បៈបាន នាំគ្នានិយាយខ្សឹមខ្សៀវថា មួយរយៈនេះលោក សុគន្ធ ថេរ៉ាយុ តែងមាននារីវ័យក្មេង ស្រស់ស្អាត់ជិះរថយន្តសេរីទំនើប ម្នាក់ តែងមកចាំបណ្តើរបុរសរូបសង្ហាតារាចម្រៀងមុខស្រស់រូបនេះ ចេញទៅក្រៅហាក់មានភាពស្និតស្នាលបំផុត ។មិនត្រឹមតែប៉ុណ្ណោះគេក៏ធ្លាប់ បានឃើញអ្នកទាំងពីរឡើងបណ្តើរគ្នាយ៉ាងត្រសងឡើងតាមផ្សាទំនើបៗទិញ សំភារៈប្រើប្រាស់។
ប្រភពបាននិយាយទៀតថា ចំពោះសកម្មភាពដែលបង្ហាញឱ្យ ឃើញពីភាពស្និតស្នាលរវាង លោក ថេ រ៉ាយុ ជាមួយនឹងនារីវ័យក្មេងម្នាក់នោះហាក់ ដូចជា មានការខុសប្លែករវាងមិត្ត ភាពត្រឹមតែជាអ្នកដែលស្គាល់គ្នា ឬ មួយជាមិត្តភ័ក្តរាប់អានគ្នាធម្មតា ។ ប៉ុន្តែប្រភពមិនបានដឹងច្បាស់ទេថា តើអ្នកទាំងពីរនេះ កំពុងតែលេងល្បែងស្នេហាយ៉ាងស៊ីជំរៅជាមួយគ្នា ឬ មួយយ៉ាងណានោះទេ ?
ទោះបីជាយ៉ាងណា មានប្រភពខ្លះបាននិយាយដោយដាក់ការសន្និដ្ឋានថា ភាពស្និទស្នាលរវាង តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ នឹង ស្ត្រីវ័យក្មេងខាងនេះទំនងជាពេលដែលអ្នកទាំងពីរ កំពុងតែចាប់ផ្តើមស្វែងយល់ចិតគ្នា ឬ អាចនិយាយបានថា ជាការផ្តើមស្នេហ៍គ្រាដំបូង មុននឹងឈានដល់ ដំណាក់កាលនៃសម្រេចចិត្តជ្រើសរើសផ្លូវអនាគត ។
ទាក់ទងនឹងព័ត៌មាន ដែលលេចឭខាងលើគេហទំព័រ Looking TODAY មិនទានអាចសុំការបំភ្លឺពីលោក សុគន្ធ ថេរ៉ាយុ បាននៅឡើយទេ នារសៀលថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០១៣នេះ។គេហទំព័រ Looking TODAY និង ព្យាយាមទំនាក់ទំនងដើម្បីរកការបំភ្លឺពីតារាចម្រៀង សុគន្ធ ថេរ៉ាយុ នៅពេលក្រោយដើម្បីឱ្យ មហាជនបានដឹងកាន់តែច្បាស់អំពីរឿងនេះ ។
លោក សុគន្ធ ថេរ៉ាយុ ត្រូវបានមហាជនស្គាល់ស្ទើគ្រប់គ្នាថា លោកជាតារាចម្រៀងប្រុសមួយរូបមាន ដែលមានការគាំទ្រច្រើនគួរសមពីសំណាក់ទស្សនិកជន ពិសេសពីសណាក់ស្រទាប់មិត្តៗយុវវ័យ ហើយក៏ជាអ្នកចម្រៀងដែលមានឈ្មោះបោះសំឡេងក្នុងចំណោមតារាល្បីផ្សេងដដៃទៀតផងដែរ ៕ resource: Looking TODAY
www.lookingtoday.com